Connect with us

ព័ត៌មានជាតិ

លោក ស សុខា ឱ្យពន្លឿនការរៀបចំកន្លែងមើលកុមារតូចៗដែលជាកូនរបស់មន្ត្រីក្រសួងមហាផ្ទៃ

បានផុស

នៅ

លើកឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ«សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ដ្រី និងក្មេងស្រ្តីគ្រប់រូប» ដែលប្រារព្ធនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញឱ្យពន្លឿនការរៀបចំកន្លែងមើលកុមារតូច ជាកូនរបស់មន្ត្រី ដែលបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងដូច្នេះថា៖ «ខ្ញុំសូមឱ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការងារនេះក្នុងការរៀបចំកន្លែងទទួលមើលកុមារតូច ដែលមន្ត្រីនៅក្រសួងមហាផ្ទៃរបស់យើងនេះ គាត់មានកុមារតូច អាយុក្រោម ៧ឆ្នាំ ឬមួយក្រោម១០ឆ្នាំ ឧទាហរណ៍ នៅចុងសប្ដាហ៍ ឬថ្ងៃណាមួយគាត់ឈប់សម្រាក គាត់នៅផ្ទះអត់មានកូន ឬមួយអត់មានម៉ែដោះមើលនោះ អាចយកមកក្រសួងបាន ហើយត្រូវតែរៀបចំកន្លែងមើលកូនជូនគាត់»

កន្លែងមើលកុមារតូចៗនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចង្អុលបង្ហាញឱ្យក្រុមការងារជ្រើសយកទីតាំងនៅក្នុងអគារធំរបស់ក្រសួងមហាផ្ទៃតែម្ដង ដោយត្រូវរៀបចំឱ្យបានលឿនបំផុត ហើយលោកឧបនាយករដ្ឋមន្ត្រី ជាអ្នកទទួលខុសត្រូវក្នុងការរ៉ាប់រង រកអ្នកម៉ែដោះមកជួយមើលកុមារតូចៗទាំងអស់នោះ។ លោក ថា «ឥលូវនៅអគារធំរបស់យើងនេះនៅខាងក្រោមនៅសល់ដែរ អ៊ីចឹងហើយ សូមរៀបចំឱ្យបានលឿនបំផុត ហើយខ្ញុំខ្លួនឯងផ្ទាល់ជាអ្នកទទួលខុសត្រូវក្នុងការរ៉ាប់រង រកអ្នកម៉ែដោះមកជួយមើលកូនៗទាំងអស់នោះ រយៈពេលពីព្រឹកឡើងម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន ឧទាហរណ៍ ម៉ោង ៣ ម៉ោង ៤ល្ងាច ហើយគាត់អាចយកទៅវិញ»

ជាការរម្លឹក កន្លងទៅ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការគិតគូរសិក្សារៀបចំឱ្យមានទារកដ្ឋានសម្រាប់មើលថែ និងបង្រៀនកូនៗរបស់កម្មករដែលបម្រើការតាមរោងចក្រសហគ្រាសផងដែរដើម្បីផ្តល់ឱកាសឱ្យកម្មករមានពេលទៅធ្វើការងារ ចំណែកកូនៗមានអ្នកមើលថែ និងបង្រៀន។ នេះជាការគិតគូរមួយផ្នែកដើម្បីសម្រាលបន្ទុករបស់ស្រ្តីជាម្ដាយ ដែលមានភារកិច្ចត្រូវបំពេញការងារ ក៏ដូចជាការជួយលើកកម្ពស់ដល់សុខមាលភាពកុមារផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

លោក ស សុខា ឱ្យពន្លឿនការរៀបចំកន្លែងមើលកុមារតូចៗដែលជាកូនរបស់មន្ត្រីក្រសួងមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ហេង សួរ ៖ ធនធានមនុស្សមានគុណភាពខ្ពស់ សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិ

សេចក្ដីជូនដំណឹង៩ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាសិទ្ធនារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០២៥

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសទិវាសិទ្ធនារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា២៤ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម