ព័ត៌មានជាតិ
វិទ្យាល័យសម្តេចឪ សម្តេចម៉ែ ខេត្តរតនគិរី កំពុងបន្តអនុវត្តយ៉ាងដាច់ណាត់មិនឱ្យកូនសិស្សផឹកគ្រឿងកំប៉ុងផ្អែមៗនៅក្នុងសាលា
វិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងក្រុងបានលុង ខេត្តរតនគិរី បានអនុវត្តគោលការណ៍មិនឱ្យសិស្សានុសិស្ស និងអ្នកលក់នៅតាមតូប មិនឱ្យទិញគ្រឿងកំប៉ុង និងលក់ចំណីអាហារដែលមានរសជាតិផ្អែមខ្លាំងដល់សិស្សដែលរៀនសូត្រនៅសាលាមួយនេះ។ ការអនុវត្តនេះ គឺស្របតាមក្រសួងអប់រំដែលបានដាក់ចេញការហាមឃាត់ពេលកន្លងទៅ ដើម្បីទប់ស្កាត់ទំពាំងស្នងឬស្សីជំនាន់ក្រោយ កុំឱ្យកើតជំងឺទឹកនោមផ្អែ និងកើតពុកធ្មេញជាដើម។

លោក នុប គន្ធា នាយករងវិទ្យាល័យសម្តេចឪសម្តេចម៉ែ បានលើកឡើងថា ការអនុវត្តទៅលើការប្រើប្រាស់គ្រឿងកំប៉ុងសារជាតិផ្អែមនៅក្នុងសាលានេះ គឺបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២១មកម្លេះ។ លោកបន្តថា មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ទាំងគ្រូ និងសិស្ស ហើយការធ្វើនេះ គឺទៅតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ អាហារដែលប៉ះពាល់ដល់សុខភាព មាន ដូចជា អាហារហួសកាលបរិច្ឆេទ មិនមានប្រភពច្បាស់លាស់ ភេសជ្ជៈផ្អែមៗ សម្រាប់សិស្ស គឺដាច់ខាត់មិនឱ្យបរិភោគនោះទេ។
មិនត្រឹមតែសិស្សទេដែលហាមមិនឱ្យប្រើប្រាស់គ្រឿងកំប៉ុងនៅក្នុងសាលា សូម្បីអ្នកលក់ដូរនៅក្នុងសាលារៀន ក៏មិនឱ្យមានលក់ ហើយតូបលក់នីមួយៗនៅក្នុងបរិវេណសាលា អនុញ្ញាតឱ្យលក់តែទឹកសុទ្ធ នំបែបខ្មែរ អាហារណាដែលជំនួយដល់សុខភាពប៉ុណ្ណោះ។ លោកនាយករង បានលើកឡើងថា ផលប៉ះពាល់នៃភេសជ្ជៈផ្អែមៗចំពោះសុខភាព គឺនាំឱ្យកើនឡើងជាតិស្ករដែលជះឥទ្ធិពលអាក្រក់ដល់សុខភាព ជាពិសេស គឺបណ្តាលឱ្យដួលសន្លប់ដើម។ លោក នុប គន្ធា ក៏បានអះអាងដែរថា ខាងវិទ្យាល័យរបស់លោកបានប្តេជ្ញាអនុវត្តពង្រឹងគុណភាពអាហារនេះដល់សិស្សរបស់លោក។

ការមិនបរិភោគអាហារផ្អែមខ្លាំងនិ ងផឹកភេសជ្ជៈផ្អែមខ្លាំងប៉ូវកម្លាំង គឺបង្កើតបានទៅជាការចំណេញដល់សិស្សមានសុខភាពល្អ រៀនសូត្របានល្អប្រសើរ មិនបង្កការប៉ះពាល់នៅប្រព័ន្ធប្រសាទជាដើម។ អ្នកស្រី យ៉ែម ង៉ែត ជាអ្នកលក់ដូរចំណីអាហារមួយរូបហើយគាត់ដូរនៅក្នុងសាលានេះមានរយៈពេលជិត១០ឆ្នាំហើយ។ តូបគាត់មានលក់តែបាយជាមួយសាច់ជ្រូក ទឹកដោះគោ និងទឹកសុទ្ធប៉ុណ្ណោះ ហើយតម្លៃវិញ គឺលក់ក្នុងតម្លៃទាបជាងនៅខាងក្រៅ។ លោកស្រីបាននិយាយថា ការមិនលក់ដូរនំផ្អែមខ្លាំង និងភេសជ្ជៈផ្អែមនេះ ពីព្រោះគាត់បារម្ភទៅដល់ក្មេងៗអាចលើសជាតិស្ករ។ គាត់សង្កេតឃើញថា ជំងឺដែលកើតទៅលើក្មេង ច្រើនតែលើសជាតិស្ករ។

ក្រសួងសុខាភិបាល ធ្លាប់បានអះអាងឱ្យដឹងថា សម្រាប់អ្នកដែលចូលចិត្តទទួលទានភេសជ្ជៈមានជាតិផ្អែម និងមានជាតិកាហ្វេអ៊ីនលើសកម្រិត អាចបណ្តាលឱ្យប៉ះពាល់ទៅលើអារម្មណ៍ ឆាប់មួរម៉ៅ និងថប់អារម្មណ៍ខ្លាំង ដោយសារចង្វាក់បេះដូងដើរញាប់ និងអាការៈធ្ងន់ធ្ងរអាចបណ្តាលឱ្យសន្លប់ ឬប្រកាច់បាន។ បើតាមក្រសួងសុខាភិបាល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គួរចៀសវាងទទួលទានផ្អែមជ្រុល ដែលជាមូលហេតុងាយគ្រោះថ្នាក់ដល់សុខភាព៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ