ព័ត៌មានជាតិ
រដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌដែលមិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។

ថ្លែងបិទសន្និបាតសុខាភិបាលលើកទី៤៤ “សមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត” កាលពីថ្ងៃទី៤មីនា លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជីវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលកំណត់ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនជាអាទិភាពមួយនៃការអភិវឌ្ឍមូលធនមនុស្ស ដោយត្រូវបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបន្តការវិនិយោគធនធានលើការកែលម្អហេដ្ឋារចនាសម័ន្ធសុខាភិបាល។ ការផ្គត់ផ្គង់ឱសថជា
ពិសេស ការផ្តល់ថវិកាបន្ថែមសម្រាប់ឱសថជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម។ ការផ្គត់ផ្គង់បរិក្ខារពេទ្យ ការផ្តល់មធ្យោបាយដឹកជញ្ជូនអ្នកជំងឺ ការបណ្តុះបណ្តាលក្នុងពេលបម្រើការងារការជ្រើសរើសគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស សម្រាប់បម្រើការនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ការបង្កើនកញ្ចប់ថវិកាឆ្នាំ២០២៥ ដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក និងការបង្កើនការចំណាយលើប្រព័ន្ធគាំពារសុខភាពសង្គម ដូចជា បានពង្រីកការគ្របដណ្តប់នៃមូលនិធិសមធម៌សុខាភិបាលទៅលើគ្រួសារងាយរងគ្រោះកាលពីចុងឆ្នាំ២០២៣ ដែលជាការវិនិយោគលើការកែលម្អសុខភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ ព្រមទាំងប្រជាជនជាគោលដៅដទៃទៀត។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ក្រសួងសុខាភិបាលបន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌលសុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវា អប់រំសុខភាពសេវាបង្ការជំងឺ និងសេវាព្យាបាលដែលមានគុណភាព និងសុវត្ថិភាពដើម្បីប្រជាជនមូលដ្ឋានទទួលបាននូវសេវាថែទាំសុខភាពស្របតាមលក្ខខ័ណ្ឌ បច្ចេកទេស ស្ថានភាពភូមិសាស្ត្រ និងហិរញ្ញវត្ថុ និយាមវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី ព្រមទាំងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនមូលដ្ឋាន និងជំរុញការការងារសុខភាព និងប្រព័ន្ធសុខាភិបាល។ បន្តពង្រឹងសមត្ថភាពបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុក ឱ្យក្លាយជាបង្អែកដ៏រឹងមាំរបស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុកត្រូវមានសមត្ថភាពបច្ចេកទេស
សមស្របតាមនិយាមស្តង់ដា ដើម្បីគ្រប់គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះដែលបានបញ្ជូនមកពីមណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់។
បង្កើនការយល់ដឹងរបស់ប្រជាជន យុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺជាពិសេសជំងឺមិនឆ្លង និងការប្រតិបត្តិការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាពព្រមទាំងយកចិត្តទុកដាក់ ទទួលខុសត្រូវលើសុខភាពផ្ទាល់ខ្លួន តាមរយៈការអប់រំសុខភាពក្នុងមូលដ្ឋានសុខាភិបាល ការចុះផ្តល់សេវាសុខភាពតាមសហគមន៍ និងតាមយន្តការផ្សព្វផ្សាយឬប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។

បញ្ហាសារអប់រំសុខភាពប្រកបដោយនវានុវត្តន៍ ឱ្យច្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដើម្បីបណ្តុះអក្ខរកម្មសុខភាពដល់កុមារ និងយុវជនក្នុងវ័យសិក្សា ឱ្យប្រតិបត្តិឥរិយាបថល្អចំពោះសុខភាព ហើយអាចក្លាយជាទម្លាប់ល្អពេញមួយជីវិត
រស់នៅតាមរយៈការលើកកម្ពស់កិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសរវាងមណ្ឌលសុខភាព និងសាលារៀន និងបង្កើនការគ្របដណ្តប់ និងការប្រើប្រាស់សេវា និងព័ត៌មានសុខភាព មានគុណភាពសុវត្ថិភាព និងប្រសិទ្ធភាពជូនដល់ប្រជាជន តាមរយៈការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ស្របតាមពិធីសារជាតិ ឬស្តង់ដាប្រតិបត្តិគ្លីនិក។ ការផ្តល់សេវាថែទាំសុខភាពមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជាធុរកិច្ចស្នូលនៃប្រព័ន្ធសុខាភិបាល ដើម្បីសង្គ្រោះអាយុជីវិត និងបង្កើនលទ្ធផលសុខភាពអ្នកជំងឺឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបានបញ្ជាក់ថា លើសពីនេះត្រូវបញ្ជ្រាបសារអប់រំសុខភាពប្រកបដោយនវានុវត្តន៍
ឱ្យច្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដើម្បីបណ្តុះអក្ខរកម្មសុខភាពដល់កុមារ និងយុវជនក្នុងវ័យសិក្សាឱ្យប្រតិបត្តិឥរិយាបថល្អចំពោះសុខភាពហើយអាចក្លាយជាទម្លាប់ល្អ ពេញមួយជីវិតរស់នៅតាមរយៈការលើកកម្ពស់កិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសរវាងមណ្ឌលសុខភាពនិងសាលារៀន។

បង្កើនការគ្របដណ្តប់ និងការប្រើប្រាស់សេវា និងព័ត៌មានសុខភាព មានគុណភាពសុវត្ថិភាព និងប្រសិទ្ធភាពជូនដល់ប្រជាជន តាមរយៈការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ស្របតាមពិធីសារជាតិ ឬស្តង់ដាប្រតិបត្តិគ្លីនិក។ ការផ្តល់សេវាថែទាំសុខភាពមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជាធុរកិច្ចស្នូលនៃប្រព័ន្ធសុខាភិបាល ដើម្បីសង្គ្រោះអាយុជីវិត និងបង្កើនលទ្ធផលសុខភាពអ្នកជំងឺឱ្យកាន់តែប្រសើរឡើង។ ដូច្នេះ អន្តរាគមន៍នៃការផ្តល់សេវាថែទាំសុខភាព ត្រូវមានគុណវុឌ្ឍគ្រប់គ្រាន់ ហើយប្រជាជនអាចប្រើប្រាស់បាននៅរាល់ពេលត្រូវការប្រកបដោយគុណភាព ឯតម្លៃសេវាទៀតសោតសមនឹងទទួលយកបាន។ សូមបន្តជំរុញឱ្យមានសេវា ២៤ ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ