Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញ-ចូលរបស់​ចិន​ ខ្សោយជាងការរំពឹងទុក​នៅខែមករា-កុម្ភៈ

បានផុស

នៅ

ទិន្នន័យគយចិន​ចេញ​ផ្សាយ​នៅថ្ងៃសុក្រនេះ បាន​បង្ហាញ​ថា​ ការនាំចេញរបស់ប្រទេសចិនក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ បានកើនឡើងត្រឹមតែ ២,៣ ភាគរយ​ ប៉ុណ្ណេះ ក្នុងអត្រា​ប្រចាំឆ្នាំ ខណៈ​ការនាំចូល​វិញ​បាន​ធ្លាក់ចុះ​ហួស​ការ​រំពឹង​ទុក​រហូតដល់ ៨,៤ ភាគរយ​។ ​នេះបើ​តាម​ការ​ចុះផ្សាយ​របស់ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​ស្ទង់មតិ​របស់​រ៉យទ័រ​បាន​បង្ហាញ​ថា​ ​សេដ្ឋវិទូ​បាន​រំពឹង​ថា​ ​ការនាំចេញនឹងកើនឡើង ៥ ភាគរយ ខណៈ​ការនាំចូល​កើនឡើង​ ១ ភាគរយ​​ ​ធៀប​នឹង​កំណើន​​​ការ​នាំ​ចេញ​ ១០,៧ និងការ​នាំចូល ១ ភាគរយ នៅក្នុងខែ​ធ្នូ ឆ្នាំ ២០២៤​។​

ការនាំចេញទៅក្រៅប្រទេសរបស់​ចិន បានបាត់បង់សន្ទុះបន្ទាប់ពី​កើនឡើងខ្ពស់​ក្នុង​រយៈពេលប្រាំ ៩ ខែជាប់ៗគ្នា ខណៈ​​សង្គ្រាមពាណិជ្ជកម្មជាថ្មីជាមួយសហរដ្ឋអាមេរិក​កាន់តែតាន​តឹង​ ជុំវិញ​គោលនយោបាយ​ដំឡើង​ពន្ធ​។

អ្នកជំនាញ​លើកឡើង​ថា​ ភាព​យឺត​យ៉ាវ​នៃពាណិជ្ជកម្ម​របស់​ចិន​ អាច​គម្រាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស​នេះ​ ​ខណៈ​រដ្ឋាភិបាលទើប​តែ​បានប្រកាសពីគោលដៅកំណើនសេដ្ឋកិច្ច​ប្រហែល ៥ ភាគរយ​ សម្រាប់ឆ្នាំ ២០២៥​។

សេដ្ឋកិច្ចចិន​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​ ជាពិសេស​កម្សោយ​តម្រូវការ​ក្នុងស្រុក និងការបន្តជាប់គាំង​នៃវិបត្តិអចលនទ្រព្យ ដែល​ធ្វើឱ្យ​កំណើន​របស់​វា​ត្រូវពឹង​ផ្អែក​លើ​ការនាំចេញ​ ខណៈ​រដ្ឋាភិបាល​ចិន​បាន​ដាក់ចេញ​គោលនយោបាយផ្សេងៗនា​ពេល​កន្លង​មក​ ដើម្បីជំរុញ​តម្រូវការ​ និងការ​វិនិយោគ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចិន
ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

ការនាំចេញ-ចូលរបស់​ចិន​ ខ្សោយជាងការរំពឹងទុក​នៅខែមករា-កុម្ភៈ

ព័ត៌មានអន្ដរជាតិ៥៩ វិនាទី មុន

ក្រុមហាម៉ាស់ចោទត្រាំ​ ជួយ​​​​អ៊ីស្រាអែល​ ដើម្បី​ជាលេស​​​​​រំលោភ​​​បទ​ឈប់បាញ់​

ព័ត៌មានជាតិ៩ នាទីutes មុន

ជាខ្សែសេដ្ឋកិច្ចព័ទ្ធភ្នំពេញ អភិបាលខេត្តកណ្ដាល ស្នើឥណ្ឌូនេស៊ីមកវិនិយោគក្នុងខេត្តឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​វ៉ាង យី ​ចោទ​អាមេរិក​ថា «ធ្វើ​គុណ​​សងទោស​» និង​ប្រកាស​សងសឹក​​​​វិញ​​​

ព័ត៌មានជាតិ១៣ នាទីutes មុន

រាជបណ្ឌិត្យសភាកម្ពុជា ជូនទឹកដោះគោស្រស់ តេជោសែនប្ញស្សីត្រឹប ៣២៣លីត្រ ដល់កុមារកំព្រា និងកុមារមានពិការភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម