ព័ត៌មានជាតិ
ខេត្តសៀមរាប មានករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់ហើយ គិតត្រឹមថ្ងៃទី២២នេះ
បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៣នាក់ ក្នុងនោះក៏មានម្នាក់រស់នៅខេត្តសៀមរាបផងដែរ ធ្វើឲ្យខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន៣នាក់ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ខណៈខេត្តកែប ទើបតែមានករណីជំងឺកូវីដ-១៩ នៃសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ជាលើកដំបូង ។
ដោយឡែកនៅក្នុងចំណោមអ្នកដែលត្រូវបានក្រសួងសុខាភិបាលប្រកាសរកឃើញចំនួន៧៣នាក់នោះ ក្នុងនោះមានម្នាក់ជាបុរស អាយុ៣៨ឆ្នាំ ដែលរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានវិជ្ជមានជំងឺកូវីដ-១៩ ដូច្នេះគិតមកទល់ព្រឹកថ្ងៃទី២២ ខែមីនានេះ ខេត្តសៀមរាប មានករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ចំនួន០៣នាក់ ក្នុងនោះករណីលើកទី០១ ជាស្ត្រី ទីលំនៅបច្ចុប្បន្នក្នុងស្រុកពួក ដែលមានអ្នកពាក់ព័ន្ធត្រូវបានរកឃើញប្រមាណជាង២០នាក់ ប៉ុន្តែទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ចំនួន២លើករួចហើយ , ករណីលើកទី០២ ដែលមានអ្នកពាក់ព័ន្ធត្រូវបានរកឃើញប្រមាណ៤០០នាក់ ត្រូវបានក្រុមគ្រូពេទ្យចាត់ចែងយកសំណាក និងប្រឹក្សាសុខភាព ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក នឹងតាមផ្ទះផងដែរ ក្នុងនោះមនុស្សប្រមាណជាង ១៤០នាក់ ទទួលបានលទ្ធផលបង្ហាញថា ពួកគាត់ គឺអវិជ្ជមានទាំងអស់ និង លើកទី០៣ ជាបុរស ទីលំនៅបច្ចុច្បន្នក្នុងក្រុងសៀមរាប ហើយអាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២២ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១.៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៧៨១នាក់ និង អ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន០៣នាក់ ៕
អត្ថបទ ៖ គឿនវេត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន