Connect with us

ព័ត៌មានជាតិ

នាយរង​ប៉ុស្ដិ៍​បាញ់សម្លាប់​នាយ​ប៉ុស្តិ៍​ចុង​ព្រិច និង​បាញ់សម្លាប់​នគរបាល​ម្នាក់ទៀត ក្រោយមក​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ​៖ ​សមត្ថកិច្ច​បាន​ដឹង​ថា ​នៅ​វេលា​ម៉ោង​១៤​និង​៣៥​នាទី ​ថ្ងៃទី​០៦​ ខែវិច្ឆិកា ​ឆ្នាំ​២០២០ មាន​ករណី​ឃាតកម្ម​កើតឡើង​នៅ​ប៉ុស្តិ៍​នគរបាល​ព្រំដែន​(​ចុង​ព្រិច​)​ស្ថិត ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង បង្កឡើង​ដោយ​ឈ្មោះ អុំ ឈ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ឋានៈ​នាយរង​ប៉ុស្តិ៍​ចុង​ព្រិច នគរបាល​ការពារ​ព្រំដែន​៩០៥ បាន​យក​អាវុធ​ប្រភេទ​Ak ៤៧ បាញ់​ទៅលើ ឈ្មោះ ហ៊ុន ប៊ី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នាយប៉ុស្តិ៍​ចុង​ព្រិច ចំនួន​០២​គ្រាប់​ចំពោះ ធ្លាយ​ពោះវៀន​ចេញ​ក្រៅ បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច មូលហេតុ​មេ​ប៉ុស្តិ៍​ឃាត់​មិន​ឲ្យ​យក​អាវុធ​ចេញពី​អង្គភាព​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​បន្ត​ថា ​ក្រោយមក​ជន​ដៃដល់​បាន​ដើរ​តាមផ្លូវ​យុទ្ធសាស្ត្រ ហើយ​​លោក​អនុសេនីយ៍ឯក ស្រេង រាសី ភេទប្រុស​ អាយុ​៤៩​ឆ្នាំ នាយ​ផ្នែក​ស៊ើប​ការ បានដឹង​ព័ត៌មាន​ក៏​ជិះ​រថយន្ត ទៅ​រក​ដើម្បី​ដក​យក​អាវុធ ស្រាប់តែ​បើក​រថយន្ត​ទៅ​ទិស​ខាងលិច បាន​ពីរ​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​៦៧(​តាមផ្លូវ​យុទ្ធសាស្ត្រ​) ស្រាប់តែ​ជួប ជន​ដៃ​ដល់​ឈ្មោះ​(​អុំ ឈ​យ​) ពេលនោះ ជនរងគ្រោះ ឈ្មោះ ស្រេង រាសី បាន​សុំ​យក​អាវុធ ស្រាប់តែ​ជន​ដៃ​ដល់​បាញ់​ចំនួន​០១​គ្រាប់ ចំ​ក្រោម​ក្លៀក​ខាងស្តាំ ទៅលើ​ឈ្មោះ ស្រេង រាសី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នាយ​ផ្នែក​ស៊ើប​ការ នគរបាល​៩០៥ បណ្តាល​ឲ្យ​របួសធ្ងន់​បញ្ជូន​មកដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​ក៏​ស្លាប់។

ក្រោយមក​ជន​ដៃដល់ បាន​ដើរ​ចេញពី​កន្លែង​កើតហេតុ​ប្រហែល​១​គីឡូម៉ែត្រ ដល់​មុខ ផ្ទះ​មេភូមិ​ជើងភ្នំ ក៏​បាញ់​ខ្លួនឯង​ចំនួន​០២​គ្រាប់ ក្រោម​ចង្កា ធ្លាយ​ទៅ​ក្បាល បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹងកន្លែង​។
មូលហេតុ ជន​ដៃដល់​ផឹកស្រា​ស្រវឹង កន្លងមក​ធ្លាប់​កើត​ជំងឺ​សរសៃ​ប្រាសាទ​។​ បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
ដោយ​-​ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៩ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម