Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ជំរុញលើកទឹកចិត្តមន្ត្រី ប.ស.ស បង្កើនការផ្សព្វផ្សាយ ការអនុវត្តរបបសន្តិសុខសង្គម ឱ្យកាន់តែទូលំទូលាយ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ បាន​ជំរុញ​លើកទឹកចិត្ត​មន្ត្រី ​ប​.​ស​.​ស បង្កើន​ការ​ផ្សព្វផ្សាយ​ការ​អនុវត្ត​របប​សន្ដិសុខ​សង្គម ឱ្យ​កាន់តែ​ទូលំទូលាយ​ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ និង​ចូលរួម​មកប្រើប្រាស់​សេវា ប​.​ស​.​ស កាន់តែច្រើន​បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែកុម្ភៈ និង​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ខែមីនា ឆ្នាំ​២០២៥ របស់​នាយកដ្ឋាន​សេវា​អតិថិជន និង​ទំនាក់ទំនង​សាធារណៈ នៃ​ប​.​ស​.​ស ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សម្រេចបាន​, លើកឡើង​បញ្ហា​ប្រឈម សំណូមពរ និង​ផែនការ​ការងារ​អនុវត្ត​បន្ត​កាលពី​ថ្ងៃទី ០៤​ មីនា លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក នៃ​នាយកដ្ឋាន​សេវា​អតិថិជន និង​ទំនាក់ទំនង​សាធារណៈ ដែល​ខិតខំ​ប្រឹងប្រែង​យ៉ាង​មមាញឹក​ក្នុង​ផ្ដល់ព័ត៌មាន ផលិត​មាតិកា​ផ្សព្វផ្សាយ និង​ចុះ​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ជូន​ដល់​សមាជិក ប​.​ស​.​ស​. និង​សាធារណជន ជាពិសេស​កិច្ចសហការ​ជាមួយ​ស្ថាប័ន អង្គការ​ដៃគូ​នានា​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ប្រកបដោយ​ប្រសិទ្ធភាព។

ក្នុងឱកាស​ជាមួយគ្នានេះ លោក​បណ្ឌិត​អគ្គនាយករង បាន​បន្ដ​ជំរុញ​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក​ទាំងអស់ នៃ​នាយកដ្ឋាន​សេវា​អតិថិជន និង​ទំនាក់ទំនង​សាធារណៈ ត្រូវ​បន្ដ​កិច្ច​សហការ​ជាមួយ​អង្គភាព​ក្រោម​ឱវាទ ប​.​ស​.​ស​. ក៏ដូចជា​ស្ថាប័ន អង្គការ​នានា​ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​បន្ដ​បង្កើន​ការផ្សព្វផ្សាយ​ការអនុវត្ត​របប​សន្តិសុខ​សង្គម ឱ្យ​កាន់តែ​ទូលំទូលាយ និង​មានការ​ទទួលស្គាល់​កាន់តែច្រើន​បន្ថែម​ទៀតផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ ​ធ្លាក់ចុះធ្ងន់ម្សិលមិញ ក្រោយ ត្រាំ ប្រកាសពន្ធ

ព័ត៌មានជាតិ២២ នាទីutes មុន

កម្មវិធី«បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា» ឥតបង់ថ្លៃ នឹងចាប់ផ្តើមនៅខែក្រោយ ក្នុងខេត្តចំនួន ៧

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ភ្លើង​ឆេះ​ភ្នំរាលដាល​​ឆេះ​​សណ្ឋាគារយ៉ាងសន្ធោសន្ធៅ​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ៣០ នាទីutes មុន

មេប៉ូលិសជាតិ រំពឹងលើកិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយវៀតណាម នឹងត្រូវពង្រឹងកាន់សកម្ម  

សេដ្ឋកិច្ច៣២ នាទីutes មុន

កម្ពុជាកំពុង​រៀបចំវិធានការចាំបាច់ ចំពោះការដំឡើងពន្ធអាមេរិក ដើម្បីគ្រប់គ្រងសភាពការណ៍

Sokha Hotels

ព័ត៌មានពេញនិយម