Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ឱ្យសហព័ន្ធប្រដាល់គុនខ្មែរចាប់ដៃជាមួយប្រទេសផ្សេងៗផ្សាយគុនខ្មែរឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ

បានផុស

នៅ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឱ្យសហព័ន្ធបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក សំដៅពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយរូបភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យ​ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការីជាថ្នាក់ដឹកនាំសហព័ន្ធ ចូលជួបសម្តែងការគួរសម នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួប, លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីដោយសង្ខេប​ អំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង, រាជធានី-ខេត្ត ចំនួន២៣ ជាសមាជិក​ និងមានក្លឹបចំណុះសមាគមចំនួន ១៤៤ ក្លឹប។ គិតត្រឹមឆ្នាំ២០២៤, កីឡាប្រដាល់គុនខ្មែរមានអត្តពលិកសរុប ១២៣៦ នាក់ (កីឡាករ ១១៩១​នាក់ និង កីឡាការិនី ៤៥នាក់), គ្រូបង្វឹក ១៤៤នាក់, គ្រូជំនួយ ១៤៨នាក់, មន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល និងចៅក្រម ១៨០នាក់ (ស្រី ១២នាក់) និងមន្រ្តីលេខាធិការដ្ឋាន ៧នាក់។

លោក​ប្រធានសហព័ន្ធបានបន្ថែមទៀតថា សហព័ន្ធបានយកចិត្តទុកដាក់រៀបចំការប្រកួតកីឡា ក្នុងចន្លោះពី ១៨ ទៅ​ ២២ កម្មវិធី ក្នុង​មួយសប្តាហ៍, បានបង្កើតសង្វៀនថ្នាលប្រកួតជាអចិន្រ្តៃយ៍នៅភូមិភាគបាត់ដំបង​ និង ភូមិភាគសៀមរាប​ ព្រមទាំងបានរៀបចំកម្មវិធីប្រកួតថ្នាលចល័តទៅតាមរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​​ ប្រចាំសប្តាហ៍ផងដែរ។​​ ​ក្រៅពីនេះ, សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានផ្ដោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរនៅបរទេស ក៏ដូចជាបានចូលរួមចំណែកដល់ការងារសង្គម តួយ៉ាង ការបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជាដើម។

សម្ដេចបវរធិបតីបានកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា បច្ចុប្បន្ននេះ កីឡាប្រដាល់គុនខ្មែរកំពុងទទួលបានការគាំទ្រជាខ្លាំងពីមហាជន ដែលធ្វើឱ្យវិស័យគុនខ្មែរកាន់តែមានភាពលេចធ្លោ និងកាន់តែមានឈ្មោះនៅលើឆាកអន្តរជាតិ។

  សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់សហព័ន្ធឱ្យបន្តខិតខំអភិវឌ្ឍវិស័យគុនខ្មែរនេះ​ ឱ្យកាន់តែរីកចម្រើន និងខិតខំផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែទូលំទូលាយ និងយ៉ាងផុសផុល​ ព្រមទាំងបានលើកទឹកចិត្តឱ្យសហព័ន្ធបន្តសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដី​ ឱ្យកាន់ល្អប្រសើរថែមទៀត ជាពិសេស​ ក្នុងការរៀបចំព្រឹត្រិការណ៍សំខាន់ៗប្រចាំឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ធ្លាក់​​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ទៀត អំឡុង​ពេល​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​កូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ក្នុងបរិបទពន្ធ ប្រាក់ហ្វ្រង់ស្វីស និងយ៉េនជប៉ុន កើនឡើង ខណៈដុល្លារធ្លាក់ចុះ

សេដ្ឋកិច្ច១៥ នាទីutes មុន

សម្ដេច ហ៊ុន ម៉ាណែត៖ «កម្ពុជាមិនបានដាក់ពន្ធអាមេរិក ៩៧% ដូចគេចោទទេ»

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ

កីឡា២៧ នាទីutes មុន

ពាន​សម្តេច​តេជោ ហ៊ុន សែន វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម