ព័ត៌មានជាតិ
នាយរងប៉ុស្ដិ៍បាញ់សម្លាប់នាយប៉ុស្តិ៍ចុងព្រិច និងបាញ់សម្លាប់នគរបាលម្នាក់ទៀត ក្រោយមកបាញ់សម្លាប់ខ្លួនឯងតាមក្រោយ
ឧត្តរមានជ័យ ៖ សមត្ថកិច្ចបានដឹងថា នៅវេលាម៉ោង១៤និង៣៥នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីឃាតកម្មកើតឡើងនៅប៉ុស្តិ៍នគរបាលព្រំដែន(ចុងព្រិច)ស្ថិត ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង បង្កឡើងដោយឈ្មោះ អុំ ឈយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានៈនាយរងប៉ុស្តិ៍ចុងព្រិច នគរបាលការពារព្រំដែន៩០៥ បានយកអាវុធប្រភេទAk ៤៧ បាញ់ទៅលើ ឈ្មោះ ហ៊ុន ប៊ី ភេទប្រុស អាយុ៥១ឆ្នាំ នាយប៉ុស្តិ៍ចុងព្រិច ចំនួន០២គ្រាប់ចំពោះ ធ្លាយពោះវៀនចេញក្រៅ បណ្តាលឲ្យស្លាប់មួយរំពេច មូលហេតុមេប៉ុស្តិ៍ឃាត់មិនឲ្យយកអាវុធចេញពីអង្គភាព»។

សមត្ថកិច្ចបានបន្តថា ក្រោយមកជនដៃដល់បានដើរតាមផ្លូវយុទ្ធសាស្ត្រ ហើយលោកអនុសេនីយ៍ឯក ស្រេង រាសី ភេទប្រុស អាយុ៤៩ឆ្នាំ នាយផ្នែកស៊ើបការ បានដឹងព័ត៌មានក៏ជិះរថយន្ត ទៅរកដើម្បីដកយកអាវុធ ស្រាប់តែបើករថយន្តទៅទិសខាងលិច បានពីរគីឡូម៉ែត្រពីផ្លូវជាតិ៦៧(តាមផ្លូវយុទ្ធសាស្ត្រ) ស្រាប់តែជួប ជនដៃដល់ឈ្មោះ(អុំ ឈយ) ពេលនោះ ជនរងគ្រោះ ឈ្មោះ ស្រេង រាសី បានសុំយកអាវុធ ស្រាប់តែជនដៃដល់បាញ់ចំនួន០១គ្រាប់ ចំក្រោមក្លៀកខាងស្តាំ ទៅលើឈ្មោះ ស្រេង រាសី ភេទប្រុស អាយុ៤៩ឆ្នាំ នាយផ្នែកស៊ើបការ នគរបាល៩០៥ បណ្តាលឲ្យរបួសធ្ងន់បញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងក៏ស្លាប់។

ក្រោយមកជនដៃដល់ បានដើរចេញពីកន្លែងកើតហេតុប្រហែល១គីឡូម៉ែត្រ ដល់មុខ ផ្ទះមេភូមិជើងភ្នំ ក៏បាញ់ខ្លួនឯងចំនួន០២គ្រាប់ ក្រោមចង្កា ធ្លាយទៅក្បាល បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
មូលហេតុ ជនដៃដល់ផឹកស្រាស្រវឹង កន្លងមកធ្លាប់កើតជំងឺសរសៃប្រាសាទ។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
ដោយ-ចាន់ ធី






-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?