Connect with us

ព័ត៌មានជាតិ

លោក កុក រស់ សំណូមពរយុវជនគ្រប់រូប នាំគ្នាអានសៀវភៅឱ្យបានច្រើនជាងលេងហ្វេសប៊ុក

បានផុស

នៅ

លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសំណូមពរដល់យុវជនគ្រប់រូប គួរនាំគ្នាមកអានសៀវភៅឱ្យបានច្រើនជាងការលេងហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសំណូមពរនេះ ​ធ្វើឡើងស្របពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងអប់រំយុវជន និងកីឡា បានរៀងចំការពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១០ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”។ ក្នុងឱកាសពិព័រណ៍សៀវភៅនេះ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន បានបញ្ជាក់ថា៖ “ពិព័រណ៍សៀវភៅ គឺបានបង្ហាញនិងបញ្ជូនសៀវភៅទៅដល់ដៃអ្នកអាន។  បន្ទាប់ពីនេះ យើងត្រូវជំរុញការអានបន្ថែមទៀត ដោយបង្ហាញឱ្យស្គាល់អំពីគុណប្រយោជន៍ទាំង១០នៃការអានសៀវភៅ នោះទើបជួយឱ្យកូនខ្មែរស្នេហាការអាននិងទទួលបានសារៈដ៏វិសេសវិសាលពីការអាន”។

ជាមួយគ្នានេះ ដើម្បីលើកស្ទួយការអានឱ្យកាន់តែមានការកើនឡើង និងល្អប្រសើរ លោក កុក រស់ បានសំណូមពរដល់យុវជនខ្មែរគ្រប់រូប គួរតែងាកមកអានសៀវភៅឱ្យបានច្រើនជាងការលេងហ្វេសប៊ុក ដើម្បីទទួលបានចំណេះដឹងថ្មីៗ។ បន្ថែមពីនេះ លោកក៏បានសំណូមពរដល់អាណាព្យាបាលគ្រប់រូប គួររៀបចំឱ្យមានសៀវភៅនៅតាមផ្ទះរៀងខ្លួនឱ្យបានច្រើន តាមពាក្យស្លោកថា “ផ្ទះមួយ បណ្ណាល័យមួយ” ដើម្បីបណ្តុះគំនិតកូនៗឱ្យស្រឡាញ់ និងចូលចិត្តងានសៀវភៅ ព្រោះសៀវភៅផ្តល់ចំណេះដឹងជ្រៅជ្រះ ធ្វើឱ្យមានអត្តចរិតថ្លៃថ្នូរ និងធ្វើឱ្យមនុស្សមានគុណធម៌ក្នុងការរស់នៅផងដែរ។

យ៉ាងណា កម្ពុជា តែងតែរៀបចំព្រឹត្តិការណ៍ពិព័រណ៍សៀវភៅជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យការអានសៀវភៅមានការកើនឡើងបន្ថែមទៀត។ ទន្ទឹមនេះ តាមរយៈការពិព័រណ៍សៀវភៅកន្លងមក លោក កុក រស់ ក្នុងនាមជាប្រធាននាយកដ្ឋានសៀវភៅ និងការអាន សង្កេតឃើញថា សន្ទុះនៃការគាំទ្រ និងអានសៀវភៅ ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់ ដោយក្នុងនោះមានការចូលរួម ទិញ និងលក់សៀវភៅរាប់ម៉ឺនក្បាល ចន្លោះពី១០-២០ម៉ឺនក្បាល។

សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅរយៈពេល៤ថ្ងៃខាងមុខ ក្រៅពីការពិព័រណ៍សៀវភៅរាប់ម៉ឺនក្បាល ក៏មានការលេងល្បែងកម្សាន្តផ្សេងៗ កន្លែងថតរូបស្អាតៗ ការគូរគំនូរ និងផាត់ពណ៌សម្រាប់កុមារតូចៗថែមទៀត៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម