ព័ត៌មានជាតិ
លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា
ភ្នំពេញ ៖ នាថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន សាប្រ៊ីណា ជាង ៥៥០០នាក់ បានប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ខួបទី ១១៤ នៅក្នុងបរិវេណក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់ឆឺរីង ខប (SABRINA(CAMBODIA) GARMENT MANUFACTURING CORP.) ស្ថិតនៅផ្លូវជាតិលេខ៤ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

កម្មវិធីជួបជុំអបអរសាទរដ៏សប្បាយរីករាយនេះដែរ ក៏មានវត្តមានចូលរួមរបស់លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C.CAWDU), នាយិកា ថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន សាប្រ៊ីណា, តំណាងសម្ព័ន្ធសហជីព, រដ្ឋបាលខេត្ត ស្រុក មន្ទីរ ជាពិសេសបងប្អូនកម្មករនិយោជិតជាស្ត្រីនៅក្នុងក្រុមហ៊ុន សាប្រ៊ីណា នេះផងដែរ។

នៅក្នុងមតិស្វាគមន៍ និងសំណេះសំណាលទៅកាន់អ្នកចូលរួមកម្មវិធីនេះ លោក ហេង សួរ បានគូសបញ្ជាក់ថា វត្តមានចូលរួមប្រារព្ធពិធីនេះផ្ទាល់ជាមួយបងប្អូន គឺជាឱកាសដ៏ពិសេស ដែលបង្ហាញពីសាមគ្គីភាព ភាពស្និទ្ធិស្នាល ក្នុងការចូលរួមសប្បាយរីករាយជាមួយបងប្អូនកម្មករនិយោជិត ជាពិសេសជាឱកាសមួយដែលអាចថ្លែងអំណរគុណចំពោះបងប្អូនដែលបានចូលរួមក្នុងសកម្មភាពផលិតកម្ម ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ស្ត្រីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ។ ស្ត្រីកម្ពុជាមិនមែននៅតែផ្ទះ ចាំតែធ្វើកិច្ចការផ្ទះ ចាំតែមើលថែកូន និងចាំតែ ប្រាក់ចំណូលពីស្វាមីនោះទេ។ ប្អូនៗ និងក្មួយៗស្ត្រី ដែលមិនទាន់មានគ្រួសារក៏ដោយ ក៏មិនមែននៅផ្ទះចាំឪពុកម្តាយ និងចាំបងប្អូនចិញ្ចឹមទំនុកបម្រុងនោះទេ។

ផ្ទុយទៅវិញ ប្អូនៗ និងក្មួយៗទាំងអស់គ្នាសុទ្ធតែបានមកធ្វើការផង និងផ្ញើប្រាក់ឧបត្ថម្ភដល់ឪពុកម្ដាយ កូនៗ និងប្អូនៗឱ្យបានចូលរួមរៀនសូត ផងដែរ។ ស្ត្រីកម្ពុជានៅពេលនេះ មិនមែនដូចពាក្យបុរាណពោលថា ”ស្ត្រីបង្វិលជើងក្រាន មិនជុំ” នោះទេ ពីព្រោះជាក់ស្តែង យើងមានតួលេខ ដែលបង្ហាញយ៉ាងច្បាស់ថាស្ត្រីពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រាកដមែន។

គួរបញ្ជាក់ថា ការប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ខួបទី ១១៤ នៅក្នុងបរិវេណក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) នាពេលនេះ គឺជាការបង្ហាញនូវការជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយ សុខដុមរមនា រវាងបងប្អូនកម្មករនិយោជិត ភាគីនិយោជក និងភាគីសហជីព។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានប្រកាសផ្តល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ជូនដល់បងប្អូនកម្មការិនីដែលមានផ្ទៃពោះលើសពីបីខែ និងកម្មករនិយោជិតមានពិការភាព ដែលកំពុងបំពេញការងារនៅក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) រួមនឹងការផ្តល់ជូនជារង្វាន់កង្ហារចំនួន ១០០គ្រឿង ដែលឧបត្ថម្ភផ្ទាល់ពីលោករដ្ឋមន្ត្រី ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ