ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត៖ ក្នុងនាមជាមន្ត្រីរាជការនារីដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើជាតិ និងពលរដ្ឋ
អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត គូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីរាជការ នារីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ច និងសុវត្ថិភាព។ លោកអភិបាលខេត្ត លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ«សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និក្មេងស្រីគ្រប់រូប» រៀបចំឡើងនារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។

លោក ម៉ាង ស៊ីណេត បន្ថែមថា នារីមានសិទ្ធិក្នុងការសម្រេចចិត្តក្នុងគ្រួសារ សេដ្ឋកិច្ច ការប្រកបអាជីវកម្ម ពិសេសការគ្រប់គ្រងក្រុមគ្រួសារ ហើយសិទ្ធិនេះគឺមានរាល់ថ្ងៃ ដែលបុរសធ្វើអ្វីបាន នារីក៏មានសមត្ថភាពចាត់ចែងការងារបានដូចគ្នា សិទ្ធិសេរីភាពនេះ គឺមានភាពស្មើគ្នាវាអាស្រ័យទៅនឹងការឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ និងហាត់ពត់លត់ដំហ្វឹកហ្វឺនជំនាញរៀងៗខ្លួន។

លោកអភិបាលខេត្ត សង្កត់ធ្ងន់ដូច្នេះ៖« នារីរបស់យើងបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមសម្រាប់អាជីពការងារជាមន្ត្រីរាជការមានឱកាសបំរើប្រជាពលរដ្ឋ បំរើជាតិមាតុភូមិ ដូច្នេះសូមអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនតាមរយៈការបំរើសេវាសាធារណជូនដល់សាធារណជនក្នុងផ្នែកសេដ្ឋកិច្ច និងសុខសុវត្ថិភាព យើងត្រូវតែខិតខំបន្ថែមទៀត ព្រោះយើងមានការផ្លាស់ប្តូរទៅបានបរិបទ នៃការរីកចម្រើននៃប្រទេសជាតិ សូមស្ត្រីនៅក្នុងអង្គភាពរដ្ឋបាលខេត្តចូលរួមអនុវត្តការងារឱ្យបានកាន់តែល្អបន្ថែមទៀត រាល់ការងារត្រូវមានលក្ខណៈល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃតាមលក្ខណៈបច្ចេកទេសលឿន និងមានប្រសិទ្ធភាព»។

អភិបាលខេត្ត ម៉ាង ស៊ីណេត ណែនាំត្រូវពិនិត្យមើលពីប្រសិទ្ធភាពការងារក្នុងការបំរើសេវាសាធារណ ពាណិជ្ជកម្ម ទេសចរណ៍ និងសុវត្ថិភាពសាធារណ ដើម្បីរួមចំណែកចូលរួមអភិវឌ្ឍ ព្រោះរដ្ឋបាលខេត្តមានការងារជាច្រើនទៀត ដែលត្រូវរួមគ្នាលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រ្តីក្នុងសង្គម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខមាលភាពសង្គមការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាចចំពោះស្រី និងក្មេងស្រី។

លោក អះអាងថា កម្ពុជាបាននិងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យរួមទាំងសុវត្ថិភាពកំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល លើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងបានធ្វើជាគំរូស្ត្រីវ័យក្មេងប្រសព្វក្នុងការអប់រំក្មេងស្រី និងបានដឹកនាំសហគមន៍ទទួលបានលទ្ធផលរីកចម្រើន និងភាពរីករាយ៕



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ