ព័ត៌មានជាតិ
ជប៉ុនផ្តល់ថវិកាជាង៣លានដុល្លារដល់គម្រោងបញ្ចប់អំពើហិង្សាលើកុមារ អំឡុងពេលកូវីដ-១៩ នៅកម្ពុជា
ទោះបីជាកុមារប្រឈមនឹងហានិភ័យសុខភាពពីជំងឺកូវីដ-១៩ តិចជាងមនុស្សពេញវ័យក៏ដោយ ក៏មានរបាយការណ៍សាកលមួយចំនួនបានបង្ហាញថា កុមារអាចនឹងមានហានិភ័យខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សា ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ ពីព្រោះការរឹតត្បិតលើការធ្វើដំណើរ ការបាត់បង់ប្រាក់ចំណូល ភាពឯកោ កន្លែងរស់នៅចង្អៀត និងកម្រិតខ្ពស់នៃភាពតានតឹង និងជំងឺថប់អារម្មណ៍ ធ្វើឲ្យមានការកើនឡើងនូវលទ្ធភាពដែលកុមារអាចជួបប្រទះ និងទទួលរងការរំលោភបំពានលើរាងកាយ និងផ្លូវ ចិត្តនៅផ្ទះ។ នេះបើតាមការបញ្ជាក់ពីស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលទើបទទួលបាននៅថ្ងៃទី២២ ខែមីនានេះ។

ជាការឆ្លើយតបបញ្ហានេះ រដ្ឋាភិបាលជប៉ុន និងយូនីសេហ្វ កំពុងចាប់ផ្តើមគម្រោងថ្មីមួយឈ្មោះថា ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ។ ក្នុងនោះរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន៣៤០ ០០០ ០០០ យេន (ប្រមាណជា៣ ០៩០ ៩០៩ ដុល្លារអាមេរិក) ដល់អង្គការយូនីសេហ្វសម្រាប់គម្រោងនេះ។
គោលបំណងរបស់គម្រោង គឺដើម្បីធានាថាកុមារា និងកុមារីនៅកម្ពុជាទទួលបានការការពារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានក្នុង អំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារឡើងវិញ ដើម្បីពង្រឹងសន្តិសុខមនុស្សជាតិ ។ សេវាកម្ម កិច្ចការពារកុមារមួយចំនួនបានប្រឈមនឹងការរំខានក្នុងអំឡុងពេលមានជំងឺរាតត្បាត ដូច្នេះគម្រោងនេះមានគោលបំណងធានានូវការស្តារ និងការបន្តសេវាកម្មកិច្ចការពារទាំងនេះឡើងវិញ។

បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា គម្រោងនេះនឹងបង្កើតនូវយុទ្ធសាស្ត្រ និងការអន្តរាគមន៍ដែលមានស្រាប់ ដើម្បីពង្រឹងសេវាកម្ម កិច្ចការពារកុមារ ដែលងាយរងគ្រោះខ្លាំង និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ។ គម្រោងនេះនឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត និងអនុវត្តក្របខ័ណ្ឌស្ថាប័ន និងក្របខ័ណ្ឌគតិយុត្ត ដើម្បីលើកឡើងពីកត្តា ហានិភ័យនានាដែលអាចកើតមានឡើងដោយសារជំងឺកូវីដ១៩ ទៅលើកិច្ចការពារកុមារ ។
គម្រោងនេះ ក៏នឹងគាំទ្រដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ឪពុកម្តាយ និងអ្នកមើលថែទាំ ក្នុងការរៀនពីវិធីថ្មីៗ ដើម្បីបង្កើនចំណេះដឹង ឥរិយាបថ និងការអនុវត្តរបស់ពួកគេ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ