ព័ត៌មានជាតិ
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាអំពាវនាវគ្រប់ភាគីជួយលើកម្ពស់សុខភាព សិទ្ធ និងសមភាពដល់ក្មេងស្រី និងស្ត្រី
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ដែលហៅកាត់ថា AHF បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ជួយលើកកម្ពស់សុខភាព សិទ្ធិ និងសមភាពរបស់ក្មេងស្រី និងស្ត្រីឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ខណៈបច្ចុប្បន្នមានក្មេងស្រី និងស្ត្រីមួយចំនួននៅទទួលរងគ្រោះដោយអំពើផ្សេងៗនៅឡើយ ទាំងនៅកម្ពុជា និងនៅលើពិភពលោក។

សម្រាប់ទិវាអន្តរជាតិនារីនាឆ្នាំ២០២៥ អ្នកតស៊ូមតិអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅកម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍ ប្រារព្ធពិធីជួបជុំមេដឹកនាំស្ត្រីដែលមកពីស្ថាប័នរដ្ឋាភិបាល សហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍ អង្គការក្រៅរដ្ឋាភិបាល និងក្មេងស្រីរួមគ្នាដើម្បីដោះស្រាយពីបញ្ហាស្ត្រីទាក់ទងនឹងមេរោគអេដស៍ ការព្យាបាល និងសិទ្ធ។

ថ្លែងក្នុងទិវាអន្តរជាតិនារីនៅព្រឹកថ្ងៃទី៧មីនា នេះ លោក អ៊ុង គឹម ហ៊ាង ប្រធានកម្មវិធីបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានឱ្យដឹងថា ការប្រារព្វទិវាអន្តរជាតិនារីនេះ
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍សូមចូលរួមជាមួយស្ត្រី និងក្មេងស្រីទាំងពិភពលោក ដោយអបអរសាទរសមិទ្ធផលរបស់ពួកគេស្របពេលដែលពួកគេកំពុងដើរតួនាទីដ៏សំខាន់ជម្នះឧបសគ្គ ដើម្បីសុខភាព សមភាព
និងឱកាស។

លោក អ៊ុង គឹមហ៊ាង បានបន្តថា សម្រាប់ឆ្នាំនេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាចូលរួមជាមួយចលនាសាកល ដើម្បីទាមទារឱ្យមានការបញ្ចប់នូវវិសមភាពដែលរារាំងស្ត្រី និងក្មេងស្រីតាមរយៈការប្រារព្ធទិវាអន្តរជាតិនារីដើម្បីរំលឹកដល់មនុស្សគ្រប់គ្នាថា នៅពេលដែលស្ត្រី និងក្មេងស្រីមានការរីកចម្រើន សហគមន៍ទាំងមូលក៏មានការរីកចម្រើនផងដែរ។ លោកបានបន្តទៀតថា ទោះបីជាមានការរីកចម្រើនជាច្រើនទសវត្សរ៍មកហើយក៏ដោយ ក៏នៅ
តែមានស្ត្រី និងក្មេងស្រី ៤៤%ឆ្លងថ្មីនៃមេរោគអេដស៍ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ថ្មីទាំងអស់នៅទូទាំងពិភព
លោក។ ទទួលរងនូង អំពើហិង្សាដោយយេនឌ័រកង្វះលទ្ធភាពទទួលបានការថែទាំសុខភាព ការរឹតបន្តឹងសិទ្ធបន្តពូជ
វិសមភាពប្រាក់ចំណូល និងឱកាសអប់រំនៅមានកម្រិតបានបន្ថែមភាពមិនស្មើគ្នាបន្តទៀត។ លើសពីនេះមានមនុស្សរាប់លាននាក់នៅតែមិនអាចទទួលបានផលិតផលសុខភាពពេលមករដូវដែលមានតម្លៃសមរម្យ និងការអប់រំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយដែលបាននិងកំពុងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ភាពចល័ត និងឱកាសរបស់ពួកគាត់។

លោកស្រី Loretta Wong អនុប្រធានផ្នែកតស៊ូមតិ និងគោលនយោបាយសកលរបស់អង្គការAHF បានមានប្រសាសន៍ថា “ស្ត្រី និងក្មេងស្រីនៅគ្រប់ទីកន្លែងសមនឹងទទួលបានអំណាច ចំណេះដឹង និងធនធានដើម្បីគ្រប់គ្រងសុខភាព អនាគត និងជីវិតរបស់ពួកគេ។ ការផ្លាស់ប្តូរពិតប្រាកដតម្រូវឱ្យមានច្រើនជាងពាក្យសម្ដីទាមទារឱ្យមានការប្តេជ្ញាចិត្តជាក់ស្តែងរួមទាំងការពង្រីកលទ្ធភាពទទួលបានការការពារ និងការព្យាបាលមេរោគអេដស៍សេវាថែទាំសុខភាពផ្លូវភេទ និងបន្តពូជ និងការពង្រឹងសេដ្ឋកិច្ច។ នៅថ្ងៃទិវានារីអន្តរជាតិនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បញ្ជាក់ឡើងវិញនូវការសន្យារបស់ខ្លួនក្នុងការធានាថា គ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ត្រូវបានទុកចោលឡើយ។”

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបញ្ជាក់ថា អង្គការ AHF កំណត់ស្ត្រី និងក្មេងស្រីជាអាទិភាពតាមរយៈការស្វែងរកការគាំទ្រឱ្យមានគោលនយោបាយដែលការពារ និងលើកកម្ពស់ពួកគេនៅទូទាំងពិភពលោក។ ចាប់តាំងពីការចែកចាយផលិតផលសុខភាពពេលមករដូវដោយឥតគិតថ្លៃ និងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើយេនឌ័រ ការពង្រីកលទ្ធភាពទទួលបានសេវាថែទាំ ព្យាបាលមេរោគអេដស៍។ អង្គការAHF ត្រូវបាននិងកំពុងប្តេជ្ញាចិត្តការធានាថា ស្ត្រី និងក្មេងស្រីគ្រប់រូបអាចដឹកនាំជីវិតប្រកបដោយសុខភាព និងថាមពល។

សម្រាប់ទិវាអន្តរជាតិនារីនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍អំពាវនាវឱ្យមេដឹកនាំអ្នកបង្កើតគោលនយោបាយ និងសហគមន៍បង្វែរការប្តេជ្ញាចិត្តទៅជាសកម្មភាព ពីព្រោះពិភពលោកដែលមានភាពយុត្តិធម៌ និងសមធម៌អាចធ្វើទៅបានលុះត្រាតែស្ត្រី និងក្មេងស្រីនៅគ្រប់ទីកន្លែងអាចទាមទារសិទ្ធិពេញលេញ អំណាច និងសក្តានុពលរបស់ពួកគេ។

គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង ២.២លាននាក់ ក្នុងប្រទេសចំនួន៤៨
នៅទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្ន(AHF)ជាអ្នកផ្តល់សេវាថែទាំសុខភាពនៅលើពិភពលោកពីមេរោគអេដស៍/ជំងឺអេដស៍ដ៏ធំបំផុត ដែលមិនស្វែងរកប្រាក់ចំណេញ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?