Connect with us

ព័ត៌មានជាតិ

លោក ជួន ណារិន្ទ ៖ ១ ត្រីមាស ដើមឆ្នាំ ២០២៥ បទល្មើសមានការថយចុះ បើធៀបឆមាសទី ១ ឆ្នាំ ២០២៤

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ក្នុង ១ ត្រីមាស ដើម​ឆ្នាំ ២០២៥ នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ករណី​តូច​ធំ ១២២ ករណី ប្រៀប​ទៅ​នឹង​ឆមាស​ទី ១ ឆ្នាំ ២០២៤ បទល្មើស​ថយ​បាន ១៨ លើក ស្មើ​នឹង ១៨%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ល្ងាច​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ ២០២៥ ថ្មីៗ នេះ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ដើម​ឆ្នាំ ២០២៥ នេះ នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​មាន​ប្រសិទ្ធភាព​ខ្ពស់ ដូចជា​ករណី​ឆក់ ករណី​លួច​ម៉ូតូ ករណី​គាស់​ផ្ទះ និង​ករណី​ធាក់​វាយ​ប្លន់​តាម​ផ្លូវ មានការ​ស្ងាត់ ថមថយ ប៉ុន្តែ​នគរបាល​រាជធានី នៅតែ​ពង្រឹង​សកម្មភាព​នេះ​ដដែល គឺ​មិន​ដក​ដៃ​នោះ​ទេ។

លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ បន្ត​ថា ការ​បង្ក្រាប​បទល្មើស និង​តាម​ចាប់​មុខសញ្ញា​ដែល​នៅ​សេសសល់ គឺ​សមត្ថកិច្ច​មាន​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ​ជាមួយ​នគរបាល​តាម​បណ្ដា​ខេត្ត។

លោក​បាន​បញ្ជាក់​ថា ថ្មីៗ នេះ ករណី​ឆក់ ប្លន់ នគរបាល​រាជធានី​បង្ក្រាប​បាន​ច្រើន ហើយ​ការ​បង្ក្រាប​នេះ​បាន​តែងតែ​នៅ​បក្សពួក​សេសសល់ ប៉ុន្តែ​សមត្ថកិច្ច​មិន​បំភ្លេច​ចោល​នោះ​ទេ គឺ​បាន​បង្កើត​ក្រុម​តាម​ចាប់ ហើយ​​ធ្វើ​ព្រមៗ គ្នា​រវាង​រាជធានី​-​ខេត្ត ដោយ​លោក​ជឿជាក់​ថា បទល្មើស​ទាំងនោះ​ពិតជា​ងើប​មិន​រួច​នោះ​ទេ។

លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ ថា ចំពោះ​មុខសញ្ញា​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ នៅ​ពេល​ដែល​ចេញ​មក​វិញ ៩០ ភាគរយ គឺ​នៅ​មិន​រាងចាល នៅតែ​ប្រព្រឹត្ត​បទល្មើស​ដដែល។ ករណី​នេះ លោក​បាន​ឲ្យ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​តាម​ចាប់​ទៅ​ដល់​តាម​បណ្ដា​ខេត្ត សហការ​ជា​មួយ​ខេត្ត។ រីឯ​មុខសញ្ញា​ដែល​រត់​ពី​ខេត្ត​ចូល​មក​រាជធានី ក៏​សមត្ថកិច្ច​សហការ​គ្នា​បាន​ល្អ​បង្ក្រាប​បាន​ជោគជ័យ​ដែរ។

ចំពោះ​វិធានការ​ល្បាត​ទប់ស្កាត់ លោក​ស្នងការ ក៏បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​កម្លាំង​ល្បាត​នេះ សមត្ថកិច្ច​ល្បាត​ច្បាម​ទៅ​តាម​ភូមិសាស្ត្រ ចំណុច​តំបន់​ណា​ដែល​ចាំបាច់ និង​ពិសេស ហើយ​បែង​ចែក​ពេលវេលា​វេន​គ្នា។ ដូច្នេះ លោក​បាន​ឲ្យ​តាម​ខណ្ឌ​ដំឡើង​ផែនទី តំបន់​ភូមិ​ណា​ដែល​ងាយ​កើតហេតុ​នោះ​មក​កាន់​ការិយាល័យ​ជំនាញ។ ឧទាហរណ៍ ពោធិ៍​សែន​ជ័យ លោក​បាន​ណែនាំ​ឲ្យ​ផ្តល់​យោបល់​គ្នា​ជាមួយ​ខណ្ឌ-ស្រុក​ដែល​ជាប់​ថា​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​របៀប​ណា នេះ​ជា​វិធានការ​រដ្ឋបាល​ចំហ។

លោក​ស្នងការ បញ្ជាក់​ទៀត​ថា ជាមួយ​គ្នា​នេះ ក្នុង ១ ត្រីមាស នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ករណី​តូច​ធំ ១២២ ករណី ប្រៀប​ទៅ​នឹង​ឆមាស​ទី ១ ឆ្នាំ ២០២៤ បទល្មើស​ថយ​បាន ១៨ លើក ស្មើ​នឹង ១៨% ក្នុង​នោះ បទឧក្រិដ្ឋ​បង្ក្រាប ២០ ករណី លើ ២៦ លើក ថយ​ចុះ ៦ លើក ស្មើ ២៤% រីឯ​បទល្មើស​មជ្ឈិម គឺ​បទល្មើស​តូច ថយ​ចុះ​ ១២ ​លើក ​ស្មើ ១៣%។ ដោយឡែក នៅ​ឆមាស​ទី ​២ ឆ្នាំ ២០២៣ និង​ឆមាស​ទី ​២ ឆ្នាំ ២០២៤ នគរបាល​រាជធានី​ភ្នំពេញ​បង្ក្រាប​បទល្មើស​បាន​ប្រហែល​ ៩២% បើ​ប្រៀបធៀប​នឹង​ត្រីមាស និង​ដើម​ឆ្នាំ​ ២០២៥ ​នេះ នគរបាល​រាជធានី​បង្ក្រាប​បាន​រហូត​ ៩៥%។

លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ ក៏បាន​ថ្លែង​កោតសរសើរ​ដល់​មន្ត្រី​នគរបាល​តាម​បណ្តា​ខណ្ឌ និង​ការិយាល័យ​ជំនាញ មាន​បទពិសោធ និង​ការងារ​ជំនាញ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទ្វេ​ដង​ជាមុន៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម