Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន កោតសរសើរសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ក្នុងការងារផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​កោតសរសើរ​ចំពោះ​ការ​ចូលរួម​ចំណែក​របស់​សាខា​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កោតសរសើរ​នេះ ក្នុង​ឱកាស សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​អនុញ្ញាត​ឲ្យ លោក​ស្រី​ ទុយ សិរី​រតនៈ នេត្រ ភក្ត្រា ដឹកនាំ​ប្រតិភូ​នារី​ក្រសួង​ព័ត៌មាន ចូល​ជួប​សម្ដែង​ការ​គួរសម និង​ជូនពរ ក្នុង​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ១១៤ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ ២០២៥ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» នៅ​ភូមិគ្រឹះ​សម្តេច កាលពី​ព្រឹក​ថ្ងៃ​ទី ៥ ខែ​មីនា ឆ្នាំ ២០២៥។

នា​ឱកាស​នោះ​ដែរ លោកស្រី ទុយ សិរី​រតនៈ នេត្រ ភក្ត្រា ក៏បាន​រាយការណ៍​អំពី​វឌ្ឍនភាព​របស់​សាខា​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន ដែល​បាន​បំពេញការងារ​ស្នូល​របស់​ស្ថាប័ន​ផង និង​បាន​ចូលរួម​ចំណែក​ក្នុង​ការងារ​មនុស្សធម៌​ជាច្រើន​ទៀត​ផង​ដែរ។

លោក​ស្រី​បាន​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ភាព​វៃ​ឆ្លាត ការ​ប៉ិនប្រសព្វ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ ក្នុង​អាណត្តិ​ទី ៧ ប្រកប​ដោយ​ភាព​ស្វាហាប់ ភាព​ប្រាកដប្រជា ពិសេស​បន្ត​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ កិច្ច​សហ​ប្រតិបត្តិការ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ មាន​ភាព​ល្អ​ប្រសើរ ព្រម​ជាមួយ​ការ​កៀរគរ​អ្នក​វិនិយោគ​ឲ្យ​ចូលរួម​បណ្តាក់ទុន​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​ការងារ​ធ្វើ​គ្រប់ៗ គ្នា ដែល​ជា​សសរស្ដម្ភ នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ។ ជាក់ស្ដែង​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន ត្រូវ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ និង​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​បញ្ជូន​សារ​ស្តីពី​ការ​អភិវឌ្ឍ ភាព​រីកចម្រើន និង​សុខ​សន្តិភាព​ដែល​កម្ពុជា​សម្រេច​បាន​ទៅកាន់​សាធារណជន ក៏ដូចជា​ពិភពលោក​ទាំងមូល​បាន​យល់​ច្បាស់​អំពី​ព្រះរាជាណាចក្រ​កម្ពុជា។ សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន បាន​ធ្វើ​សកម្មភាព​ដែល​មិនមែន​ផ្តោត​តែ​លើ​សមាជិកា​របស់​សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ដែល​មាន​ជីវភាព​ខ្វះខាត​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ផ្តោត​សំខាន់​ទៅលើ ស្ត្រី ​និង​កុមារ​ងាយ​រងគ្រោះ​គ្រប់​ទីកន្លែង និង​តែងតែ​បាន​ចុះ​ដោយ​ផ្ទាល់​ដល់​មូលដ្ឋាន ដើម្បី​ប្រមូល​នូវ​រាល់​ព័ត៌មាន​ពិត​ជាក់ច្បាស់​សម្រាប់​បន្ត​ភារកិច្ច​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​បន្ថែម​ទៀត។ ៨ មីនា ឆ្នាំ ២០២៥ ក្រោម​ប្រធានបទ “សិទ្ធិ សមភាព និង ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប” គឺជា​ការ​ចែករំលែក​ក្តី​ស្រលាញ់ ភាព​កក់ក្តៅ ដល់​ជន​ដែល​ត្រូវ​ការ​មិន​ត្រឹម​តែ​ធ្វើឲ្យ​មនុស្ស​ម្នាក់ៗ មាន​សេចក្តី​សុខ​ផ្លូវចិត្ត​នោះទេ ថែមទាំង​សាបព្រោះ​នូវ​វប្បធម៌​ចែក​រំលែក​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ស្តីអំពី​ភាព​សំខាន់ និង​ភារៈ​ការពារ​ថែរក្សា​ដល់​ស្រ្តី និង​ក្មេងស្រី​គ្រប់ៗ រូប​ថែម​ទៀត​ផង។

ជា​ការ​ឆ្លើយតប សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក៏បាន​ថ្លែង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​សាខា​សមាគម​នារី​ក្រសួង​ព័ត៌មាន ដែល​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​ជូន​ក្រសួង ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​បាន​ផ្តល់​លទ្ធភាព និង​ឱកាស​ជូន​នារី​ទាំង​ថ្នាក់​កិត្តិយស និង​ថ្នាក់​ប្រតិបត្តិ​បំពេញការងារ​ដោយ​ស្ម័គ្រចិត្ត។ ការ​ដឹកនាំ ការ​សាមគ្គី សហការ និង​ភាព​ច្នៃប្រឌិត​របស់​ថ្នាក់ដឹកនាំ​ទាំង​កិត្តិយស ទាំង​ប្រតិបត្តិ​ និង​សមាជិក​សមាគម​នារី​ទាំងអស់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​ស្ត្រី និង​ចុះទៅ​មូលដ្ឋាន ​ដើម្បី​លើក​ទឹកចិត្ត​ដល់​នារី​ និង​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​អំពី​អំពើ​ល្អ​របស់​មន្ត្រី និង​មានការ​គាំទ្រ​គណបក្ស​ និង​រាជរដ្ឋាភិបាល​កាន់តែ​ច្រើន​ឡើងជា​លំដាប់។

សម្តេច​បាន​បន្តទៀតថា វិស័យ​ព័ត៌មាន មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ទៅកាន់​ពិភពលោក ដោយ​ផ្អែកលើ​អភិក្រម «​ថ្មី ពិត លឿន និង​ទូលំទូលាយ ប្រកបដោយ​ជំនឿ​ទុកចិត្ត​ និង​វិជ្ជាជីវៈ ដើម្បី​ផ្សារភ្ជាប់​គ្រប់​មជ្ឈដ្ឋាន​»។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បានធ្វើការ​ផ្តាំផ្ញើ​ដល់​នារី​ក្រសួង​ព័ត៌មាន​ដូចតទៅ យកចិត្តទុកដាក់​អនុវត្ត​អនុវត្ត​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ឲ្យ​បាន​ជោគជ័យ អនុវត្ត​នូវ​ផែនការ​សកម្មភាព​របស់​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍​ ឲ្យ​បាន​ជោគជ័យ ត្រូវ​ពង្រឹង​សាមគ្គីភាព ឯកភាព​និង​សហការ​ល្អ​ផ្ទៃក្នុង​ ក៏ដូចជា​មួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ពង្រឹង​រចនាសម្ព័ន្ធ​សមាគម​នារី ​និង​ពង្រីក​សមាជិក​សមាគម​ឲ្យ​បាន​ច្រើន ថ្នាក់​ប្រតិបត្តិ និង​ថ្នាក់​កិត្តិយស​ ត្រូវ​រួម​សហការ​គ្នា បំពេញការងារ​ស្របតាម​លក្ខន្តិកៈ​របស់​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព​ខ្លួនឯង ​និង​ពង្រឹង​សមត្ថភាព​ដល់​ស្ត្រី​ជា​មន្ត្រី​ក្នុង​ក្រសួង​ដោយ​បណ្តុះបណ្តាល​ជំនាញ ជាពិសេស​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​សម័យ​ទំនើប ដើម្បី​មានលទ្ធភាព​បំពេញ​ការងារ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៤ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម