Connect with us

ព័ត៌មានជាតិ

របរធ្វើចេកបន្ទះប្រពៃណី​នៅ​​ក្តុលដូនទាវ ក្លាយជា​គោលដៅ​ទាក់ទាញ​​ទេសចរបរទេស​ចូលទស្សនា

បានផុស

នៅ

ចេកអាំងបន្ទះ គឺជាអាហារសម្រន់មួយដ៏ឈ្ងុយ​ឆ្ងាញ់ និងពេញនិយមមួយដែលប្រជាពលរដ្ឋរស់នៅក្នុងស្រុកឯកភ្នំ ប្រកាន់​ខ្ជាប់តាមប្រពៃណីដូនតា ដែលបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។​ ខណះដំណាំចេក គឺជាប្រភេទដំណាំងាយនិងដាំ ដុះមិនរើសប្រភពដី ដែលប្រជាពលរដ្ឋស្ទើរ ១០០ ភាគរយ បានដាំដុះនៅលើដីលំនៅដ្ឋាន ទើបចាស់ៗសម័យមុននិយម យកផ្លែចេកមកកែច្នៃបានច្រើនយ៉ាង សម្រាប់ជាអាហារសម្រន់។ នេះជាការលើកឡើងពីអ្នកកែច្នៃធ្វើចេកបន្ទះ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឃុន ស្រីលក្ខណ៍ រស់នៅក្នុងសង្កាត់ក្តុលដូនទាវ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​បានលើកឡើងថា មុខរបរធ្វើចេកបន្ទះនេះ អ្នកស្រីចេះតពីដូនតា សម្រាប់រកកម្រៃបន្ថែមជួយទ្រទ្រង់ជីវិតភាពប្រចាំថ្ងៃ បើទោះចំណូលបានតិចតួចក៏ប្រសើរជាងការទំនេរ ក្រៅពីមុខ កសិកម្មប្រចាំរដូវកាល។

របរធ្វើចេកបន្ទះនេះ គឺគ្មានពេលទំនេរទេពីមួយថ្ងៃទៅមួយថ្ងៃ គឺចាប់ពីព្រឹករហូតដល់យប់។ ថ្ងៃខ្លះក៏រហូតដល់ម៉ោង ១២ យប់ទើបបានសម្រាក តែវាជាការងារស្រាលមិនប្រើកម្លាំងនោះទេសូម្បីតែស្ត្រីមេផ្ទះក៏អាចរកកម្រៃបានដែរ។

អ្នកស្រីបន្តថា “ជីវិភាពប្រចាំថ្ងៃគ្រួសារខ្ញុំ គឺបានមកពីមុខរបរនេះហើយ គ្រាន់បានជួយដោះបន្ទុកគ្រួសារ ហើយមួយផ្នែកទៀត​ក៏បានចំណូលពីភ្ញៀវទេសចរបរទេសមកទស្សនា និងជួយទិញផងដែរ”។

ស្ត្រីម្នាក់ទៀតដែលប្រកបមុខរបរដូចគ្នា គឺអ្នកស្រី នួន ចំណាន ក៏បានរៀបរាប់ពីប្រាក់ចំណូល តាមរយះមុខរបរមួយនេះ​ថា គ្រួសារអ្នកស្រីគឺបានពឹងផ្អែកទាំងស្រុងលើមុខរបរដ៏យូរឆ្នាំមួយនេះ ហើយក៏ពុំមានការប្រឈមការខ្វះខាតណាស់ណានោះដែរ គឺកម្រិតជីវភាពគ្រួសារ​ដូចគេឯងដែរ បើទោះបីមុខរបរនេះមម៉ាញឹកយ៉ាងណា ក៏អ្នកស្រីមិនបោះបង់ដែរព្រោះវាជា មុខរបរបន្តវេន​តាមទំនៀមទម្លាប់ដូនតា ហើយក៏បានធ្វើឲ្យមានជីវភាពរស់នៅប្រចាំថ្ងៃបានប្រសើរដល់សព្វថ្ងៃនេះដែរ ។

អ្នកស្រីបន្តថា ចេកអាំងបន្ទះនេះ តាមដូនតា គឺនិយមយកផ្លែចេកណាវ៉ា ឬណាំវ៉ាថៃ ព្រោះចេកក្រៅពីនេះ វាមានជាតិជូរ ហើយ ហាលទៅឡើងពណ៌ខ្មៅ រសជាតិក៏មិនសូវឈ្ងុយឆ្ងាញ់ដែរ ហើយភ្ញៀវបរទេសដែលមកទស្សនា ក៏ចូលចិត្តដែរ តែ​ភាគច្រើនពួក គេចូលបរិភោគចេកហាលឆៅ (ចេកមិនអាំង)។

អ្នកស្រីថា លក់មួយបន្ទះតម្លៃ ១០០០ រៀល បើបន្ទះដែលមានទម្រង់មូល គឺចិតផ្លែចេកហើយដាក់តម្រៀបលើសំបក​ណែម តម្លៃ ១ បន្ទះ ១០០០ រៀលដូចគ្នា មានទាំងអាំងទាំងឆៅតម្រូវតាមចំណង់ចំណូលចិត្តរបស់អតិថិជន និងភ្ញៀវបរទេស។

អ្នកស្រីថា ថ្ងៃខ្លះមានភ្ញៀវបរទេសចរមកទស្សនាច្រើន គឺចេកបន្ទះក៏មានការខ្វះខាតលក់ឲ្យម៉ូយផងដែរ។

ក្រៅពីចំណូលពីការលក់ចេក អ្នកស្រីក៏បានរកកម្រៃបន្ថែមប្រចាំថ្ងៃពីភ្ញៀវបរទេសដែរ ដោយអ្នកស្រីតម្រូវឲ្យភ្ញៀវបរទេ ស​ម្នាក់បង់ប្រាក់ ២០០០ រៀល ក្នុងការចូលទស្សនា និងឲ្យពួកគេបានភ្លក់រសជាតិចេកបន្ទះផង ហើយពួកគេក៏បាន​ជួយទិញបន្ថែមផង ដែលធ្វើឲ្យខ្វះខាតក្នុងការលក់ដល់ម៉ូយមួយចំនួន។

អ្នកស្រីថា មុខរបរនេះ នៅក្នុងសង្កាត់ក្ដុលដូនទាវ មានច្រើនដែរ តែសំខាន់ការធ្វើនិងការច្នៃឲ្យមានរសជាតិឆ្ងាញ់ ហើយមុខរបរនេះគ្មានពេលទំនេរទេ ពីព្រឹករហូតដល់យប់ពាក់កណ្តាល អាទ្រាត្រក៏មាន ហើយកូនៗទំនេរពីរៀនក៏បានជួយខ្លះៗដែរ ហើយចំណាយពេលហាលចេកគឺចន្លោះពី២ទៅ៣ថ្ងៃទៀត ។

បើតាមអាជ្ញាធរសង្កាត់ក្តុលដូនទាវ ​ស្រុក​ឯកភ្នំ​បានឲ្យដឹងថា ទីតាំងតាមផ្ទះធ្វើចេកបន្ទះរបស់ប្រជាពលរដ្ឋ មួយថ្ងៃៗសង្កេតឃើញមាន ភ្ញៀវបរទេសមកដើរទស្សនាជាបន្តបន្ទាប់ ក្នុងគោលបំណងពួកគេចង់ឃើញពីរបៀបធ្វើនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពល រដ្ឋ ដែលនិយមមុខរបរធ្វើចេកបន្ទះនេះផង ជាពិសេសពួកគេចង់ភ្លក់រសជាតិចេកបន្ទះអាំងរបស់អ្នកស្រុកផង។ប្រភពខាងលើ បន្តថា ប្រជាពលរដ្ឋដែលចាប់យករបរនេះ មានជាង១០០គ្រួសារ នៅទូទាំងសង្កាត់ក្តុលដូនទាវ នៃស្រុកឯកភ្នំ ដែលជាមុខរបរ ចាត់ទុកជាទំនៀបទម្លាប់ប្រពៃណីពីដូនតារបស់ខ្មែរយើង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម