Connect with us

ព័ត៌មានជាតិ

បណ្ឌិត ម៉ី កល្យាណ៖ ជប៉ុនកែប្រែជីវិតខ្ញុំ បើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ទេ ខ្ញុំប្រហែលជាចោលឆ្អឹងនៅគុកទួលស្លែង

បានផុស

នៅ

បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លើកឡើងថា ប្រទេសជប៉ុនបានជួយផ្លាស់ប្ដូរជីវិតរបស់លោក តាមរយៈការបណ្ដុះបណ្ដាល ផ្ដល់ចំណេះ។ លោក ថាបើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ ពោលគឺមុនពេលដែលរបបប៉ុលពតចូលកាន់កាប់រាជធានីភ្នំពេញទេ ប្រហែលជាត្រូវរបបខ្មែរក្រហមកាប់សម្លាប់ ឬចោលឆ្អឹងនៅក្នុងគុកទួលស្លែងដូចមនុស្សជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត ម៉ី កល្យាណ  អតីតនិស្សិតអាហារូបករណ៍សិក្សានៅប្រទេសជប៉ុនកាលពី៥០ឆ្នាំមុន លើកឡើងបែបនេះ នៅក្នុងធ្វើបាឋកថា ដើម្បីអបអរសាទរនូវខួប៥០ឆ្នាំនៃការសិក្សានៅប្រទេសជប៉ុន នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅចំពោះមុខនិស្សិតជាប់អាហារូបករណ៍៣៤រូប និងមន្ត្រីរាជការ និងភ្ញៀងកិត្តិយសជាច្រើន។

លោកបណ្ឌិត ម៉ី កល្យាណ អតីតនិស្សិតអាហារូបករណ៍ទៅសិក្សាជប៉ុន ថ្លែងដូច្នេះ៖«ការទៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៧៤ គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមិនបានទៅប្រទេសជប៉ុននៅពេលនោះ ប្រហែលជាឆ្អឹងរបស់ខ្ញុំនឹងស្ថិតនៅក្នុងសារមន្ទីរទួលស្លែងដូចមនុស្សជាច្រើនក្នុងជំនាន់របស់ខ្ញុំបានជួបប្រទះ»

គួរជ្រាបថា លោកបណ្ឌិត ម៉ី កល្យាណ ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ គឺជាអតីតនិស្សិតអាហារូបករណ៍ជប៉ុនដែលសិក្សានៅសាកលវិទ្យាល័យកូបេកាលពី៥០ឆ្នាំមុន។

បន្ទាប់ពីទទួលបានការសិក្សានៅប្រទេសជប៉ុន លោកបណ្ឌិត ម៉ី កល្យាណ ឱ្យដឹងថា បានធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយរបស់ប្រទេសជប៉ុន Tokyo។ ទៅសិក្សានៅអាមេរិកម្តងទៀត ធ្វើការនៅ UN នៅប្រទេសអ៊ីតាលីរយៈពេល២០ឆ្នាំ ធ្វើទស្សនកិច្ចទៅប្រទេសប្រហែល ១០០  រួចត្រឡប់មកកម្ពុជាវិញ ហើយធ្វើកិច្ចការផ្សេងៗតាមដែលអាចធ្វើបាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលនេះជាមោទនភាពមួយសម្រាប់ជប៉ុន។

បណ្ឌិត ម៉ី កល្យាណ រម្លឹកថា ជីវិតរបស់លោកកាលពីអតីតកាលអនុញ្ញាតឱ្យលោកទទួលបានបទពិសោធន៍ក្នុងវិស័យជាច្រើនដូចជា វិស័យឯកជន អង្គការសហប្រជាជាតិ រដ្ឋាភិបាល និងធ្វើសកម្មភាពជាក់ស្តែងផ្សេងៗ ហើយឥឡូវនេះលោក បាននិងកំពុងប្រើប្រាស់បទពិសោធន៍ទាំងនេះសម្រាប់ភាពប្រសើរឡើងនៃប្រទេសកម្ពុជា និងធ្វើឱ្យទំនាក់ទំនងរបស់កម្ពុជាជាមួយប្រទេសជប៉ុន អាស៊ី និងពិភពលោកកាន់តែប្រសើរឡើង។

លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា វាយតម្លៃថា ចាប់តាំងពីបណ្ឌិត ម៉ី កល្យាណ ឈានចូលសាកលវិទ្យាល័យកូបេ នៅប្រទេសជប៉ុន កាលពី៥០ឆ្នាំមុន លោក ម៉ី កល្យាណបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងស្ពានមេត្រីភាពរវាងជប៉ុន និងកម្ពុជា។ ឯកអគ្គរាជទូត ជឿជាក់ថាដំណើរក្នុងការកសាងស្ពានមេត្រីភាពមួយនេះ ពិតជាជួបការលំបាកមិនតិចទេ ប៉ុន្តែការខិតខំប្រឹងប្រែង និងចំណង់ចំណូលចិត្តរបស់លោក ម៉ី កល្យាណ បានធ្វើឱ្យលោកបណ្ឌិតក្លាយជាបុគ្គលគំរូដ៏មានតម្លៃម្នាក់ សម្រាប់សិស្សនិស្សិតអន្តរជាតិជាច្រើន ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងក ពង្រឹងការយល់ដឹងរបស់កម្ពុជា អំពីប្រទេសជប៉ុនឱ្យកាន់តែស៊ីជម្រៅ។ បទពិសោធន៍ និងគតិបណ្ឌិតរបស់បណ្ឌិត ម៉ី កល្យាណ នឹងក្លាយជាមគ្គុទ្ទេសក៍ដ៏មានតម្លៃសម្រាប់សិស្សនិស្សិត ដែលចាប់អារម្មណ៍ក្នុងការសិក្សានៅបរទេសនាពេលអនាគត។

ក្នុងពេលថ្លែងបាឋកថា លោកបណ្ឌិត ម៉ី កល្យាណ  អតីតនិស្សិតសិក្សានៅជប៉ុន ណែនាំឱ្យនិស្សិតកម្ពុជាចំនួន៣៤រូប ដែលជាប់អាហារូបករណ៍ទៅសិក្សានៅជប៉ុននាឆ្នាំនេះ ត្រូវបើកចិត្តរបស់អ្នក ហើយសង្កេតដោយមិនលំអៀងដើម្បីស្វែងរកការពិត, ចេះបែងចែកពេលវេលាសម្រាប់ខិតខំសិក្សា និងសម្រាកលំហែឱ្យស្មើគ្នា ដើម្បីសុខភាព,ចំណាយពេលច្រើនដើម្បីយល់ភាសា និងវប្បធម៌ជប៉ុន និងបន្ទាប់​ពី​បាន​រៀន​ចប់​ហើយ សូម​ត្រឡប់​មក​វិញ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជាផង និងធ្វើជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន តាមវិធីណាក៏ដោយដែលអ្នកអាចធ្វើបាន។

គួរឱ្យដឹងថា កម្ពុជា និងជប៉ុន ភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា កាលពីឆ្នាំ១៩៥៣ ដែលរាប់មកដល់ឆ្នាំ២០២៣នេះ ទំនាក់ទំនងប្រទេសទាំងពីរឈានដល់វ័យ៧២ ឆ្នាំ។ ក្រោយភ្ជាប់ទំនាក់ទំនងជាមួយគ្នា ជប៉ុនបានជួយកម្ពុជាជាច្រើនវិស័យ។ សម្រាប់វិស័យអប់រំ រាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍សម្រាប់យុវជនកម្ពុជាជាង១ ៥០០នាក់ ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន៕៕​

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម