Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

បានផុស

នៅ

អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ថា​បញ្ហាឧក្រិដ្ឋកម្មអនឡាញ បទល្មើសឆ្លងដែន ការសម្អាតលុយ និងបញ្ហាអសន្តិសុខក្នុងតំបន់អាស៊ានទាមទារការចូលរួមពីគ្រប់ប្រទេសក្នុងតំបន់ និងដៃគូដើម្បីដោះស្រាយ ស្របពេលដែលបានលើកឡើងពីសារៈសំខាន់នៃស្ថេរភាព សន្ដិសុខ និងសន្ដិភាពក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងវេទិការទស្សនៈទានអគ្គលេខាធិការអាស៊ានឆ្នាំ២០២៥ ដែលរៀបចំដោយក្លិបអ្នកកាសែត នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោក កៅ គឹមហួន បានលើកឡើងពីផែនការសម្រាប់ឆ្នាំ២០២៥ ដែលពង្រឹងលើផែនការដែលធ្លាប់បានដាក់ចេញរួចដួចជា នយោបាយសន្ដិសុខ សង្គមវប្បធម៌ ការតភ្ជាប់ និងសេដ្ឋកិច្ចជាដើម។ លោកបានលើកឡើងថាដើម្បីឱ្យផែនការទាំងនេះអាចប្រតិបត្តិទៅបានរលូនវាត្រូវការចាំបាច់នូវការថែរក្សា សន្ដិភាព ស្ថេរភាព និងសន្ដិសុខក្នុងតំបន់។

ទាក់ទងនឹងបញ្ហាសន្ដិសុខ ស្ថេរភាពក្នុងតំបន់នេះ លោកបានលើកឡើងទាក់ទងនឹងបទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងការបោកប្រាស់តាមអនឡាញ ដែលជំរុញដល់ប្រទេសក្នុងតំបន់ និងដៃគូរចូលរួម។

លោកថា៖ «បញ្ហាមួយចំនួនមិនអាចអនុវត្តន៍ដោយសមាជិក១ទេ ទាមទារនូវការចូលរួមក្នុង១០ប្រទេសផង ប៉ុន្ដែជួនកាលរវាងអាស៊ាន និងបណ្ដាប្រទេសដៃគូរអាស៊ាន»។

លោកក៏បានមើលឃើញថាកិច្ចសហការក្នុងតំបន់លើបញ្ហាទាំងនេះកំពុងត្រូវបានពង្រឹង និងសង្ឃឹមថាកាន់តែរឹងមាំថែមទៀត។

ទាក់ទងនឹងបោកប្រាស់អនឡាញនេះកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត និងរាជទូតប្រទេសអាស៊ានទាំង១០ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជំរុញដល់ប្រទេសក្នុងតំបន់អាស៊ានឱ្យចាត់វិធានការខ្លាំងក្លា​ដើម្បីបង្ក្រាបការលេងល្បែងស៊ីសង និងការបោកប្រាស់តាមអ៊ីនធើណិត ដោយបានលើកឡើងពីក្ដីបារម្ភចំពោះប្រតិបត្តិការឧក្រិដ្ឋកម្មជាច្រើនក្នុងតំបន់អាស៊ាន។ លោកសង្ឃឹមថា ប្រទេសពាក់ព័ន្ធនឹងរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន ចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងបង្រ្កាបយ៉ាងខ្លាំងក្លាចំពោះការ​ល្បែងស៊ីសងតាមអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដើម្បីគាំពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និង​មិនបណ្តែតបណ្តោយឱ្យឧក្រិដ្ឋជនស្ថិតនៅក្រៅសំណាញ់ច្បាប់ជាដាច់ខាត។

ប្រទេសកម្ពុជាកាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ ដែលសម្ដេចផ្ទាល់គឺជាអ្នកដឹកនាំដោយផ្ទាល់។ សម្ដេចបានថ្លែងថាត្រូវធ្វើយ៉ាងណាដោះស្រាយបញ្ហាបទល្មើសឆបោកអនឡាញឱ្យបានព្រោះបញ្ហានេះពាក់ព័ន្ធនឹងមុខមានប្រទេសកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម