Connect with us

ព័ត៌មានអន្ដរជាតិ

ចិន វ៉ាដាច់សហរដ្ឋអាមេរិក លើការស្រាវជ្រាវបន្ទះ​ឈីប​ជំនាន់ក្រោយ

បានផុស

នៅ

ការសិក្សាថ្មីមួយដែល​ចេញ​ផ្សាយ​កាលពីពេល​ថ្មីៗនេះ បង្ហាញថា ប្រទេស​ចិនបាន​វ៉ា​ដាច់​សហរដ្ឋអាមេរិក​លើ​ការស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​បន្ទះឈីប​ជំនាន់​ថ្មីរហូត​ដល់ទៅជាង​ទ្វេដង​។ ​នេះបើតាម​ការ​ចុះ​ផ្សាយ​របស់ទិនានុប្បវត្តិវិទ្យាសាស្ត្រ Nature។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាដែល​ធ្វើឡើង​ដោយ​វិទ្យា​ស្ថាន​សង្កេតបច្ចេកវិទ្យា​កំពុងរីកចម្រើន ​(ETO) នៅសាកលវិទ្យាល័យ Georgetown ក្នុង​ក្រុង វ៉ាស៊ីនតោន ឌីស៊ី ​DC បានរកឃើញថា ឯកសារស្រាវជ្រាវចំនួន ៤៧៥ ០០០ សំណុំ​ស្តីពីការរចនា និងការផលិតបន្ទះឈីប ត្រូវបានបោះពុម្ពជាសកលនៅចន្លោះឆ្នាំ ២០១៨​ និង ២០២៣​​។

ក្នុងការឯកសារ​ទាំង​នោះ ចិន​បាន​រួម​ចំណែក​ប្រមាណ ៣៤ ភាគរយ ខណៈ​សហរដ្ឋអាមេរិក​មាន​ ១៥ ភាគរយ និងអឺរ៉ុប ១៨ ភាគរយ​។ ខណៈ​បញ្ញា​សិប្បនិម្មិត​​ (AI) និងគំរូភាសាធំ (LLM) គ្របដណ្តប់លើវិស័យបច្ចេកវិទ្យា ​ប្រទេស​ចិនកំពុងផ្តល់អាទិភាព​លើ​ការ​ផលិតបន្ទះឈីបទំនើប​ក្នុងស្រុក។

​ជាមួយ​គ្នា​នោះ ការសិក្សា​ដដែល​ក៏​បាន​រក​ឃើញ​ផងដែរ​​ ពាក់កណ្តាលនៃឯកសារស្រាវជ្រាវ​ដែលគេ​បានដកស្រង់សម្រាប់​អំណះអំណាង​ច្រើនបំផុត គឺ​មកពី​ចិន ហើយ ២២ ភាគរយ​ មកពីសហរដ្ឋ​អាមេរិក និង ១៧ ភាគរយ​ មកពីអឺរ៉ុប។

លោក Zachary Arnold អ្នកវិភាគជាន់ខ្ពស់នៅ ​ETO ​បាននិយាយថា ទោះបីជាការរកឃើញរបស់ការសិក្សា មិនមានន័យថា​ចិនកំពុងនាំមុខគេក្នុងវិស័យ​បន្ទះឈីប​ក៏ដោយ ប៉ុន្តែអាច​និយាយបាន​ថា​ ចិន​កំពុង​ឆ្ពោះទៅរក​មុខបែប​នេះ​។

អ្នកស្រាវជ្រាវ​នៃការសិក្សា ETO​ បាននិយាយថា ប្រសិនបើការស្រាវជ្រាវរបស់​ចិន​ ​ក្លាយជា​ការប្រើប្រាស់ជាក់ស្តែងនៅក្នុងអាជីវកម្មនោះ នោះ​សហរដ្ឋអាមេរិកអាចនឹងជួបការលំបាក​នា​ពេលឆាប់ៗខាងមុខ ក្នុង​ការ​​រក្សាការប្រកួតប្រជែងលើ​ការរចនា និងការផលិត​បន្ទះឈីប ​តាម​រយៈការរឹតត្បឹត​ការ​នាំចេញ​របស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ វិនាទី មុន

ចិន វ៉ាដាច់សហរដ្ឋអាមេរិក លើការស្រាវជ្រាវបន្ទះ​ឈីប​ជំនាន់ក្រោយ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អាមេរិក​​ច្រាន​ចោល​ផែនការ​កសាង​​តំបន់​ហ្គាហ្សា​ដឹកនាំ​ដោយ​អេហ្ស៊ីប ព្រោះ​ខុស​ពីគំនិតត្រាំចង់បាន​​​

ឃាតក
សន្តិសុខសង្គម៧ នាទីutes មុន

ក្រុមឃាតកសម្លាប់នារីម្នាក់យកទៅកប់ជិតផ្សារ​អីអន៣ ត្រូវបានបញ្ជូនដល់តុលាការដើម្បីអនុវត្តច្បាប់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

តុលាការ​​កូរ៉េ​ខាង​ត្បូង លុបចោល​​ដីកា​ចាប់​ខ្លួន​លោកប្រធានាធិបតី Yoon Suk Yeol

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

សន្តិសុខសង្គម២៤ នាទីutes មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម