Connect with us

ព័ត៌មានជាតិ

ទីប្រឹក្សាក្រសួងវប្បធម៌ លោក ប៉ុក សារ៉ាន់ ថ្លែងអំណរគុណឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ដែលឧបត្ថម្ភថវិកាដើម្បីព្យាបាលជំងឺភ្នែកឱ្យសះស្បើយ

បានផុស

នៅ

ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក សារ៉ាន់ ថ្លែងអំណរគុណឯកឧត្ដម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ព្រមទាំងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ព្យាបាលភ្នែកនៅវៀតណាម។ តាមរយៈការឧបត្ថម្ភពីសំណាក់ឯកឧត្ដម ឌី វិជ្ជា ព្រមទាំងលោកជំទាវ ហ៊ុន ម៉ាណា ភ្នែករបស់លោក ប៉ុក សារ៉ាន់ បានជាសះស្បើយ និងមានភាពប្រសើរឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីប្រឹក្សាអមក្រសួងវប្បធម៌ លោក​​ ប៉ុន សារ៉ាន់ បង្ហោះរូបភាព ឯកឧត្ដម ឌី វិជ្ជា ព្រមទាំងលោកជំទាវ ហ៊ុន ម៉ាណា ជាមួយនឹងសំណេរដូច្នេះ៖« ខ្ញុំបាទ ប៉ុក សារ៉ាន់ គ្រូសិល្បៈចាស់វស្សា សូមថ្លែងវាចា គោរពដឹងគុណ ចំពោះ ឯ.ឧ ប្រធាន ស ស យ ក ខេត្តស្វាយរៀង និងលោកជំទាវ ឧត្តមភរិយាដ៏មានគុណ ទាំងពីរ ដែលលោកមានមេត្តាធម៌ចំពោះរូបខ្ញុំបាទ ដោយ បានឧបត្ថម្ភ នូវថវិការ មួយចំនួនធំដល់រូបខ្ញុំបាទ សម្រាប់ ប្រើប្រាស់ក្នុងការទៅព្យាបាលរោគភ្នែកនៅមន្ទីរពេទ្យមួយ ក្នុងប្រទេស វៀតណាម។ ឥឡូវក្រោយពីបានព្យាបាល រួចហើយ ភ្នែកខ្ញុំបាទបានជាសះស្បើយ និងមានភាព ប្រសើរឡើងវិញហើយ»។

ក្រោយពីបានជាសះស្បើយពីរោគភ្នែក លោក ប៉ុក សារ៉ាន់ បួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកសូមជួយតាមថែរក្សាឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងក្រុមគ្រួសារ ឱ្យបានជួបប្រកបតែសេចក្តីសុខ សុភមង្គលគ្រប់ប្រការ។

ជាការកត់សម្គាល់នេះ មិនមែនជាលើកទីមួយឡើយឯកឧត្ដម ឌី វិជ្ជា ព្រមទាំងលោកជំទាវ ហ៊ុន ម៉ាណា​ ឧបត្ថម្ភថវិកាជូនជនរួមជាតិដែលជួយប្រទះទុក្ខលំបាក និងមានជំងឺព្យាធិ។ កន្លងទៅ ឯកឧត្ដម និងលោកជំទាវ ធ្លាប់ឧបត្ថម្ភដល់កីឡាករប្រដាល់ ដែលរងរបួសព្រោះការប្រកួត សិស្សានុសិស្ស ដែលខ្វះខាតថវិកាសម្រាប់រៀនសូត្រ ក៏៏ដូចជាការឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

ទីប្រឹក្សាក្រសួងវប្បធម៌ លោក ប៉ុក សារ៉ាន់ ថ្លែងអំណរគុណឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ដែលឧបត្ថម្ភថវិកាដើម្បីព្យាបាលជំងឺភ្នែកឱ្យសះស្បើយ

ព័ត៌មានអន្ដរជាតិ៣៤ វិនាទី មុន

ចិន បង្កើនចំណាយ​យោធា​ឡើង​ដល់​ជាង ២៤៥​ពាន់​លាន​ដុល្លារ

ឃួន សុដារី
ព័ត៌មានជាតិ១២ នាទីutes មុន

ប្រធានរដ្ឋសភាជំរុញក្មេងស្រីចាប់យកការសិក្សាថ្នាក់វិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​មីយ៉ាន់​ម៉ា​​​​​និង​រុស្ស៊ី​ចុះ​កិច្ច​ព្រម​ព្រៀង​​សង់​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ​នៅ​មីយ៉ាន់ម៉ា​​

ព័ត៌មានជាតិ១៣ នាទីutes មុន

ស្ថាប័នឯកជនពីរសហការគ្នាពង្រីកការផ្តល់សេវាទទួលប្រអប់ប្រៃសណីយ៍នៅទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៣ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម