Connect with us

ព័ត៌មានជាតិ

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

បានផុស

នៅ

នាថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥​ លោកបណ្ឌិត​ ហ៊ឺ​ វីរៈ​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​ បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​។ ពិធី​បើក​វគ្គ​បង្រៀន​នេះ​ មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ ជាង​ សិឡាសុមាឫទ្ធិវង្ស​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​ លោក​ គុជ​ សម្ភស្ស​ នាយករង​សាលា​មធ្យម​វិចិត្រសិល្បៈ​ លោក​ ប៊ុន​ថន​ សុខា​ណា​រិទ្ធ​ ប្រធាន​មន្ទីរ​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ ខេត្ត​កំពង់ឆ្នាំង​ លោក​ ហ៊ុល​ ច័ន្ទ​ថូ​ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​កំពង់ត្រឡាច​ លោក​ លោក​ស្រី​ ព្រម​ទាំង​លោក​គ្រូ​ អ្នក​គ្រូ​មកពីសាលា​មធ្យម​វិចិត្រសិល្បៈ​ និង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ឆ្នាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​បង្រៀន​នេះ​ផងដែរ​ ក៏មាន​សិស្សានុសិស្ស​ចូលរួម​សរុប​ចំនួន​ ៩៩​ នាក់​ ស្រីចំនួន​ ៦១​នាក់​ដែល​មក​ពី​វិទ្យាល័យ​ចំនួន​ ៣​ ៖​ ១-វិទ្យាល័យ​ហ៊ុន​ សែន​ កំពង់ត្រឡាច​ ២-​ វិទ្យាល័យ​ចំណេះ​ដឹង​ទូទៅ​ និង​បច្ចេកទេស​ ព្រះ​បាទ​បរមនាថ​ នរោត្ដម​សីហមុនី​ ៣-​ វិទ្យាល័យ​សម្តេច​អគ្គ​ធម្មពោធិសាល​ជា​ ស៊ីម​ កំពង់ត្រឡាច​។

ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បង្រៀន​នេះដែរ​ លោកបណ្ឌិត​ បាន​មាន​ប្រសាសន៍​ថា ការរៀបចំវគ្គបង្រៀន របាំត្រុដិ និងរបាំឆៃយ៉ាំនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់​យុវជន យុវនារី និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលមានគោលបំណងចង់ចេះ និងសិក្សាស្វែងយល់ពីសិល្បៈរបាំ ប្រជាប្រិយបុរាណខ្មែរ ហើយក៏ជាឱកាសសម្រាប់ឱ្យយុវជនទាំងអស់បានចូលរួមក្នុងការអភិរក្សសិល្បៈវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដែលជាអត្តសញ្ញាណដ៏ផូរផង់របស់ជាតិ។

លោកបណ្ឌិត​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ ស្រុក​កំពង់ត្រឡាច​ពិត​ជា​មាន​ភ័ព្វសំណាង​ណាស់​ ដែល​មាន​លោក​គ្រូ​ អ្នកគ្រូ​អញ្ជេីញ​មកពី​ថ្នាក់​ជាតិ​ចុះមក​បង្រៀន​ផ្ទាល់​ដល់​ក្មួយៗ​សិស្សានុសិស្ស​ ឱ្យបាន​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ទម្រង់​របាំត្រុដិ​ និង​របាំឆៃយ៉ាំ។ សូម​អំពាវ​នាវ​ដល់​ស្ថាប័ន​-អង្គភាព​ ក្រុម​ហ៊ុន​ឯកជន​នានា​ និង​បងប្អូន​ប្រជាពលរដ្ឋរស់នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច​​ និង​ស្រុក​នានាជាប់​ភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រឡាច​ ដែល​មាន​បំណង​ចង់​បាន​ក្រុម​របាំ​ត្រុដិរាំពេល​ចូល​ឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ​នេះ​ អាចទំនាក់​ទំនង​មក​កាន់​ទូរស័ព្ទ​ខាង​ក្រោម​៖
លោក​ កឹង​ ជុំ​ 078 240​ 808

សូម​បញ្ជាក់​ជូន​ផងដែរ​ថា​ របាំត្រុដិ​ ជារបាំប្រជាប្រិយបុរាណខ្មែរមួយ ដែលប្រជាពលរដ្ឋតែងតែនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ផ្តាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ការិយាល័យផ្សេងៗជាដើម។ និងឱកាសប្រារព្ធកិច្ចបណ្តេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន និង​របាំឆៃយ៉ា​ ជាទម្រង់សិល្បៈដែលមានប្រជាប្រិយភាព និងភាពរស់រវើកអាចទាក់ទាញអារម្មណ៍អ្នកមើល និង ស្តាប់ឱ្យរំភើបបាន។ វង់តន្ត្រីឆៃយ៉ាំ មិនមានលេងជាសាច់ភ្លេងដែលមានបទបែបជាចម្រៀងនោះទេ។ នៅតាម ជនបទស្រុកស្រែចម្ការ ជាពិសេសនៅក្រោយរដូវច្រូតកាត់រួច ប្រជាពលរដ្ឋខ្មែរយើងតែងតែរៀបចំប្រារព្ធពិធី បុណ្យទានផ្សេងៗជាទីរីករាយ មានដូចជាបុណ្យផ្កា បុណ្យកថិន និងបុណ្យបំបួសនាគជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៨ នាទីutes មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម