Connect with us

ព័ត៌មានជាតិ

អ្នក​លេង​គុន​ថៃ​ ផេកមឿងស៊ី គ្មាន​ទុក​ សុខ ធី​ ក្នុង​ភ្នែក​បន្តិច​សោះ ខណៈ​ស្អែក​​នេះ​សង្ឃឹម​ ១០០%​

បានផុស

នៅ

​ជើង​ខ្លាំង​ថៃ​ ផេក​មឿងស៊ី​ ដែល​ល្បី​ជា​​អ្នក​វាយ​ក្បាច់​មួយ​រូប​នៅ​ប្រទេស​ថៃ​ ហាក់​មិន​ព្រួយបារម្ភ​ ឬ​​ខ្លាច​រអាល​ សុខ​ ធី​ បន្តិច​សោះ​ និង​បោះ​ពាក្យ​ថា​ខ្លួន​នឹង​ឈ្នះ​ ១០០%​ ទៀត​នៅ​ជំនួប​មិត្តភាព​អន្តរជាតិ​ក្នុង​កម្មវិធី​ «Cambodia សេនាឯកគុនខ្មែរ» ឯ​ខេត្ត​កំពង់ចាម​ស្អែក​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុខ​ ធី​ និង​ ផេកមឿងស៊ី

លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​អ្នក​លេង​គុន​ថៃ​ ផេកមឿងស៊ី​ ថា​រូប​គេ​បាន​ហ្វឹកហាត់​ត្រៀម​ជា​ច្រើន​សប្ដាហ៍មក​ហើយ​សម្រាប់​ការ​ប្រកួត​លើទឹកដី​កម្ពុជា​ស្អែក​នេះ។​ ចំពោះ​កេរ្តិ៍ឈ្មោះ​ និង​សមត្ថភាព​របស់​ សុខ​ ធី​ គឺ​ខ្លួន​បាន​ដឹង​រួច​មក​ហើយ​​ព្រោះ​សុទ្ធតែ​ជា​កីឡាករ​ប្រចាំ​ប៉ុស្តិ៍​ ៧​ របស់​ថៃ​កន្លង​ទៅ​ដូច​គ្នា។​

ផេកមឿងស៊ី​ បន្ថែម​ទៀត​ថា​ រូប​គេ​នឹង​ឈ្នះ​ការ​ប្រកួត​ជា​មួយ​ សុខ​ ធី​ ស្អែក​នេះ​។​ សមត្ថភាព​ សុខ​ ធី​ គ្មាន​អ្វី​ជា​ឧបសគ្គ​ ឬផ្ដល់​ការ​លំបាក​អ្វី​ដល់​រូប​គេ​នោះ​ឡើយ។​

កីឡាករ សុខ​ ធី

រង់ចាំ​ទស្សនា​ទាំងអស់គ្នា​មើល​ថា​តើ​នរណា​នឹង​ឈ្នះ​ការ​ប្រកួត​មួយ​នេះ​រវាង​អ្នក​លេង​គុន​ខ្មែរ​ សុខ​ ធី​ ប៉ះ​អ្នក​លេង​គុន​ថៃ​ ផេកមឿងស៊ី​ ក្នុង​កម្មវិធី​ «Cambodia សេនាឯកគុនខ្មែរ» ចាប់​ពី​​ម៉ោង​ ៨​យប់​តទៅ​។​ ការ​ប្រកួត​នេះ​ក៏​មាន​ផ្សាយ​ផ្ទាល់តាម​ទូរទស្សន៍​ CNC​ ផង​ដែរ។​ ក្រៅ​តែ​គូ​ សុខ​ ធី​ ហើយ​នោះ​ក៏​មាន​គូ​ពិសេស​ដូច​ជា​ កាន់​ ម៉េងហុង​ ប៉ះ​ យ៉ា ស៊ីន​ រិន​ ដេវីត​ ប៉ះ​ រីណាវដូ មីឡាន​ និង​ការ​​ប្រកួត​កីឡា​ការិនី​ នៅ​ ស្រីពៅ​ ដណ្ដើម​​​មកុដ​ផង​ដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នក​លេង​គុន​ថៃ​ ផេកមឿងស៊ី គ្មាន​ទុក​ សុខ ធី​ ក្នុង​ភ្នែក​បន្តិច​សោះ ខណៈ​ស្អែក​​នេះ​សង្ឃឹម​ ១០០%​

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ស្រូវថៃ
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ពិភាក្សា​ជាមួយ​ឥណ្ឌា វៀតណាម ​​​ដោះស្រាយការធ្លាក់ចុះតម្លៃ​អង្ករ

កីឡា២ ម៉ោង មុន

Thiago ដាក់គោលដៅពាក់ទង់ជាតិកម្ពុជា ប្រកួតនៅ UFC ដោយ​សម្ងំហាត់​នៅ​ប្រេស៊ីល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ត្រី​បរិស្ថាន​ឥណ្ឌូណេស៊ី​រកឃើញ​​មូលហេតុ​ជន់លិច​ ​ព្រោះ​ការរំលោភ​​និង​ប្រើប្រាស់​ដី​​​​រក្សា​ទឹក

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម