ព័ត៌មានជាតិ
ស្នងការរាជធានីភ្នំពេញ ៖ ក្មេងទំនើងដែលកើតចេញពីសិស្សានុសិស្ស បានថមថយស្ទើរតែ ១០០ ភាគរយហើយ នៅឡើយក្មេងទំនើងចេញមកពីតាមភូមិ
ក្មេងទំនើងដែលកើតចេញពីសិស្សានុសិស្ស បានថមថយស្ទើរតែ ១០០ ភាគរយហើយ នៅឡើយតែក្មេងទំនើងចេញមកពីតាមភូមិ និងអ្នកចំណាកស្រុកចូលមកធ្វើកម្មកររស់នៅតាមផ្ទះជួល នៅរាជធានីភ្នំពេញប៉ុណ្ណោះ ខណៈបច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញមិនបានបន្ធូរក្នុងការបង្ក្រាបនោះឡើយចំពោះមុខសញ្ញាក្មេងទំនើងនៅសេសសល់។ នេះបើយោងតាមការឲ្យដឹងពីសំណាក់ លោក ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ក្នុងនាមស្នងការនគរបាលរាជធានីភ្នំពេញ លោកនឹងមិនឲ្យពាក្យថា «ក្មេងទំនើង» អាចមានជីវិតរស់ឡើងមកវិញនោះទេ ខណៈរយៈពេល ២ ខែ ដើមឆ្នាំ ២០២៥ នេះ សមត្ថកិច្ចបង្ក្រាប ៣៦ ករណី ឃាត់មនុស្ស ១៤៤ នាក់ អនុវត្តវិធានការច្បាប់។

បន្ថែមទៀតនោះ លោកស្នងការ បានដាក់បទបញ្ជាដល់លោកស្នងការរង ជំនាញពាក់ព័ន្ធ លោកអធិការទាំង ១៤ ខណ្ឌ និង ប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង ១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សហការផ្លាស់ប្ដូរវេនល្បាត ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្មេងទំនើងនេះតែម្ដង៕
អត្ថបទ ៖ សុភា






-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល