Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១៤ ក្រោមប្រធានបទ«សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​នូវ​ការចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ ​មីនា ខួប​លើក​ទី ១១៤ ក្រោម​ប្រធានបទ សិទ្ធ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេងស្រី​គ្រប់រូបៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ខណៈពេល​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី ១១៤ ក្រោម​ប្រធានបទ សិទ្ធ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេងស្រី​គ្រប់រូប នៅ​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង កាលពី​ព្រឹក​រសៀល​ថ្ងៃ​ចន្ទ ៥​ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​ ៣ ខែ​មីនា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំយក​ការ​ផ្តាំផ្ញើ​សាកសួរ សុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​សមាជិក​សមាជិកា​ដែល​បាន​ចូលរួម​នា​ថ្ងៃនេះ។

សម្តេច មាន​ប្រសាសន៍​បន្ត​ទៀត​ថា ប្រធានបទ​ឆ្នាំនេះ ក៏មាន​គោលបំណង គូសបញ្ជាក់​អំពី​សារៈសំខាន់ ​នៃ​ការទទួលបាន​ និង​អនុវត្ត​សិទ្ធិ​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ និង​ក្មេងស្រី​គ្រប់រូប​នៅ​កម្ពុជា និង​បាន​ផ្តោត​សំខាន់​ក្នុងការ​ធ្វើការ​រួមគ្នា​ប្រកប​ដោយ​សហ​ថាមពល​ទាញយក​អត្ថប្រយោជន៍​ពី​ភាគលាភ​យេនឌ័រ តាមរយៈ​អភិក្រម​ជីវភាព​ នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ និង​លើកកម្ពស់​សុខុមាលភាព​សង្គម ព្រមទាំង​ចូលរួម​អបអរសាទរ ខួប ​៣០ ​ឆ្នាំ នៃ​សេចក្ដីថ្លែងការណ៍​ទីក្រុង​ប៉េកាំង និង​យុទ្ធនាការ​នានា​របស់​អង្គការ​សហប្រជាជាតិ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការលើកកម្ពស់​ភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច ចំពោះ​ស្ត្រី​ និង​ក្មេងស្រី។

សម្តេច​បាន​គូសបញ្ជាក់ថា «​ស្ត្រី​គឺជា​ឆ្អឹងខ្នង នៃ​សេដ្ឋកិច្ច សង្គម តាមរយៈ​ការ​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការលើកកម្ពស់​តម្លៃ​ស្ត្រី ផ្តល់ឱកាស​ការងារ និង​អត្ថប្រយោជន៍​ដល់​ស្ត្រី​ជាច្រើន​នៅតាម​ក្រសួង ស្ថាប័ន​អង្គភាព​សាធារណៈ ក៏ដូចជា​វិស័យ​ឯកជន សំដៅ​ធ្វើយ៉ាងណា​ឱ្យ​មានការ​ចូលរួម​កាន់​តែ​ច្រើន និង​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​ការងារ ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ​»៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៥ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៥ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម