Connect with us

ព័ត៌មានជាតិ

​អាកាសចរណ៍មកពី​អឺរ៉ុប នឹង​បើក​ការ​​ហោះហើរ​ត្រង់​មកប្រទេស​កម្ពុជានៅ​ចុង​ឆ្នាំ​២០២៥

បានផុស

នៅ

ក្រុមហ៊ុន​អាកាសចរណ៍ Turkish Airlines នឹងបើក​ជើង​ហោះហើរ​​ពីទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួគី មកកាន់ទីក្រុងភ្នំពេញ ចាប់ពី​ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ​។ នេះបើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់ក្រសួង​ទេសចរណ៍​នៅលើ​ផេក​ផ្លូវការ​នៅ​ប៉ុន្មាននាទី​មុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​តភ្ជាប់​ជើង​​ហោះហើរ​ពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី មកកាន់ទីក្រុងភ្នំពេញ ក្រុមហ៊ុននឹង​ប្រើប្រាស់​យន្តហោះខ្នាតធំប្រភេទ Airbus A330 ឬ Boeing 777។

ជាមួយ​គ្នានេះ បើតាម​​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍​ ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines មកពី​តំបន់​មជ្ឈិមបូព៌ា ក៏​នឹងបើកការ​ហោះហើរ​ពីទីក្រុង ឌូបៃ មកកាន់ខេត្តសៀមរាប ដែល​នឹង​ចាប់ផ្តើមនៅខែមិថុនា ឆ្នាំ​២០២៥ ដោយប្រើយន្តហោះខ្នាតធំ Boeing 777 300er។

ពាក់ព័ន្ធ​ការ​តភ្ជាប់ជើងហោះហើរ​​របស់​ក្រុមហ៊ុនមកពីតំបន់​​អឺរ៉ុប កម្ពុជាថ្មី​បានទាក់ទង​សួរ​ទៅ​មន្រ្តី​អ្នកនាំពាក្យ​អាកាសចរណ៍​​ស៊ីវិល​ ប៉ុន្តែ​នៅមិន​​ទាន់​ទទួល​បានការឆ្លើយតប​នៅ​ឡើយ​ទេ។

យ៉ាងណាមិញ លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យ​អាកាសចរណ៍ស៊ីវិល​ធ្លាប់បាន​បញ្ជាក់​ប្រាប់​កម្ពុជាថ្មី​កន្លងទៅ​ថា ការ​បើក​ជើង​ហោះហើរ​ពីគោលដៅ​​ណាមួយ​ ក្រុមហ៊ុនតែងតែ​​សិក្សា​ពី​តម្រូវការ​​ទីផ្សារ​ជា​មុន​​សិន​។​

«តម្រូវការ​ជា​រឿង​សំខាន់ យន្តហោះ​មួយ​មិ​នអាច​ដឹក​ដោយ​គ្មាន​​អ្នក​ដំណើរ​ជិះ​នោះទេ អីចឹង​ត្រូវមាន​ទីផ្សារ​ទើបមានការ​ផ្គត់ផ្គង់»។ ​លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់​។

បើតាម​លោក ស៊ីន ចាន់សិរីវុត្ថា កន្លងទៅ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​របស់​បារាំង Air France ធ្លាប់​សាកល្បង​​ហោះ​ហើរ​​​មក​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​​ទទួល​បាន​ជោគជ័យ​ក៏បាន​​បិទ​ទៅ​វិញ។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន​អាកាសចរណ៍ Turkish Airlines កម្ពុជាជាគោលដៅ​ប្រទេស​ទី ៧ នៅ​តំបន់​​អាស៊ីអាគ្នេយ៍​ ហើយ​ភ្នំពេញជា​ទីក្រុង​ទី ១១ នៅ​ក្នុង​តំបន់​ ដែល​ក្រុបហ៊ុន​បានបើក​​ប្រតិបត្តិ​ការ​ភ្ជាប់ការហោះហើរ​ជាមួយ​បណ្តាញ​ដឹកជញ្ជូន​គ្របដណ្តប់​ ២១ ប្រទេស និង ២០ ទីក្រុង​នៅ​ជុំវិញ​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម