ព័ត៌មានជាតិ
ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នឹងរៀបចំថ្ងៃទី ៩ ខែមីនា
គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំកម្មវិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍ លើកស្ទួយនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ ។

បន្ទាប់ពិធីក្រុងពាលី គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី៖ ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ « ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី » វេលាម៉ោង ៩ ព្រឹក នៅទីតាំងក្នុងតំបន់ភូមិខ្ញុំ មុខអង្គរប្រាសាទអង្គរវត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃនេះ។
សន្និសីទសារព័ត៌មាននេះ មានវាគ្មិនចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

គួរជម្រាបថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ចាប់តាំងពីឆ្នាំ ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ និងដើម្បីលើកស្ទួយវប្បធម៌ខ្មែរដ៏ផូផង។ តាមរយៈព្រឹត្តិការណ៍ជាតិដ៏ធំនេះ កម្ពុជាបានបំបែកកំណត់ត្រាពិភពជាច្រើនរួមមានឯតទគ្គកម្ម រាំម៉ាឌីហ្សុនច្រើនជាងគេ , បេះដូងក្រដាសច្រើនជាងគេលើពិភពលោក, និង អន្សមយក្សមានទម្ងន់ ៤ ០៤០ គីឡូក្រាម។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានរៀបចំគំរប់ខួប ១០ឆ្នាំ យ៉ាងអធិកអធម កាលពីឆ្នាំ ២០២៣។ យ៉ាងណាមិញឆ្នាំ ២០២៤ ព្រឹត្តិការណ៍នេះ ពុំបានរៀបចំដូចសព្វដង ប៉ុន្តែអនុញ្ញាតឱ្យនៅតាមបណ្តារាជធានី ខេត្ត រៀបចំសង្ក្រាន្តចូលឆ្នាំថ្មី នៅតាមទីតាំងរៀងៗខ្លួន។ ដើម្បីអបអរសាទរ និងរំឭកព្រឹត្តិការណ៍ជាតិ ក៏ដូចជាលើកស្ទួយវប្បធម៌ជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាសាធារណៈឱ្យរៀបចំព្រឹត្តិការណ៍នេះឡើងវិញ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ