ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា ជូនទឹកដោះគោស្រស់ តេជោសែនប្ញស្សីត្រឹប ៣២៣លីត្រ ដល់កុមារកំព្រា និងកុមារមានពិការភាព
នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា ជូនទឹកដោះគោស្រស់ តេជោសែន ប្ញស្សីត្រឹប ៣២៣លីត្រ ដល់កុមារកំព្រា និងកុមារមានពិការភាព នៅតាមទីតាំង ៥កន្លែង ផ្សេងៗគ្នា។

ទីតាំងទាំង ៥កន្លែង ដែលរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់ជូនកុមារកំព្រា និងកុមារមានពិការភាព មានដូចជា មណ្ឌលកុមាកំព្រាទាករ និងកុមារជាតិ ផ្តល់ជូនចំនួន ៦២លីត្រ, មណ្ឌលកុមារបណ្ដុះបណ្ដាលក្ដីស្រលាញ់ ចំនួន ៦០លីត្រ, មណ្ឌលកុមារកំព្រាកុលាប៤ ចំនួន ៦៦លីត្រ, សមាគមន៍កុមារផ្ទះចម្រូតកម្ពុជា ចំនួន ៧៥លីត្រ និងអង្គការអភិវឌ្ឍន៍កម្ពុជា ចំនួន ៦០លីត្រ។ ក្នុងឱកាសនេះ រាជបណ្ឌិត្យសភា បញ្ជាក់ថា៖ “សូមឱ្យកូនៗមានស្នាមញញឹមនិងការលូតលាស់ល្អប្រសើរ”។

សូមជម្រាបថា ក្នុងឱកាសអបអរទិវា អន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ជូនការ ទិញ១ ថែម១ ទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ផងដែរ។ ទំនាក់ទំនង៖ 098 689 933 / 097 550 1428 / 096 662 3399 ៕





-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល