Connect with us

ព័ត៌មានជាតិ

ស្ត្រីគឺជាជំនួយការ និងជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចវប្បធម៌ និងនយោបាយ

បានផុស

នៅ

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា ស្ត្រី គឺជាមូលដ្ឋានគ្រួសារ ជាជំនួយការសំខាន់នៅក្នុងសង្គម និងជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ដូចនេះត្រូវផ្តល់កម្លាំងដល់ស្ត្រីឱ្យអាចសម្រេចចិត្តដោយខ្លួនឯង និងចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្តនៅក្នុងគ្រួសារ សហគមន៍
និងសង្គមទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» កាលពីរសៀលថ្ងៃទី៧មីនា លោកសាស្ត្រាចារ្យរង លូ លីឃាង បានចាត់ទុកប្រធានបទស្តីពី «សិទ្ធិ សមភាព
និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» បង្ហាញពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញឱ្យស្ត្រី និងក្មេងស្រី មានភាពអង់អាចក្នុងការទទួលយកសិទ្ធិ និងការសម្រេចចិត្តរបស់ពួកគេ។

លោក សាស្ត្រាចារ្យរង លូ លីឃាងទទួលស្គាល់ថា «ទោះបីជាយើងបានឃើញការរីកចម្រើនជាច្រើនក្នុងការលើកកម្ពស់សិទ្ធិស្ត្រីក៏ដោយ ក៏ស្ត្រីនៅតែប្រឈម នឹងការរើសអើង អំពើហិង្សា និងភាពមិនស្មើគ្នាក្នុងឱកាសការងារ។ ដូច្នេះការប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធិ សមភាព និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប គឺជាកាតព្វកិច្ចដ៏សំខាន់មួយ។ យើងត្រូវផ្តល់កម្លាំងដល់ស្ត្រីឱ្យអាចសម្រេចចិត្តដោយខ្លួនឯង និងចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្តនៅក្នុងគ្រួសារ សហគមន៍
និងសង្គមទាំងមូល។ ការលើកកម្ពស់សមភាពយេនឌ័រ មិនមែនគ្រាន់តែជាកិច្ចការរបស់សង្គមប៉ុណ្ណោះទេ យើងទាំងអស់គ្នាត្រូវធ្វើឱ្យកាន់តែរឹងមាំឡើង។ ប៉ុន្តែវាគឺជាកាតព្វកិច្ចដែលយើងទាំងអស់គ្នាត្រូវធ្វើ ឲ្យកាន់តែរឹងមាំឡើង»។

លោកសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងអំណរគុណដល់ស្ត្រីគ្រប់រូបដែលបានធ្វើការងារដ៏លំបាក និងផ្តល់ក្តី ស្រលាញ់ ការថែរក្សា និងការខិតខំប្រឹងប្រែងដើម្បីឱ្យយើងទាំងអស់គ្នាមានជីវិតដ៏ល្អប្រសើរហើយសូមអបអរសាទរ​ទិវានារីអន្តរជាតិ ៨មីនា ២០២៥ សូមឱ្យសិទ្ធិ សមភាព និងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីគ្រប់រូប ក្លាយជាការពិតនៅគ្រប់ទីកន្លែង។

បើតាមលោកស្រីវេជ្ជបណ្ឌិត ជួប កែវសំណាង នាយិការងមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា បច្ចុប្បន្ន បុគ្គលិកជានារីទាំងអស់ដែលកំពុងបម្រើការងារក្នុងមន្ទីរពេទ្យព្រះអង្គឌួង មានចំនួន៣៥០នាក់ ក្នុងនោះរួមមាន វេជ្ជបណ្ឌិតចំនួន៧១នាក់, ទន្តបណ្ឌិតចំនួន១០នាក់, ឱសថការីចំនួន០៥នាក់,គិលានុបដ្ឋាកចំនួន១១៣នាក់, ឆ្មបចំនួន៦៦នាក់,
អ្នកបច្ចេកទេសមន្ទីរពិសោធន៍ចំនួន៨នាក់ និងបុគ្គលិកផ្សេងៗចំនួន៧៧នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម