Connect with us

ព័ត៌មានជាតិ

កម្ពុជា កំពុងសិក្សាលទ្ធភាពធ្វើច្បាប់កំណត់អាយុអ្នកទិញគ្រឿងស្រវឹង​

បានផុស

នៅ

ស្ថាប័នជំនាញកម្ពុជា កំពុងសិក្សាជាមួយសម្ព័ន្ធអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក ភេសជ្ជៈញៀន និងស្រា ដើម្បីពិភាក្សាអំពីឱកាសសម្រាប់វិស័យឯកជនសហការជាមួយរាជរដ្ឋាភិបាលលើការរៀបចំក្របខ័ណ្ឌច្បាប់ប្រកបដោយតុល្យភាព និងការទទួលខុសត្រូវចំពោះការប្រើប្រាស់គ្រឿងស្រវឹង។

ការរៀបចំគោលនយោបាយ ឬច្បាប់នេះ ខណៈសង្កេតឃើញថា ពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ន និយមចូលចូលចិត្តទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ទាំងក្នុងវ័យក្មេង ដែលបង្កការព្រួយបារម្ភប៉ះពាល់ដល់សុខភាព ក៏ដូចជាធនធានមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) បានទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក ភេសជ្ជៈញៀន និងស្រា  ដើម្បីពិភាក្សាអំពីឱកាសសម្រាប់វិស័យឯកជនក្នុងការសហការជាមួយរាជរដ្ឋាភិបាលលើការរៀបចំក្របខ័ណ្ឌច្បាប់ប្រកបដោយតុល្យភាព និងការទទួលខុសត្រូវចំពោះការប្រើប្រាស់គ្រឿងស្រវឹង។ កិច្ចពិភាក្សានេះធ្វើឡើងនៅថ្ងៃទី ៧ ខែមីនានេះ នាទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំក៏បានពិភាក្សាផងដែរលើការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយ និងក្របខណ្ឌគតិយុត្តនានាក្នុងការចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបរិភាគគ្រឿងស្រវឹង ភេសជ្ជៈផ្អែម និងការកំណត់នូវអាយុអ្នកទិញគ្រឿងស្រវឹងក្នុងមូលដ្ឋានផងដែរ។ នេះបើតាមការជូនដំណឹងរបស់ (គ.ជ.អ.ប.)។

ពាក្យព័ន្ធគ្រឿងស្រវឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី  ហ៊ុន ម៉ាណែត កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៤ បានប្រកាសជាសាធារណៈថា សម្រេចឈប់ផ្ដល់អាជ្ញាបណ្ណផលិតស្រាបៀរសម្រាប់ការចែកចាយនៅក្នុងស្រុកទៀតហើយ។ សម្តេចថ្លែងថា៖«អាជ្ញាបណ្ណស្រាបៀរខ្ញុំឈប់ឱ្យហើយ ៧ ហើយ។ បើផលិត(ស្រាបៀរ)នាំចេញក្រៅប្រទេសខ្ញុំឱ្យ តែបើធ្វើក្នុងស្រុកខ្ញុំមិនឱ្យទៀតទេ»។

ដោយឡែកពាក់ព័ន្ធភេសជ្ជៈផ្អែមវិញ កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ក៏ដូចជាឪពុកម្តាយ យកចិត្តទុកដាក់ចំពោះការទទួលទានភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ជាពិសេសក្មេងៗ។ សម្តេចថ្លែងថា៖«នេះជារឿងមួយដែលប្រកាសអាសន្ន ដែលជាបញ្ហារយៈពេលវែង បើសិនជាក្មេងៗយើង អាយុ១០ឆ្នាំ ដល់ ៣០ ឆ្នាំ ក្លាយជាបន្ទុកហើយ។ ជំងឺទឹកនោមផ្អែមគឺជាបន្ទុកមិនមែនជាទ្រព្យទេ។ ចឹង​សូមឱ្យឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងអ្នកលក់ គិតគូរពីរឿងនេះផង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម