Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ជំរុញបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលវិទ្យាសាស្ត្រ

បានផុស

នៅ

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ឱ្យ​បង្កើន​ការចូលរួម​របស់​ស្ត្រី និង​ក្មេងស្រី ក្នុង​វិស័យ​ឌីជីថល​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​វិស្វកម្ម សិល្បៈ​ច្នៃប្រឌិត និង​គណិតវិទ្យា​(STEAM) និង​ការសិក្សា​កម្រិត​ឧ​ត្ត​ម និង​ក្រោយ​ឧ​ត្ត​ម​សិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​ ១១៤ ទិវា​អន្តរជាតិ​នារី ៨ ​មីនា ឆ្នាំ ​២០២៥ ក្រោម​មូលបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច ចំពោះ​ស្ត្រី​ និង​ក្មេងស្រី​គ្រប់រូប​»​ កាលពី​រសៀល​ថ្ងៃទី ​៦ ​មីនា​ លោក ឧបនាយករដ្ឋមន្ត្រី​ បាន​មានប្រសាសន៍ថា​ ក្រសួង​អប់រំ នឹង​ផ្តល់​អាទិភាព​ក្នុងការ​ទទួលបាន និង​អនុវត្ត​សិទ្ធិ ដោយ​សមភាព មាន​សមត្ថភាព និង​បង្កើន​ភាព​អង់អាច​របស់​ស្ត្រី​ក្នុង​វិស័យ​អប់រំ និង​និស្សិត សិស្ស​ស្រី​ តាមរយៈ​ការបន្ត​លើកកម្ពស់​ការចូលរួម និង​ពង្រឹង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ និង​ក្មេងស្រី នៅក្នុង​វិស័យ​អប់រំ នៅ​គ្រប់​កម្រិត បន្ត​គាំទ្រ និង​លើកកម្ពស់​តួនាទី និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី នៅក្នុង​វិស័យ​អប់រំ តាមរយៈ​ការអនុវត្ត​វិធានការ​គាំទ្រ និង​ការ​អភិវឌ្ឍ​សមត្ថភាព​ និង បង្កើន​ការចូលរួម​របស់​ស្ត្រី និង​ក្មេងស្រី ក្នុង​វិស័យ​ឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា​វិស្វកម្ម សិល្បៈ​ច្នៃប្រឌិត និង​គណិតវិទ្យា​(STEAM) និង​ការសិក្សា​កម្រិត​ឧ​ត្ត​ម និង​ក្រោយ​ឧ​ត្ត​ម​សិក្សា។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា ការបន្ត​ផ្តល់​អាទិភាព​លើ​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​ទប់ស្កាត់​រាល់​ទម្រង់ ​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ហើយ​ទទួលស្គាល់ថា សមភាព​យេនឌ័រ និង​ការទប់ស្កាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ គឺជា​របៀបវារៈ​អន្តរ​វិស័យ ដែល​តម្រូវឱ្យ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ដោះស្រាយ​ទាំងអស់គ្នា។

លោក​ឧបនាយករដ្ឋមន្ត្រី ស្នើ​ឱ្យ​គ្រប់​អង្គភាព​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ គ្រឹះស្ថានសិក្សា ដៃគូ​អភិវឌ្ឍន៍​ជាតិ​ និង​អន្តរជាតិ និង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​សិស្ស​និស្សិត​គ្រប់រូប ចូលរួម​គាំទ្រ​ និង​អនុវត្ត​ការងារ​បញ្ជ្រាប​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី ទៅ​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​អប់រំ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ កំណែទម្រង់​វិស័យ​អប់រំ រួម​ទាំង​កម្មវិធី​កំណែទម្រង់​នានា ព្រមទាំង​បង្កើន​ការ​វិភា​ជ​ថវិកា​ដែល​ឆ្លើយតប​នឹង​យេនឌ័រ​លើ​គោលដៅ​ ក្នុងនោះ​ធានា​សម្រេច​ឱ្យ​បាន​សមភាព​យេនឌ័រ​ក្នុងការ​ចូលរៀន និង​រៀន​ប្រកបដោយ​គុណភាព​សមធម៌ និង​បរិ​យាប​ន្ន​នៅ​គ្រប់​សេវា​អប់រំ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ធានា​បង្កើន​ការចូលរួម​របស់​បុគ្គលិក​អប់​រំជា​នារី​ក្នុង​ការផ្តល់សេវា​អប់រំ និង​ធានា​កសាង​បរិស្ថាន​អប់រំ និង​បណ្តុះ​ឥរិយាបថ​វិជ្ជមាន​របស់​សង្គម ដើម្បី​ឆ្លើយតប​ទៅ​នឹង​យេនឌ័រ។

យ៉ាងណាក៏ដោយ លោក​ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង បុគ្គលិក​អប់រំ​គ្រប់លំដាប់​ថ្នាក់ លោកគ្រូ អ្នកគ្រូ និង​សិស្ស​និស្សិត​ទាំងអស់ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ ដែល​បានរួម​ចំណែក​គាំទ្រ​លើកកម្ពស់​ស្ថានភាព សិទ្ធិ ឋានៈ តួនាទី ដើម្បី​ធ្វើឱ្យ​មាន​សមភាព និង​ភាព​អង់អាច​សម្រាប់​ស្ត្រី និង​ក្មេងស្រី​គ្រប់រូប ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ក៏​ដូចជា​នៅលើ​ឆាក​អន្តរជាតិ និង​បង្ហាញ​ការគាំទ្រ​ទាំងស្រុង​លើ​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច ចំពោះ​ស្ត្រី​ និង​ក្មេងស្រី​គ្រប់រូប​» ដែល​ពិត​ជា​មាន​អត្ថន័យ និង​សារៈសំខាន់​សម្រាប់​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប ទាំង​នៅក្នុង​បរិបទ​កម្ពុជា ក៏ដូចជា​ក្នុង​ពិភពលោក​ទាំងមូល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

រដ្ឋមន្ត្រីអប់រំ ជំរុញបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលវិទ្យាសាស្ត្រ

កីឡា៣៨ នាទីutes មុន

លោក Josep Muñoz សរសើរ Breno លេងដំបូង​បាន​យ៉ាង​ល្អ

ប ស ស
ព័ត៌មានជាតិ១ ម៉ោង មុន

សមាជិក ប ស ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប ស ស អាចបង់ភាគទានតាមរយៈធនាគារដៃគូចំនួន៤

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា២៣ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម