Connect with us

ព័ត៌មានជាតិ

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងបែបនេះ ក្រោយជំនួបពិភាក្សាគ្នាពីឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន និងបញ្ហាប្រឈមផ្សេងៗជាមួយនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ដឹកនាំដោយលោកស្រី Lesa Gale ស្នងការរង នៃនគរបាលសហព័ន្ធអូស្ត្រាលី (AFP) នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់នគរបាលសហព័ន្ធអូស្ត្រាលី (AFP) ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មចំពោះកិច្ចសហប្រតិបត្តិការជួយដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួយបច្ចេកទេស ក៏ដូចជាការផ្តល់វគ្គបណ្តុះបណ្តាលស្រាវជ្រាវស៊ើបអង្កេត វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការសំអាតប្រាក់ដល់មន្ត្រីអនុវត្តច្បាប់កម្ពុជាកន្លងមក។

ក្នុងជំនួបនោះដែរ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បន្តថា កម្ពុជានិងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិ និងចែករំលែកព័ត៌មានរវាងគ្នាដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនក្នុងតំបន់ ក៏ដូចជាការជួញដូរគ្រឿងញៀនឆ្លងដែនពីបណ្តាប្រទេសដទៃចូលមកកម្ពុជា។

បន្ថែមពីនោះ នគរបាលសហព័ន្ធអូស្ត្រាលី (AFP) នឹងនាំសំណើរបស់កម្ពុជាជូនដល់ថ្នាក់នាំ ដើម្បីបន្តជួយគាំទ្រផែនការសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងជំនួយឧបត្ថម្ភផ្សេងៗទៀត។

ជាមួយគ្នានោះដែរ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក៏បានចែករំលែកបទពិសោធន៍កម្ពុជាបង្រ្កាបករណីធំៗដែលទទួលបានជោគជ័យពីមន្ត្រីអនុវត្តច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម