Connect with us

ព័ត៌មានជាតិ

​ប្រព័ន្ធធារាសាស្ត្រធំៗ ៤ បង្កើន​​សមត្ថភាពខេត្ត​បាត់ដំបង​​អភិវឌ្ឍ​​កសិកម្ម​បាន​​កាន់តែ​ខ្លាំងក្លា

បានផុស

នៅ

ខេត្តបាត់ដំបង បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ក្នុងការស្តារប្រព័ន្ធធារាសាស្ត្រសំខាន់ៗជាបន្តបន្ទាប់ទូទាំង​ខេត្ត ដែលបង្កភាពងាយស្រួលដល់កសិករបានទទួលប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រប​លើផលដំណាំស្រូវ ក៏ដូចជាផលដំណាំផ្សេងៗទៀត ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរ តាមរយះវិស័យទឹកដែលមិនអាចខ្វះបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់បច្ចុប្បន្ននេះប្រព័ន្ធ​ធារាសាស្រ្ត​ធំៗ ៤ ទូទាំង​ខេត្ត​​ មានសមត្ថភាពស្តុកទឹកទុកបានរាប់លានម៉ែត្រគូបសម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មក្នុងខេត្តឲ្យកាន់តែល្អ​ប្រសើរ។ នេះបើតាម​មន្រ្តី​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​បាត់ដំបង។

ពាក់ព័ន្ធនិងវិស័យទឹកនេះលោក ខៃ សុដា អនុប្រធានមន្ទីរក្ដាប់រួមនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បាន​បង្ហាញពី​សក្ដានុពលប្រព័ន្ធធារាសាស្ត្រក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលបានទ្រទ្រង់លើវិស័យកសិកម្ម​លើវិសាលភាពយ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន។

​ប្រព័ន្ធធារាសាស្ត្រសំខាន់ៗទាំង ៤ ក្នុងខេត្តបាត់ដំបងដែលកំពុង​បម្រើដល់ការ​ធ្វើកសិកម្ម​ក្នុង​ខេត្ត​បាត់ដំបង​មាន​ដូចជា ÷

ប្រព័ន្ធធារាសាស្ត្រទី១ នៅក្នុងស្រុកមោងឫស្សី ដែលមានស្ទឹងមោងជាប្រភពចែកចាយ និងស្រោចស្របលើផ្ទៃដីកសិកម្ម​បាន​ប្រមាណ ៤ មុឺនហិកតា និងរដូវប្រាំងបានចំនួន ២ ៥០០ ហិកតា។ ក្រៅពីនេះមានអាងស្តុកទឹក “ដូនទ្រី” ដែលមានសមត្ថភាពស្តុកទឹកបាន ១៦០ លានម៉ែត្រគូប អាច​ស្រោចស្របលើផ្ទៃដីស្រូវវស្សាបានចំនួនជាង ២ មុឺនហិកតា និងសំណង់ “រៀមគន់” ស្រោចស្របបានជាង ៤ ពាន់ហិកតា។

ប្រព័ន្ធធារាសាស្ត្រទី២ គឺ ដងស្ទឹងសង្កែ ជាប្រភពចែកចាយទឹកពីអាងស្តុកទឹក “សេកសក” អាចស្តុកទឹកបាន ១៩៣ លាន​ម៉ែត្រគូប ក្នុងនោះបានទម្លាក់ទឹកចូលមកប្រព័ន្ធធារាសាស្ត្រ “កង្ហត” តាមរយះដងស្ទឹងសង្កែ ស្រោចស្របលើផ្ទៃដីចំនួនជាង ៥ មុឺន ១ ពាន់ហិកតា និងស្រូវប្រាំងបាន ១ មុឺនហិកតា។ ក្រៅពីនេះ អាងកង្ហត ក៏បានបែងចែកដល់ប្រព័ន្ធធារាសាស្ត្រ “សាលាតាអន” ដែលបានស្រោចស្របលើផ្ទៃដីចំនួន ១ មុឺន ៤ ពាន់ហិកតា និងស្រូវប្រាំងបានចំនួន ១ ៥០០ ហិកតា និងបានទម្លាក់ចូលក្នុង អាងភាស សម្រាប់សង្គ្រោះស្រូវប្រាំងបានមួយ​ចំនួន។

ប្រព័ន្ធធារាសាស្ត្រទីតាំងទី ៣ គឺប្រភព “ដងស្ទឹងបវេល”ឬ”ស្ទឹងមង្គលបូរី” ខណះដងស្ទឹងនេះមិនមានអាងស្តុកទឹកទេ គឺប្រភពទឹកបានពីខេត្តប៉ៃលិន និងប្រទេសថៃមួយផ្នែក ដែលបានស្រោចស្របលើផ្ទៃដីស្រូវវស្សាបានជាង ៤ មុឺន​ហិកតា។ ទឹកស្ទឹងមួយនេះក៏បានចែកចាយដល់ប្រព័ន្ធធារាសាស្ត្រ “តាហែន” និង “អាងកំពីងពួយ” ហើយមួយផ្នែកទៀត​បាន​ចែកចាយដល់ប្រព័ន្ធធារាសាស្ត្របវេលផងដែរ និងបានស្រោចស្របលើផ្ទៃដីចំនួនជាង ២ មុឺនហិកតា និងស្រូវប្រាំងបាន ៥០០ ហិកតា ហើយសល់ពីនេះបានចែកចាយដល់ប្រព័ន្ធធារាសាស្ត្រ “ព្រែកខ្ពស់” ដែលបានជួយស្រោចស្របលើផលដំណាំស្រូវក្នុងភូមិសាស្ត្រ រវាងខេត្តបាត់ដំបង និងខេត្តបន្ទាយជ័យមួយចំនួន។

ប្រព័ន្ធធារាសាស្ត្រទីតាំងទី៤ គឺ “អាងកំពីងពួយ” ដែល​អាងនេះបានស្តុកទឹកចំនួន ១៤៦ លានម៉ែត្រគូប ស្រោចស្របលើផ្ទៃដីចំនួន ២ មុឺន ៦ ពាន់ហិកតា និងស្រូវប្រាំងបានចំនួន ១ មុឺន ៥ ពាន់ហិកតា ខណះបច្ចុប្បន្នកសិករនៅតំបន់នោះ​អាច​ធ្វើស្រូវចាប់ពី ២ ទៅ ៣ ដង ក្នុង ១ រដូវកាល ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។

លោក ខៃ សុដា បញ្ជាក់បន្ថែមថា វិស័យទឹកនៅក្នុងខេត្តបាត់ដំបង ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល​តាំងពីអាណត្តិសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង​បន្ត​នៅក្នុងអាណត្តិទី ៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលធ្វើ​ឲ្យ​វិស័យទឹកក្នុងខេត្តបាត់ដំបង អាចទ្រទ្រង់លើវិស័យកសិកម្មបានកាន់តែមានវិសាលភាព​ធំទូលាយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២២ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម