ព័ត៌មានជាតិ
ប្រធានរដ្ឋសភា៖ បុរសទាន់សម័យត្រូវលើកកម្ពស់និងផ្ដល់ភាពអង់អាចដល់ស្ត្រី
ប្រធានរដ្ឋសភា សម្ដេចសភាធិការធិបតី ឃួន សុដារី បានជំរុញដល់ថ្នាក់ដឹកនាំជាបុរសបន្តលើកកម្ពស់ និងផ្ដល់ភាពអង់អាចដល់ស្រ្តីតាមរយៈការផ្ដល់នូវឱកាសឱ្យស្ត្រីបញ្ចេញសមត្ថភាពលើការងារធំៗ ដោយថាជាភាពទាន់សម័យមួយរបស់បុរស។

ថ្លែងក្នុងពេលពិធីសំណេះសំណាលជាមួយសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ជំរុញដល់ស្ត្រីគ្រប់រូបបង្កើននូវចំណេះដឹង សមត្ថភាព ពង្រឹងយកចិត្តទុកដាក់ការងាររបស់ខ្លួន រួមទាំងបច្ចេកទេសបច្ចេកវិទ្យាឌីជីថលផងដែរ។

សម្ដេចបន្ថែមថាពេលដែលស្ត្រីមានសមត្ថភាពពេញលេញនោះពិតជាអាចបំពេញការងារធំៗបាន ខណៈសម្ដេចបានជំរុញដល់ថ្នាក់ដឹកនាំជាបុរសឱ្យបង្កើតបរិយាកាសមួយដល់បុគ្គលិក ជាពិសេសស្ត្រីឱ្យពូកគេមានអារម្មណ៍ថាពួកគេត្រូវបានផ្ដល់តម្លៃ និងមានសមត្ថភាពក្នុងការបញ្ចេញគំនិត យោបល់ និងសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ជំរុញការពិភាក្សាពិគ្រោះយោបល់ បង្កើនការទទួលស្គាល់និងលើកទឹកចិត្តស្ត្រីទទួលស្គាល់សមិទ្ធផលរបស់ស្ត្រីនៅកន្លែងធ្វើការ បង្កើតគោលនយោបាយធានាបាននូវឱកាសការងារ និងមានភាពបត់បែនសម្រាប់ស្ត្រី ព្រមទាំងផ្ដល់ឱកាសដល់ស្ត្រីបានពង្រឹងចំណេះដឹងបន្ថែមនៅកន្លែងធ្វើការ។
សម្ដេចថា៖ «បើមិនដែលបញ្ចេញគ្នាឱ្យទៅ(បញ្ចេញសមត្ថភាព) មិនដឹងគ្នាទៅណា? កុំថាឱ្យតែឃើញជាស្ត្រីគឺអត់កើត។ អត់ទេ! សម្ភាសន៍ទៅសួរទៅថាតើអ្នកណាគ្រាន់បើជាង(រវាងបុរស និងស្ត្រី) ហើយផ្ដល់ឱកាសឱ្យគេ(ស្ត្រី)បើគេគ្រាន់បើដែរឱ្យស្ត្រីទៅហ្នឹងបានហៅថាបុរសទាន់សម័យ។ [..] ត្រូវផ្ដល់ឱកាសឱ្យគេ! ផ្ដល់ឱ្យគេបញ្ចេញមតិ និងការសម្រេចកាន់តែច្រើនក្នុងការងារ និងការធ្វើសេចក្ដីសម្រេច»។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងនៅថ្ងៃទី៤ ខែមីនានេះដែរថាស្ថានភាពស្ដ្រីនៅកម្ពុជាបច្ចុប្បន្នមានសេរីភាពទូលំទូលាយនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងមានកម្លាំងពលកម្មជាស្ត្រីខ្ពស់ជាងគេក្នុងតំបន់ ដែលជាកត្តាវិជ្ជមាននៃគោលនយោបាយរបស់រដ្ឋ។ លោកស្រីបន្ថែមថាកន្លងមកកម្ពុជាបានដាក់ចេញកម្មវិធីពិសេសនិងវិធានការនានាដើម្បីលើកកម្ពស់តួនាទីស្ត្រីនៅថ្នាក់ជាតិនិងក្រោមជាតិដែលធ្វើឱ្យបច្ចុប្បន្នមានមន្ត្រីរាជការជាស្ត្រីដល់៤២% ហើយស្ត្រីក្នុងការដឹកនាំបច្ចេកទេស និងនយោបាយក៏ត្រូវបានបង្កើនជាបន្តបន្ទាប់ផងដែរ។
លោកស្រីថា៖ «ជួយស្ត្រីគឺជួយខ្លួនឯងស្ត្រីគឺជាផ្នែកធនធានមនុស្សដ៏សំខាន់នៅកម្ពុជាគ្រប់ស្ត្រីគឺជាឆ្អឹងខ្នងនៃសង្គមជាតិ»។

គួរឱ្យដឹងផងដែរថា ទិវាអន្តរជាតិនារីលើកទី១១៤ឆ្នាំ២០២៥នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ដែលជាប្រធានបទធ្វើឡើងទូទាំងសាកលលោក ដើម្បីរម្លឹកពីវីរភាពរបស់ស្ត្រីងើបឡើងទាមទារនូវសិទ្ធិស្មើនិងបុរសរួមទាំងការយកចិត្តទុកដាក់ពីសង្គម៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ