ព័ត៌មានជាតិ
បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!
នៅក្នុងការបង្ហាញដ៏ធំបំផុតដែលមិននឹកស្មានដល់នៅដើមឆ្នាំ២០២៥ នេះ ស្រាបៀរ ថៃហ្គ័រ បានប្រកាសពីកិច្ចសហការជាដៃគូដ៏ធំជាមួយនឹងផលិតកម្ម បារមី ដើម្បីបានលើកកម្ពស់វិស័យតន្ត្រីរបស់ប្រទេសកម្ពុជា ឱ្យកាន់តែមានការបោះជំហានទៅមុខជាមួយនឹងតារារ៉េបដ៏ល្បីបំផុតប្រចាំប្រទេសគីលោក VannDa ដើម្បីនាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ។

សម្រាប់ស្រាបៀរ ថៃហ្គ័រ ភាពឆ្ពោះទៅមុខជាមួយគ្នា មិនមែនជាសកម្មភាពទោលទេ។ ភាពជាដៃគូនេះមានគោលបំណងនាំយកសិល្បករដែលពោពេញដោយសមត្ថភាពបំផុតរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្រាបៀរ ថៃហ្គ័រ ក្នុងការគាំទ្រតន្ត្រីខ្មែរ។ លោក VannDa បានបំបែកកំណត់ត្រាដោយក្លាយជាតារារ៉េបនៅតំបន់អាស៊ីអាគ្នេយ៍ដំបូងគេដែលបានចូលរួមសម្ដែងក្នុងកម្មវិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ហើយលោកមានបំណងឆ្ពោះទៅមុខកាន់តែខ្លាំងថែមទៀត។
តាមរយៈភាពជាដៃគូតន្ត្រីដែលមានរយៈពេលមួយឆ្នាំនេះ ស្រាបៀរថៃហ្គ័រ នឹងជំរុញឱ្យលោក VannDa បន្ថែមជាមួយនឹងការប្រគុំតន្រ្តី Super Concert លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជាដោយនឹងកំណត់ស្តង់ដាថ្មីសម្រាប់ការសម្តែងនៅក្នុងប្រទេស។ ក្រៅពីប្រទេសកម្ពុជា លោក VannDa នឹងនាំយកតន្ត្រីរបស់លោកទៅកាន់ឆាកអន្តរជាតិ ជាមួយនឹងការសម្តែងជាសកលធំៗ ដោយណែនាំពិភពលោកឱ្យស្គាល់ពីថាមពល សមត្ថភាព និងទេពកោសល្យរបស់ហ៊ីបហបនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រារព្ធពិធីសម្ពោធនេះ លោក VannDa បានមានប្រសាសន៍ថា «ខ្ញុំពិតមានជាមានកិត្តិយស និងរីករាយមែនទែន ដែលក្រុមហ៊ុន Tiger បានមើលឃើញពីឆន្ទៈតន្ត្រីរបស់ខ្ញុំ និងផលិតកម្មបារមី ហើយចូលរួមដំណើរជាមួយពួកយើង ក្នុងនាមជាដៃគូសហការដើម្បីធ្វើឱ្យវិស័យតន្ត្រីកាន់តែឈានទៅមុខ ហើយបន្តឡើងកាន់តែខ្ពស់លើឆាកអន្ត្រជាតិ ហើយក៏សូមអរគុណដែលចូលរួមជាចំណែកធំមួយដើម្បីធ្វើឱ្យអាល់ប៊ុមទី ៣ របស់ខ្ញុំ “ត្រីវិស័យ” កាន់តែពិសេសឡើង។ អាល់ប៊ុម ត្រីវិស័យ ខ្ញុំបានចំណាយពេលវេលាជាច្រើនឆ្នាំ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត នៅក្នុងអាល់ប៊ុមនេះ ខ្ញុំបានបញ្ចូលរសជាតិ អារម្មណ៍និងចង្វាក់ថ្មីៗ សម្រាប់អ្នកគាំទ្ររបស់ខ្ញុំ។ អរគុណទៅកាន់ Tiger ដែលបានគាំទ្រចក្ខុវិស័យ មួយនេះ ហើយជឿជាក់មកលើខ្ញុំ និងផលិតកម្មបារមី។ យើងសង្ឃឹមថាអ្វីដែលយើងនឹងធ្វើជាមួយគ្នាជួយជំរុញមនុស្សជំនាន់ក្រោយឱ្យហ៊ានសុបិនកាន់តែធំ និងធ្វើរឿងអស្ចារ្យបន្តទៀត ដើម្បីវិស័យតន្ត្រីយើង»។
កិច្ចសហការរបស់ Tiger Beer និង Baramey មានគោលបំណងទាញយកថាមពលតន្ត្រីមកបង្រួបបង្រួមមនុស្ស ជំរុញក្តីសុបិន និងជំរុញការរីកចំរើនក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ លោក Willem van den Wijngaart នាយកទីផ្សារ ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា «យើងជឿជាក់លើថាមពលតន្ត្រីដើម្បីភ្ជាប់ទំនាក់ទំនងមនុស្ស និងជំរុញលើកទឹកចិត្តទេពកោសល្យអ្នកជំនាន់ក្រោយ។ លោក VannDa គឺជាតំណាងដ៏ល្អឥតខ្ចោះនៃផ្នត់គំនិត «Uncage Your Tiger» ដែលជាសិល្បករដែលជំនះឧបសគ្គ តំណាងឱ្យស្មារតីក្លាហាន និងមិនចេះខ្លាចដែលនេះជាសកម្មភាពដែលយើងគាំទ្រ។ កិច្ចសហការរបស់ស្រាបៀរថៃហ្គ័រ ជាមួយផលិតកម្ម បារមី ផ្តល់ជាវេទិការដើម្បីស្វែងរក និងរៀបចំទេពកោសល្យកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ»។

The Rapper ដែលជាកម្មវិធីប្រកួតប្រជែងតន្ត្រីដែលគ្រប់គ្នាទន្ទឹងរង់ចាំបំផុតរបស់កម្ពុជាក៏នឹងក្លាយជាផ្នែកសំខាន់នៃភាពជាដៃគូនេះផងដែរ។ ស្រាបៀរ Tiger® មានមោទកភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភធំសម្រាប់រដូវកាលទី២ និងទី៣ ដោយជួយលើកតម្កើងទេពកោសល្យសិល្បករខ្មែរជំនាន់ក្រោយ។ ជាមួយនឹងរដូវកាលថ្មីនីមួយៗ ការប្រកួតប្រជែងនឹងនាំមកនូវថាមពលថ្មីដល់វិស័យនេះដោយផ្តោតលើតារាដែលកំពុងរះ និងជួយពួកគេឱ្យបន្តក្តីសុបិនរបស់ពួកគេនៅលើឆាកអន្តរជាតិ។
កញ្ញា ឡរា ម៉ម ជានាយិកាប្រតិបត្តិ និងសហស្ថាបនិកនៃផលិតកម្មបារមី បានមានប្រសាសន៍បន្ថែមថា «នាងខ្ញុំជំរាបជូនដំណឹង អំពីមូលហេតុ ដែលយើងបានសម្រេចចិត្ត មិនធ្វើជាទូតសុឆន្ទៈ តែបែជាជ្រើសយក ភាពជាដៃគូសហការ (partnership) ដើម្បីរួមសហការគ្នា រវាង ផលិតកម្ម បារមី វណ្ណដា និងក្រុមហ៊ុនTiger។ នាងខ្ញុំបានមើលឃើញ ភាពជោគជ័យរបស់ វណ្ណដា បានរីកចម្រើនឡើង គួជាទីពេញចិត្ត ក៏ដោយសារបានទទួល ការគាំទ្រខ្លាំងក្លាពី អ្នកគាំទ្រ»។

កញ្ញាបានបន្តថា «អ្នកគាំទ្ររបស់ VannDa បានកើនឡើងយ៉ាងឆាប់រហ័ស ហើយមានគ្រប់អាយុ គ្រប់ជំនាន់ គ្រប់ភេទ ហើយយើងចង់ធានាថា សិល្បៈរបស់គាត់ អ្នកគាំទ្រគ្រប់គ្នា អាចទទួលយក ទៅកំសាន្តបាន។ នោះហើយ ជាមូលហេតុដែលយើងសម្រេចចិត្តធ្វើជាដៃគូសហការ ជាមួយ Tiger រាល់គ្រប់សកម្មភាព ប្រកបដោយទំនួលខុសត្រូវ និងបង្កើតរសជាតិថ្មី បទពិសោធថ្មី មានដូចជាការប្រគំតន្ត្រី និង ផលិតវីដេអូតន្ត្រី ជាដើម។ នាងខ្ញុំសូមអរគុណដល់ Tiger ដែលជាក្រុមហ៊ុន មានចក្ខុវិស័យ រួមធ្វើការ ជាមួយយើង ដើម្បីបង្កើន សិល្បៈតន្ត្រី អោយ បានដល់កំរិត ស្ដង់ដា អន្តរជាតិ។ នាងខ្ញុំសូមកោតសរសើរ ដែល Tiger មានភាពច្នៃប្រឌិត ភាពស្មោះត្រង់ និងបំណងប្រាថ្នាល្អ ពិតប្រាកដ ក្នុងការគាំទ្រ និងជំរុញវិស័យ តន្ត្រីខ្មែរឱ្យកាន់តែរីកចម្រើនឡើង»។
នៅឆ្នាំ ២០២៥ ស្រាបៀរថៃហ្គ័រនឹងបង្កើតវេទិកាកាន់តែច្រើនឡើងសម្រាប់ប្រជាជនកម្ពុជាក្នុងការបំផុស និងពង្រីកក្តីសុបិន ពួកគេ។ ម៉ាកយីហោនេះក៏បានប្រកាសពីត្រលប់មកវិញរបស់កម្មវិធី Tiger Street Football ដែលជាយុទ្ធនាការមួយដែលនឹងបំផុសថាមពល និងចំណង់ចំណូលចិត្តផ្នែកកីឡា ដែលជាប្រជាប្រិយបំផុតជុំវិញពិភពលោក។ អ្នកឈ្នះនឹងមានឱកាសដើម្បីធ្វើដំណើរទៅមើល Manchester United ដោយផ្ទាល់ ហើយស្រែកហូរកាន់តែខ្លាំង រួមជាមួយអ្នកគាំទ្រ Tiger មកពីជុំវិញពិភពលោក។
មិនថាជាម៉ោងបាល់ទាត់ ឬតន្ត្រីទេ ពេលវេលាទាំង២នេះ គឺជា Tiger Time (ពេលវេលា Tiger)។ ស្រាបៀរថៃហ្គ័រ គឺសម្តៅលើការនាំមនុស្សមករួមគ្នាដើម្បីបំផុសនូវចំណង់ចំណូលចិត្តដ៏ក្លាហានសម្រាប់ការឆ្ពោះទៅមុខរួមគ្នា។ សូមរង់ចាំតាមដានបន្ថែមទៀតនៅទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្រាបៀរថៃហ្គ័រ។
អំពីស្រាបៀរ Tiger
Tiger® ត្រូវបានផលិតឡើងនៅក្នុងប្រទេសសិង្ហបុរីនាឆ្នាំ ១៩៣២។ បច្ចុប្បន្ននេះ Tiger® គឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិមួយនៅតំបន់អាស៊ី ហើយមានវត្តមាននៅលើទីផ្សារជាង៦០ប្រទេស ទូទាំងពិភពលោក។ ស្រាបៀរថៃហ្គ័របានពុះពាររាល់ឧបសគ្គ ដើម្បីនាំយកនូវរសជាតិស្រាបៀរដ៏ស្រស់ស្រាយ និងគុណភាពដ៏ល្អឥតខ្ចោះ រាប់ទសវត្សរ៍មកហើយ។ Tiger® ជឿជាក់ថាមនុស្សគ្រប់រូប គឺតែងតែមានញាណសត្វខ្លា (ភាពអង់អាច) នៅក្នុងខ្លួន ដែលសាកសមក្នុងការបង្ហាញមនុស្សជុំវិញខ្លួន។ យើងឆ្ពោះទៅមុខជាមួយគ្នា ដោយការបញ្ចេញភាពអង់អាចទៅកាន់អ្នកជុំវិញខ្លួន នឹងជម្រុញអោយយើងអាចធ្វើទៅបានគ្រប់រឿងទាំងអស់៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.tigerbeer.comFor more information, please visit www.tigerbeer.com

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង