ព័ត៌មានជាតិ
នាយកស្ថាប័ន HKTDC ស្វែងរកកិច្ចសហការ ជំរុញនាំផលិតផលកម្ពុជា ឈានចូលទីផ្សារពិភពលោក
ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាយកក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រុងហុងកុង HKTDC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង បានអះអាងថា បណ្តាញពាណិជ្ជកម្មដ៏ទូលំទូលាយរបស់ HKTDC អាចជួយឱ្យផលិតផលកម្ពុជាឈានជើងចូលក្នុងផ្សារពិភពលោកបានកាន់តែច្រើន។

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីម្សិលមិញនេះ លោក Ronald Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងរបស់ស្ថាប័ន HKTDC បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន HKTDC ក្នុងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដើម្បីផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ជំរុញនវានុវត្តន៍ និងកំណើននៃធុរកិច្ចថ្មី។
លោកបានគូសបញ្ជាក់ថា ស្ថាប័ន HKTDC កំពុងស្វែងរកកិច្ចសហប្រតិបត្តិការ កិច្ចសហការផ្នែកបច្ចេកវិទ្យា និងការគាំទ្រឧស្សាហកម្មកម្ពុជាក្នុងការពង្រីកឱកាសពាណិជ្ជកម្ម ខណៈដែលបណ្តាញពាណិជ្ជកម្មដ៏ទូលំទូលាយរបស់ HKTDC អាចជួយឱ្យផលិតផលកម្ពុជាឈានជើងចូលក្នុងផ្សារពិភពលោកបានកាន់តែច្រើន។

ជាការឆ្លើយតប លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យស្ថាប័ន HKTDC ស្វែងរកឱកាសវិនិយោគលើដំណោះស្រាយបច្ចេកវិទ្យាដល់វិស័យសំខាន់ៗរបស់កម្ពុជា ដែលកំពុងមានសក្តានុពលទាំងក្នុងក្របខ័ណ្ឌតម្រូវការក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញ។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដោយរំលេចជាឧទាហរណ៍អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើន ជាពិសេសភាពជឿនលឿននៃប្រព័ន្ធទូទាត់អេឡិចត្រូនិក៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល