ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែនជាង ១១ គីឡូម៉ែត្រ នៅខេត្តស្វាយរៀង ឈានទៅចាក់ក្រាលបេតុង បំពាក់ភ្លើងសូឡាថែមទៀត
ផ្លូវក្រវាត់ព្រំដែនប្រវែងជាង ១១ គីឡូម៉ែត្រ នៅខេត្តស្វាយរៀង ត្រូវបានស្ថាបនាលើកកម្ពស់ពីផ្លូវក្រួសក្រហមទៅជាផ្លូវបេតុង រួមទាំងបំពាក់ភ្លើងសូឡាថែមទៀត ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ។

ថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកនេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថា ផ្លូវខ្សែក្រវ៉ាត់ព្រំដែនដែលត្រូវលើកកម្ពស់គុណភាពពីផ្លូវក្រាលក្រួសក្រហមទៅផ្លូវក្រាលបេតុងមានប្រវែងសរុប ១១ គីឡូម៉ែត្រ មានទទឹង ៦ ម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ១៧១ សង្កាត់បាវិត ដល់បង្គោលលេខ១៧៥ សង្កាត់ប្រាសាទ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
បន្ថែមពីការលើកកម្ពស់ផ្លូវឲ្យមានគុណភាពប្រើប្រាស់យូរអង្វែង លោក ម៉ែន អេង បានបញ្ជាក់ថា ផ្លូវនេះក៏នឹងមានបំពាក់ភ្លេីងសូឡាថែមទៀត ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
កាលពីសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យការស្ថាបនាលើកកម្ពស់គុណភាពផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ ១៧១ ដល់បង្គោលព្រំដែនលេខ ១៧៦។ ក្នុងការចុះត្រួតពិនិត្យនាឱកាសនោះ ក៏មានវត្តមានចូលរួមពីអភិបាលរងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងក្រុងបាវិត នាយកក្រុមហ៊ុនឯកជន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។




ខេត្ដស្វាយរៀងមានព្រំប្រទល់ជាប់នឹងខេត្ដតៃនិញ និងខេត្ដឡុងអានរបស់ប្រទេសវៀតណាម ប្រវែងជាង ២៥៨ គ.ម ចាប់ពីបង្គោលព្រំដែនលេខ (១៣២-២៣០)។ ក្នុងនោះជាប់ខេត្ដតៃនិញមានប្រវែងប្រមាណ ១៣០ គ.ម ចាប់ពីបង្គោលព្រំដែនលេខ (132-180) និងជាមួយខេត្ដឡុងអាន មានប្រវែងប្រមាណ ១២៨ គ.ម ចាប់ពីបង្គោលព្រំដែនលេខ (180-230)។
ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម បើតាមរដ្ឋបាលខេត្តស្វាយរៀង រហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៨៤ ភាគរយ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល