Connect with us

ព័ត៌មានជាតិ

កីឡាករ​ ពេជ្រ អាទិទេព​ សង្ឃឹមឈ្នះ​ ៦០​%​ ពេល​ប៉ះ​ រឿង​ ឌីណា​ វគ្គផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ IPCC​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ អាទិទេព​ ថា​ខ្លួន​បាន​ហ្វឹកហាត់​ត្រៀម​រួចរាល់​ហើយ​ និង​ដាក់​ក្ដី​សង្ឃឹម​រហូត​ដល់​ ៦០%​ យក​ឈ្នះ​លើ​កីឡាករ​ រឿង​ ឌីណា​ ក្នុង​វគ្គ​ផ្ដាច់​​ខ្សែក្រវាត់​ IPCC​ របស់​សង្វៀន​ថោន នៅ​ថ្ងៃ​អាទិត្យ​ ទី៩​ ខែ​មីនា​ ឆ្នាំ​២០២៥។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីប្រកួត​

ថ្លែង​ក្រោយ​បញ្ចប់​ការ​ហ្វឹកហាត់​ ពេជ្រ អាទិទេព​ បាន​ឲ្យ​ដឹង​ថា​ ការ​ហ្វឹកហាត់​សម្រាប់​ត្រៀម​​ការ​ប្រកួត​គឺ​ទ្វេដង​ទាំង​កម្លាំង​ និង​ក្បាច់​ស្នៀត​រួចរាល់​ហើយ​រង់ចាំ​តែ​ការ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ។​ និយាយ​ពីអារម្មណ៍​វិញ​អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ថា​រំភើប​ខ្លះ​ និង​ភ័យ​ខ្លះ​ដែរ​ ព្រោះ​ជា​ការ​ប្រកួត​ធំ​ផ្ដាច់ព្រ័ត្រ​យក​ខ្សែក្រវាត់​ និង​អម​ដោយ​ការ​ទស្សនា​ច្រើន។​

កីឡាករ ពេជ្រ អាទិទេព

កូន​សិស្ស​គ្រូ​ឆ្នើម​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​និយាយ​ពី​សមត្ថភាព​ដៃគូ​ប្រកួត​វិញ​គឺ​ល្អ​វាយ​ឆ្ងាយ​ ម៉ាត់​ ទាត់​ និង​ការ​បត់​កែង​ខ្លី។​ ការ​ប្រកួត​នេះ​នឹង​តានតឹង​ខ្លាំង ប៉ុន្តែ​រូប​គេ​សង្ឃឹម​ឈ្នះ​រហូត​ ៦០%។​ ចំពោះ​រឿង​សន្លប់​វិញ​ពិបាក​នឹង​ថា​ដែរ​ ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ខំប្រឹង​ហាត់​ និង​ត្រៀម​ខ្លួន​ដូច​គ្នា។​

កីឡាករ ពេជ្រ អាទិទេព

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ IPCC​ របស់​សង្វៀន​ថោន​ (TOWN)​ នេះ​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី៩​ ខែ​មីនា​ ឆ្នាំ​២០២៥​ នៅ​ឯ​ខេត្ត​ស្វាយរៀងចាប់​ពី​ម៉ោង​ ៨យប់​តទៅ។​ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ខ្សែក្រវាត់​១គ្រឿង​ និង​ថវិកា​ ១២,០០០ដុល្លារ៕​

កីឡាករ ពេជ្រ អាទិទេព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

កីឡាករ​ ពេជ្រ អាទិទេព​ សង្ឃឹមឈ្នះ​ ៦០​%​ ពេល​ប៉ះ​ រឿង​ ឌីណា​ វគ្គផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ IPCC​

ជីវិតកម្សាន្ដ៧ នាទីutes មុន

ទូរទស្សន៍កូរ៉េមួយ រងការផាកពិន័យ ក្រោយអ្នកអានព័ត៌មានស្រវឹងស្រាពេលផ្សាយផ្ទាល់

ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជាត្រូវ​អភិវឌ្ឍជំនាញ និង​វិនិយោគ​លើ​បច្ចេក​វិទ្យាជាដើម្បីចាប់យកកំណើនថ្មីពីសេដ្ឋកិច្ច​ឌីជីថល

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

សមាជិក EU ទាំង​២៧ អនុម័ត​លើ​ការ​បង្កើន​ចំណាយ​យោធាសរុប ៨០០​ពាន់​លាន​អឺរ៉ូ

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ជំរុញបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលវិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា២៣ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម