Connect with us

ព័ត៌មានជាតិ

បណ្ឌិតសភា​ចា​រ្យ​សុខ ទូច ស្នើ​ដល់​ប្រជាកសិករ​កុំ​ឲ្យ​លក់​ដីស្រែ ព្រោះ​ចិន​នឹង​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​២​លាន​តោន

បានផុស

នៅ

ភ្នំពេញ ៖ លោក​បណ្ឌិតសភា​ចា​រ្យ​សុខ ទូច បានបង្ហាញ​ឲ្យ​ដឹងថា ចិន​នឹង​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​ទំហំ​២​លាន​តោន​ក្នុង​ពេលអនាគត​ខាងមុខនេះ​។ ហេតុនេះ​លោក​បណ្ឌិត​ធ្វើការ​អំពាវនាវ​ដល់​ប្រជាកសិករ​ដែលមាន​ផ្ទៃដី​ស្រែ​ធំ​កុំ​ឲ្យ​លក់​ដីស្រែ​ឲ្យ​សោះ ទុក​ធ្វើ​ស្រូវ អង្ករ សំរាប់​ការនាំចេញ តែបើ​មិន​ធ្វើស្រែ​ខ្លួនឯង​ក៏​អាច​ជួល​ដីស្រែ​ទាំងនោះ​ក៏​អាច​បាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បានល្អ​ប្រសើរ​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនោះ​រាជបណ្ឌិត្យសភាកម្ពុជា​នឹងសិក្សា​ចងក្រង​ជា​ឯកសារ​សម្រាប់​ជា​ធាតុ​ចូល​ជូន​ដល់​រាជរដ្ឋាភិបាល អំពី​ការធ្វើ​ប្រព​័ន្ធ​ទឹក​ដោយ​សិក្សា​ពី​ប្រទេសជិតខាង​ដែល​ជោគជ័យ​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​យ៉ាងដូចម្តេច​ដើម្បី​ជួយ​ដល់​ប្រជាកសិករ​ក្នុង​ការធ្វើ​កសិកម្ម​ឲ្យ​បាន​ទិន្នផល​ខ្ពស់​ព្រោះ​ទឹក​ដើរតួនាទី​សំខាន់​ណាស់​។​” បើ​គ្មាន​ទឹក​កុំ​និយាយ​ពី​កសិកម្ម គ្មាន​ទឹក​កុំ​និយាយ​ពី​ការរីកចំរើន​នៃ​វិស័យ​កសិឧស្សាហកម្ម​”​។

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​អំពាវនាវ​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​” មាគ៌ា​ដ៏​ត្រឹមត្រូវ​សំរាប់​កម្ពុជា ដើម្បី​រក្សា​សន្តិភាព​និង​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​២០០៨–២០២០” ដែល​ចងក្រង​ស្រាវជ្រាវ​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​រាជបណ្ឌិត្យសភាកម្ពុជា​ចំនួន​៨​រូប​និង​រូបលោក​ជា​អ្នកដឹកនាំ​ស្រាវជ្រាវ កាលពី​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ២០២០​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។

សៀវភៅ​” មាគ៌ា​ដ៏​ត្រឹមត្រូវ​សំរាប់​កម្ពុជា ដើម្បី​រក្សា​សន្តិភាព​និង​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​២០០៨-២០២០” មាន​៥៩៦​ទំព័រ និង​មាន​៣​ជំពូក​ធំៗ​ទី​១​និយាយ​អំពី​នយោបាយ​ក្នុងប្រទេស ទី​២ កម្ពុជា​ក្នុងតួនាទី​នយោបាយ​ការបរទេស និង​ទី​៣​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព​។

សៀវភៅ​នេះ​ក៏បាន​បង្ហាញ​អំពី​ដំណើរ​វិវត្តន៍​នយោបាយ​សេដ្ឋកិច្ច សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​រយៈពេល​២​នីតិកាល​នៃ​រដ្ឋសភា​ជាតិ​ដោយ​អនុលោម​ទៅតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បាន​បង្ហាញ​ផងដែរ​អំពី​ភាព​ចាស់ទុំ​នៃ​អ្នកនយោបាយ ដោយ​បាន​បញ្ចប់​អត្ថិភាព​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ដែលមាន​ចេតនា​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ប្រព្រឹត្តិ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​រក្សាបាន​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ​៕
ដោយ ៖ វ​ត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម