Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ”សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍ បាន​សម្តែង​ការចូលរួម​អបអរ​កោតសរសើរ​ចំពោះ​ការ​ចូលរួម​ចំណែក​របស់​សាខា​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ ខណៈ​ពេល​អនុញ្ញាត​ឲ្យ លោកស្រី ​ទុយ សិរី​រតនៈ នេត្រ ភក្ត្រា បាន​ដឹកនាំ​ប្រតិភូ​នារី​ក្រសួង​ព័ត៌មាន ចូលជួប​សម្តែង​ការគួរ​សម និង​ជូនពរ ក្នុង​ឱកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១១៤ ទិវា​អន្តរជាតិ​នារី ៨​ មីនា ឆ្នាំ​ ២០២៥ ក្រោម​ប្រធានបទ”សិទ្ធិ សមភាព និង ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប” នៅ​ភូមិគ្រឹះ សម្តេច កាលពី​ព្រឹក​ថ្ងៃ​ពុធ ៧​ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី ៥ ខែ​មីនា ឆ្នាំ ២០២៥។

លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ក៏បាន​រាយការណ៍​អំពី​វឌ្ឍនភាព​របស់​សាខា​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន ​ដែល​បាន​បំពេញការងារ​ស្នូល​របស់​ស្ថាប័ន​ផង និង​បាន​ចូលរួម​ចំណែក​ក្នុង​ការងារ​មនុស្សធម៌​ជាច្រើន​ទៀត​ផង​ដែរ។

លោកស្រី​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការដឹកនាំ​ប្រកបដោយ គតិ​បណ្ឌិត ភាព​វ័យឆ្លាត ការ​ប៉ិនប្រសព្វ​របស់​ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ ក្នុង​អាណត្តិ​ទី ៧ ប្រកបដោយ​ភាពស្វាហាប់ ភាព​ប្រាកដប្រជា ពិសេស​បន្ត​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ កិច្ចសហប្រតិបត្តិការ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ មាន​ភាពល្អប្រសើរ ព្រម​ជាមួយ​ការ​កៀរគរ​អ្នកវិនិយោគ​ឲ្យ​ចូលរួម​បណ្តាក់ទុន​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មានឱកាស​ការងារ​ធ្វើ​គ្រប់ៗ​ គ្នា​ ដែលជា​សសរស្ដម្ភ នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ជាក់ស្ដែង​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន ត្រូវបាន​ដើរតួនាទី​យ៉ាងសំខាន់​ និង​មិនអាច​ខ្វះ​បាន​ក្នុង​ការ​បញ្ជូន​សារ​ស្តីពី​ការ​អភិវឌ្ឍ ភាព​រីកចម្រើន និង​សុខ​សន្តិភាព​ដែល​កម្ពុជា​សម្រេចបាន​ទៅកាន់​សាធារណជន ក៏ដូចជា​ពិភពលោក​ទាំងមូល​បាន​យល់ច្បាស់​អំពី​ព្រះរាជាណាចក្រ​កម្ពុជា។

សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ បានធ្វើ​សកម្មភាព​ដែល​មិន​មែន​ផ្តោត​តែ​លើ​សមាជិកា​របស់​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ដែល​មាន​ជីវភាព​ខ្វះខាត​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ផ្តោត​សំខាន់​ទៅលើ​ស្ត្រី​ និង​កុមារ​ងាយ​រងគ្រោះ​គ្រប់​ទីកន្លែង និង​តែងតែ​បាន​ចុះ​ដោយ​ផ្ទាល់​ដល់​មូលដ្ឋាន ដើម្បី​ប្រមូល​នូវ​រាល់​ព័ត៌មាន​ពិត​ជាក់ច្បាស់ សម្រាប់​បន្ត​ភារកិច្ច​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​បន្ថែម​ទៀត។ ៨ មីនា ឆ្នាំ​ ២០២៥ ក្រោម​ប្រធានបទ”សិទ្ធិ សមភាព និង ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេងស្រី​គ្រប់រូប” គឺជា​ការ​ចែក​រំលែក​ក្តី​ស្រលាញ់ ភាពកក់ក្តៅ ដល់​ជន​ដែល​ត្រូវ​ការ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ មាន​សេចក្តី សុខ​ផ្លូវចិត្ត​នោះ​ទេ ថែមទាំង​សាបព្រោះ​នូវ​វប្បធម៌​ចែក​រំលែក​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ស្តី​អំពី​ភាព​សំខាន់ និង​ភារៈ​ការពារ​ថែរក្សា​ដល់​ស្រី និង​ក្មេង​ស្រី​គ្រប់ៗ​ រូប​ ថែម​ទៀត​ផង។

ជាការ​ឆ្លើយតប សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក៏បាន​ថ្លែង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​សាខា​សមាគម​នារី​ក្រសួង​ព័ត៌មាន​ដែល​រួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​ជូន​ក្រសួង ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី លោក ​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​បានផ្តល់​លទ្ធភាព និង​ឱកាស​ជូន​នារី​ទាំង​ថ្នាក់​កិត្តិយស និង​ថ្នាក់​ប្រតិបត្តិ​បំពេញការងារ​ដោយ​ស្ម័គ្រចិត្ត។ ការដឹកនាំ ការ​សាមគ្គី សហការ និង​ភាព​ច្នៃប្រឌិត​របស់​ថ្នាក់ដឹកនាំ​ទាំង​កិត្តិយស ទាំង​ប្រតិបត្តិ​ និង​សមាជិក​សមាគម​នារី​ទាំងអស់​ដែល​តែងតែ​ធ្វើ​សកម្មភាព ​ដើម្បី​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​ស្ត្រី និង​ចុះទៅ​មូលដ្ឋាន ​ដើម្បី​លើក​ទឹកចិត្ត​ដល់​នារី​ និង​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​អំពី​អំពើ​ល្អ​របស់​មន្ត្រី និង​មាន​ការ​គាំទ្រ​គណបក្ស និង​រាជរដ្ឋាភិបាល​កាន់តែ​ច្រើន​ឡើងជា​លំដាប់។

សម្តេច បាន​បន្ត​ទៀត​ថា វិស័យ​ព័ត៌មាន មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ទៅ​កាន់​ពិភពលោក ដោយ​ផ្អែកលើ​អភិក្រម«ថ្មី ពិត លឿន និង​ទូលំទូលាយ ប្រកប​ដោយ​ជំនឿ​ទុក​ចិត្ត និង​វិជ្ជាជីវៈ ដើម្បី​ផ្សារភ្ជាប់​គ្រប់​មជ្ឈដ្ឋាន​»។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​នារី​ក្រសួង​ព័ត៌មាន​ដូចតទៅ យកចិត្តទុកដាក់​អនុវត្ត​​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ឲ្យ​បាន​ជោគជ័យ អនុវត្ត​នូវ​ផែនការ​សកម្មភាព​របស់​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍​ឲ្យ​បាន​ជោគជ័យ ត្រូវ​ពង្រឹង​សាមគ្គីភាព ឯកភាព ​និង​សហការ​ល្អ​ផ្ទៃក្នុង​ ក៏ដូចជា​មួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ពង្រឹង​រចនាសម្ព័ន្ធ​សមាគមនារី និង​ពង្រីក​សមាជិក​សមាគម​ឲ្យ​បាន​ច្រើន ថ្នាក់​ប្រតិបត្តិ និង​ថ្នាក់​កិត្តិយស​ ត្រូវ​រួម​សហការ​គ្នា បំពេញការងារ​ស្របតាម​លក្ខន្តិកៈ​របស់​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព​ខ្លួនឯង និង​ពង្រឹង​សមត្ថភាព​ដល់​ស្ត្រី​ជា​មន្ត្រី​ក្នុង​ក្រសួង​ដោយ​បណ្ដុះបណ្ដាល​ជំនាញ ជាពិសេស​ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​សម័យ​ទំនើប ដើម្បី​មានលទ្ធភាព​បំពេញ​ការងារ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

សន្តិសុខសង្គម៦ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៧ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម