ព័ត៌មានជាតិ
ករណីលុបព្រៃកោងកាងនៅឃុំទួលគគីរ មានអ្នកចេញមុខទទួលខុសត្រូវហើយ
ក្រោយទទួលបានលិខិតបញ្ជាពីរដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល បានឯកភាពយកគ្រឿងចក្រមកជីកកាយអាចម៍ដីដែលលោកស្រីបានចាក់ចូលទៅក្នុងចំណីព្រែកនិងព្រៃកោងកាង នៅចំណុចភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ឡើងវិញហើយ ។
លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមាបានថ្លែងថា ដីដែលលោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល ចាក់បំពានចូលចំណីព្រែក និងព្រៃកោងកាងនោះ គឺមានទំហំជាង៣ពាន់ម៉ែត្រការ៉េ និងបង្កឲ្យមានការខូចខាតព្រៃកោងកាងមួយចំនួន ហេតុនេះរដ្ឋបាលខេត្ត បានចេញលិខិតឲ្យលោកស្រីកាយអាចម៍ដីចេញ និងស្តាព្រៃកោងកាងឡើងវិញ ដោយទុករយៈពេលអនុវត្តត្រឹម១សប្តាហ៍ ហើយចំពោះចំណាត់ផ្លូវច្បាប់យ៉ាងណានោះ គឺទុកឲ្យខាងអយ្យការសាលាដំបូងខេត្តជាចាត់ការបន្ត។
ដោយឡែកលោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល បានបញ្ជាក់ថា លោកស្រី ឯកភាពនិងយល់ព្រមអនុវត្តតាមលិខិតបញ្ជារបស់រដ្ឋបាលខេត្តកោះកុង ដោយយល់ព្រមកាយអាចម៍ដីចេញ និងដាំស្តាព្រៃកោងឡើងវិញ តាមការកំណត់របស់រដ្ឋបាលខេត្ត ។
លោកស្រីបានបន្តថា រូបលោកស្រីពុំបានដឹងថាដីខាងលើជាដីសហគមន៍របស់រដ្ឋនោះទេ ពីព្រោះដីនេះលោកស្រីបានទិញពីមេឃុំ ស្មៀនឃុំ និងពលរដ្ឋខ្លះ តែការអះអាងនេះគឺពុំមានលិខិតបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរណាមួយឡើយ ។
ចំពោះ លោក ឃឹម សាណេ អតីតប្រធានសហគមន៍ទួលគគីរ បានលើកឡើងថា ដីតំបន់នេះជាដីការពាររបស់សហគមន៍ ប៉ុន្តែដោយសារលោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល បានជួយចាក់ផ្លូវ ធ្វើតារាងបាល់ ដាំបង្គោលភ្លើង និងសន្យាថាតបណ្តាញទឹកអោយពលរដ្ឋក្រីក្រនៅក្នុងភូមិទួលគគីរ ទើបបានជាមានការដោះដូរដីតំបន់ជូនលោកស្រី តែការបែងយ៉ាងណានោះគឺលោកពុំបានដឹងនោះទេ៕
អត្តបទ ៖ សិរីវឌ្ឍៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ