Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ «បើគេបំផ្លើសបំភ្លៃ យើងបំភ្លឺ បើគេប្រឌិត យើងយកការពិតទៅបន្សាប»

បានផុស

នៅ

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់មួយចំនួនសម្រាប់មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំនៅក្នុងសមរភូមិព័ត៌មាន និងសាធារណមតិ​ ដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ​ ក៏ដូចជាការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលចេញពីការមួលបង្កាច់របស់ក្រុមប្រឆាំងជ្រុលនិយម។ អភិក្រមទាំងនោះ គឺ «បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតមកបន្សាប»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន នៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ។

លោក ប៉ែន បូណា បានពន្យល់ថា នៅក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ក្រុមប្រឆាំងជ្រុលនិយមដែលមិនបានសាងសមិទ្ធផលអ្វីបន្តិចសោះ ដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ តែបែរជាប្រើប្រាស់ព័ត៌មានប្រឌិតក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើសបំភ្លៃជាអាវុធយុទ្ធសាស្ត្រ ដើម្បីបង្ខូចបង្កាច់រាជរដ្ឋាភិបាលទៅវិញ។ លោក បន្តថា ប្រឈមមុខនឹងនយោបាយទុច្ចរិតបែបឈ្នានីសដ៏ស្មោគគ្រោកនេះ ទាំងអស់គ្នាដែលជាអ្នកធ្វើការលើវិស័យព័ត៌មាននិងសាធារណមតិត្រូវតែរួសរាន់បំភ្លឺចំពោះព័ត៌មានបំផ្លើសបំភ្លៃ និងបន្សាបព័ត៌មានប្រឌិតទាំងឡាយដោយមិនទុកលំហឱ្យក្រុមជ្រុលនិយមទាំងនោះចូលមកបំពុលសង្គមជាដាច់ខាត។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល គឺមានតែការពិតទេ ដែលជាឱសថសម្រាប់បន្សាបព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព ដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំ និងជឿតាមការឃោសនាភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលរត់គេចពីសំណាញ់ច្បាប់កម្ពុជាទៅរស់នៅឯក្រៅប្រទេស ហើយដែលកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដើម្បីបម្រើនយោបាយបដិវត្តន៍ពណ៌ដោយប៉ុនប៉ងផ្សងព្រេងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ប៉ុន្តែ តាមរយៈព័ត៌មានពិតដែលយើងផ្តល់ជូនប្រជាពលរដ្ឋតាមអភិក្រមខាងលើនិងសកម្មភាពបុរេសកម្មនានាដែលបង្ហាញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោពីមួយថ្ងៃទៅមួយថ្ងៃប្រៀបដូចចង្កៀងអស់ប្រេង។ នេះជាការកត់សម្គាល់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោក ប៉ែន បូណា ក៏លើកទឹកចិត្តឱ្យអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាននិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទទួលយកមតិរិះគន់បែបស្ថាបនា ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋមកដោះស្រាយក្រោមអភិក្រម៖«កុំបដិសេធបញ្ហាពិត តែត្រូវពិនិត្យនិងរកដំណោះស្រាយ»។ អភិក្រមនេះក៏មានសារសំខាន់មិនអាចមើលរំលងបានសម្រាប់មន្ត្រីអាជ្ញាធរក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

អ្នកនាំពាក្យ៖ «បើគេបំផ្លើសបំភ្លៃ យើងបំភ្លឺ បើគេប្រឌិត យើងយកការពិតទៅបន្សាប»

ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេច ម៉ែន សំអន សាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ”សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

ជីវិតកម្សាន្ដ៦ នាទីutes មុន

ទើបគេចពីកាព្វកិច្ចយោធា ពេលនេះ Darren Wang ត្រូវប៉ូលិស​ឃុំ​ខ្លួន​ពី​បទ​មនុស្ស​ឃាត

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជាសើ្នក្រុមហ៊ុនជប៉ុនចាប់​ឪកាស​វិនិយោគនៅលើវិស័យកត្តានុពល និងអាទិភាព

កីឡា១ ម៉ោង មុន

កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៣ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម