ព័ត៌មានជាតិ
ស្នងការរាជធានី ៖ សមត្ថកិច្ចទាំង១៤ខណ្ឌ សូមជួយសម្រួលចរាចរណ៍ទីតាំងមមាញឹក ជាពិសេសសាលារៀនដើម្បីរំដោះការកក់ស្ទះ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៥ នេះថា គោលដៅទីតាំងមួយចំនួននៅក្នុងភូមិសាររាជធានីភ្នំពេញឃើញមានមហាជនជួយសម្រួលចរាចរណ៍ដើម្បីរំដោះការកក់ស្ទះ។ ដូច្នេះលោកសូមថ្លែងអំណរអរគុណដល់មហាជនដែលជួយដល់ការងារសង្គម។

លោកស្នងការនគរបាលរាជធានីភ្នំពេញបានបន្ថែមទៀតថា លោកបានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំង១៤ខណ្ឌ ឱ្យជួយបន្ថែមនៅទីតាំងដែលមានចរាចរណ៍មមាញឹក ដើម្បីជួយសម្រួលកាត់បន្ថយការកក់ស្ទះជូនបងប្អូនប្រជាពលរដ្ឋនិងការធ្វើដំណើរ ជាពិសេសទីតាំងសាលារៀនពេលសិស្សានុសិស្សចេញ-ចូលរៀនផងដែរ ត្រូវមានកម្លាំងនគរបាលជួយសម្រួលចរាចរណ៍។

ទាក់ទិនបញ្ហាចរាចរណ៍នេះដែរ កន្លងទៅ ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងមហាផ្ទៃ តែងបានក្រើនរំលឹកជារឿយៗ និងចេញបទបញ្ជាដល់បណ្តាស្នងការទាំង២៥រាជធានីខេត្ត ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការរឹតបន្តឹងច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់ចរាចរណ៍តែងឧស្សាហ៍កើតមានឡើងជារឿយៗ ដោយបានបំផ្លាញទ្រព្យសម្បត្តិ , បង្ករបួសស្នាម និងបានឆក់យកអាយុជីវិតមនុស្សជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលជាកត្តាបង្កក្តីព្រួយបារម្ភខ្ពស់មួយសម្រាប់សង្គមជាតិបច្ចុប្បន្ន ៕
អត្ថបទ ៖ សុភា












-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ