Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស ថា សណ្ដាប់ធ្នាប់ពិភពលោកកំពុងឃ្លាតចេញឆ្ងាយពីច្បាប់អន្តរជាតិ និងពហុភាគីនិយម  

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ថ្លែងថា ភាពច្របូកប្របល់សណ្តាប់ធ្នាប់អន្តរជាតិដែលកំពុងឃ្លាតចេញពីគន្លងច្បាប់អន្តរជាតិ បាននាំដល់ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី ការចុះខ្សោយស្ថាប័នអភិបាលកិច្ចសកល និងការបាត់បង់ជំនឿទុកចិត្តលើសកលភាវូបនីយកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុន្ទរកថាថ្លែងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីការកត់សម្គាល់របស់លោក ថា នៅឆ្នាំ២០២៤ ពិភពលោកបានវិវត្តកាន់តែលឿនទៅក្នុងស្ថានភាពស្មុគស្មាញ ផុយស្រួយ គ្រោះថ្នាក់ និងមិនច្បាស់លាស់ ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទំនើប រវាងមហាអំណាចធំៗ ជម្លោះប្រដាប់អាវុធ និងការលំបាកក្នុងការស្វែងរក និងធានាសន្តិភាពនៅក្នុងតំបន់ និងប្រទេសជាច្រើន និងការកើនឡើងនៃបញ្ហាសន្តិសុខមិនប្រពៃណី។

លោក ថា ទាំងនេះ ក៏បាននាំឱ្យមានការកើនឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន អស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ការកើនឡើងតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ និងហានិភ័យនៃការបម្រែបម្រួល អាកាសធាតុ។ ទ្វីប និងតំបន់នីមួយៗ មានបញ្ហារៀងៗខ្លួន ទោះជាបញ្ហានោះពាក់ព័ន្ធនឹងសង្គ្រាមរវាងរដ្ឋនិងរដ្ឋ ឬរវាងក្រុមប្រដាប់អាវុធនានាក្នុងរដ្ឋ បញ្ហាពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ច-សង្គម សាសនា យោធា-សន្តិសុខ បច្ចេកវិទ្យា ឬក៏ជាបញ្ហាដែលពាក់ព័ន្ធទៅនឹងសង្គ្រាមផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យាក៏ដោយ។ នេះជាការថ្លែងបន្ថែមរបស់លោក ប្រាក់ សុខុន។

លោករដ្ឋមន្ត្រីការបរទេស ក៏បានសម្លឹងឃើញថា ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងផ្នែកភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ រវាងមហាអំណាចធំៗ នឹងកំណត់ពីការប្រែប្រួលស្ថានការណ៍តំបន់ និងពិភពលោក ហើយ ក៏នឹងដាក់សម្ពាធដោយផ្ទាល់ ឬប្រយោលលើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាជាមិនខាន។ លោក បានសង្កត់ធ្ងន់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងនៅតែជាមជ្ឈមណ្ឌលនៃការដណ្តើមឧត្តមភាព ឥទ្ធិពល និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើន ដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម យុទ្ធសាស្ត្រ នយោបាយ និងការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ។

ស្ថិតនៅកណ្តាលនៃការលំបាក និងការប្រឈមដ៏ធំទាំងនេះ លោកប្រមុខការទូត ថា ទាមទារឱ្យកម្ពុជាត្រូវដើរលើផ្លូវមួយមានភាពបត់បែន សំដៅរួមគ្នាស្វែងរកដំណោះស្រាយគេចពីឧបសគ្គ និងអន្ទាក់ ដើម្បីរក្សាការពារផលប្រយោជន៍គោលរបស់ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤៤ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៩ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម