ព័ត៌មានជាតិ
ប្រធានរដ្ឋសភាជំរុញស្ត្រីកុំឱ្យមានការច្រណែនគ្នា និងត្រូវគាំទ្រគ្នាទៅវិញទៅមក
ប្រធានរដ្ឋសភា សម្ដេចសភាធិការធិបតី ឃួន សុដារី បានជំរុញដល់ស្ត្រីគ្រប់រូបត្រូវតែគាំទ្រគ្នាទៅវិញទៅមក ដោយចាត់ទុកថាភាពជោគជ័យរបស់ស្ត្រីណាម្នាក់គឺជាជោគជ័យរបស់ស្ត្រីគ្រប់គ្នា។

សម្ដេចប្រធានរដ្ឋសភាថ្លែងក្នុងពេលពិធីសំណេះសំណាលជាមួយសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បែបនេះដោយចង់បង្ហាញពីភាពរឹងមាំ និងសាមគ្គីភាពរបស់ស្ត្រីក្នុងវិស័យការងារដែលមិនគួរមានការច្រណែនគ្នានោះទេពេលឃើញស្ត្រីណាម្នាក់បានកាន់តំណែងតំណែងតួនាទីខ្ពស់នោះ។
សម្ដេចថា៖ «ស្ត្រីត្រូវគាំទ្រគ្នាឯង! តែបើយើងមិនគាំទ្រគ្នាឯងទេ ប្រុសៗគេមើលងាយយើងហើយ។ [..] ហើយត្រូវទទួលស្គាល់ថាជោគជ័យរបស់ស្ត្រីគឺជាជោគជ័យរបស់យើងដែរ»។

ជាមួយគ្នានេះសម្ដេចបានជំរុញដល់ស្ត្រីគ្រប់រូបត្រូវបង្កើនចំណេះដឹងតាមរយៈការសិក្សាពេញមួយជីវិត និងត្រូវតាមឱ្យទាន់នូវបច្ចេកវិទ្យាឌីជីថលបច្ចុប្បន្នផងដែរ។
របាយការណ៍ពីកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ របស់ក្រសួងផែនការឱ្យដឹងថាពលរដ្ឋប្រមាណ៨លាននាក់កំពុងធ្វើការតាមស្ថាប័នរដ្ឋនិងឯកជននានាក្នុងនោះ៤៧,៨%គឺជាស្ត្រី។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងនៅថ្ងៃទី៤ ខែមីនានេះដែរថាស្ថានភាពស្ដ្រីនៅកម្ពុជាបច្ចុប្បន្នមានសេរីភាពទូលំទូលាយនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងមានកម្លាំងពលកម្មជាស្ត្រីខ្ពស់ជាងគេក្នុងតំបន់ ដែលជាកត្តាវិជ្ជមាននៃគោលនយោបាយរបស់រដ្ឋ។
បើតាមលោកស្រីរដ្ឋមន្ត្រី ការដាក់ចេញកម្មវិធីពិសេសនិងវិធានការនានាដើម្បីលើកកម្ពស់តួនាទីស្ត្រីនៅថ្នាក់ជាតិនិងក្រោមជាតិបានធ្វើឱ្យបច្ចុប្បន្នមានមន្ត្រីរាជការជាស្ត្រីដល់៤២% ហើយស្ត្រីក្នុងការដឹកនាំបច្ចេកទេស និងនយោបាយក៏ត្រូវបានបង្កើនជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?