Connect with us

ព័ត៌មានជាតិ

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

បានផុស

នៅ

ក្មេងស្រីចំនួន២៩នាក់ ទទួលបានពានរង្វាន់ក្នុងការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ( Dream Girls Design Contest ) លើកទី១២ឆ្នាំ២០២៥។ កម្មវិធីប្រគល់ពានរង្វាន់ រៀបចំឡើង នៅរសៀល​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការ​សហការ​រៀបចំ ពី​សំ​ណា​ក់​​អ្នកស្រី WaKana Nukui ម្ចាស់ក្រុមហ៊ុន Blooming Life និង អ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលគួរឱ្យកត់សម្គាល់ ការប្រកួតគំនូរនិងស្នាដៃស្ត្រី ជំនាន់ទី១២ ក្នុងឆ្នាំ២០២៥នេះ រកឃើ​ញម្ចា​ស់​ពា​ន​រង្វា​ន់​ចំនួន ២៩នាក់ ដូចជា​ពា​នរ​ង្វា​ន់លេខ ១ ចំនួន ១នាក់ ពានរង្វាន់លេខ ២ ចំនួន ១នាក់ ពានរង្វាន់លេខ ៣ចំនួ​ន​ ​១​នាក់ រង្វាន់La Corbeille ចំនួន ១នាក់ រង្វាន់យ៉ាម៉ាដា សាលាវិចិត្រសិល្បៈចំនួន ៥នាក់ រង្វាន់កិត្តិយសចំនួន ៨ នាក់ រង្វាន់​រៀលថា​យហ្គើរចំនួន ១០ នាក់ រង្វាន់ពិសេសចំនួន ១ នាក់ និងរង្វាន់ការប្រកួតប្រជែងចំនួន ១ នាក់។

ក្នុងចំណោមស្មាដៃគំនូររបស់បេក្ខនារីជាច្រើនរូប ដែលបានចូលរួមប្រកួត ស្មាដៃគំនូរដែលរចនាដោយយុវតី ភាព វណ្ណេប្រានីកា ជាម្ចាស់ជ័យលាភីលេខ ១ ទទួលបានពានរង្វាន់មួយ អមជាមួយទឹកប្រាក់ចំនួន ១០០០​ដុល្លារ។

យុវតី សឿង សដានាថ ជាម្ចាស់ជ័យលាភីលេខ២ ទទួលបានពានរង្វាន់១ អមជាមួយទឹកប្រាក់ ៥០០​ដុល្លារ។

យុវតី សន ប៊ុនសុជាតា ជាម្ចាស់ជ័យលាភីលេខ ៣ ទទួលបានពានរង្វាន់មួយ អមជាមួ​យ​ទឹក​ប្រាក់ ៣០០ ដុល្លារ។

ជាមួយគ្នានេះ យុវតីខ្មែរជាច្រើនរូបផ្សេងទៀតក៏បានទទួលជោគជ័យតាមរយៈការប្រកួតគំនូរ និងស្នាដៃ​ស្រ្តីផ​ងដែរ ។ ដោយស្នាដៃរបស់ពួកគេត្រូវបានទទួលស្គាល់និងប្រើប្រាស់ក្នុងហាង​ Amazing Cambodia ទាំង៧ ដែលមានទីតាំងនៅផ្សារទំនើប AEON និងអាកាសយានដ្ឋានអន្តរជាតិផងដែរ ។

អ្នកស្រី WaKana Nukui ម្ចាស់កម្មវិធីការប្រកួតគំនូរនិងស្នាដៃស្ត្រីក្នុងឆ្នាំ២០០៩ បានមើលឃើ​ញថា​នៅប្រ​ទេ​សកម្ពុជាខ្វះខាតអ្នកជំនាញផ្នែករចនា។ ខណៈនោះ អ្នកស្រីបានទទួ​លអា​រ​ម្ម​ណ៍​រីករាយដោ​យ​ស្នាម​ញ​ញឹមរបស់ជនជាតិខ្មែរ និងប្រាសាទអង្គរវត្ត ធ្វើឲ្យអ្នកស្រី​ចង់​ប​ង្កើ​ត​ឱកា​ស​​ដល់​ក្មេ​ង​ស្រី​ៗ​នៅ​ប្រទេស​កម្ពុជា​មា​ន​ជីវភាពប្រសើរឡើង។

អ្នកស្រីបន្តថា ជំនាញរចនា គឺជាជំនាញសំខាន់មួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ ដើម្បី​ចូល​រួមកា​រងារនេះ អ្នកស្រីបានរៀបចំការប្រកួតគំនូរនិងស្នាដៃស្ត្រីតាំងពីឆ្នាំ២០១១ ហើយ​កម្ម​វិ​ធី​នេះ​បា​ន​ប្រព្រឹ​ត្ត​ទៅ​ជារៀងរាល់ឆ្នាំ ក្នុងការជំរុញឲ្យក្មេងៗមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន។

អ្នកនាង ហ៊ាង វត្តី ដែលជាអតីតម្ចាស់ជ័យលាភីមួយរូប ក្នុងកម្មវិធីប្រកួតនេះព្រមទាំងជាសហស្ថាបនិក​រៀប​ចំ​ក​ម្មវីធី បានសម្រេចនូវក្តីសុបិនរបស់ខ្លួន គឺបើកក្រុមហ៊ុនរចនាក្នុងឆ្នាំ២០១៦ ។ ទន្ទឹ​មនឹ​​ងនេះ​បេក្ខ​នា​រី​ជា​ច្រើ​ន​ ​ក៏​ទទួលបានស្នាដៃ និងពានរង្វាន់កំរិតអន្តរជាតិ និងចាប់យកអាជីពរចនានេះ។

អ្នកស្រី​ហ៊ាង​ វត្តី ប្រាប់ក្រុមអ្នកសារព័ត៌មា​នថា សម្រាប់បេក្ខនារីចូលរួមក្នុងការប្រកួត​ គឺជា​ក្មេង​ស្រីឬស្ត្រីនៅទូទាំងកម្ពុជាមានអាយុចាប់ពី១០ដល់​៣០ឆ្នាំ ដែលមានស្នាដៃនិងទេពកោសល្យ​ខាង​គំនូរ។ ក្នុងករណីមិនមានលទ្ធភាព​ទិញសម្ភារៈចូលរួមប្រកួត​ កម្មវិធីនឹង​ផ្ដល់ការឧបត្ថម្ភ​ និងសម្រួល​ដល់បេក្ខជន ដើម្បីឱ្យស្ត្រី ​ចូលរួម​កាន់តែច្រើន​ក្នុងកម្មវិធីនេះ​។

គួរឱ្យដឹងថា លោកស្រី WaKana Nukui ជនជាតិជប៉ុន តែងតែរៀបចំការប្រកួតរចនាគំនូរសុបិនស្ត្រី ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១១។ ប៉ុន្តែកម្មវិធីនេះ អាក់ខានមិនបានរៀបចំក្នុងពេលកម្ពុជា ក៏ដូចជាប្រទេសនានារងនូវការរីករាលដាលជម្ងឺកូវីដ១៩។ សម្រាប់ឆ្នាំ២០២៣ នេះ គឺជាលើកទី១២ហើយ នៃការរៀបចំកម្មវិធី។ កម្មវិធីនេះបានប្រព្រឹត្តទៅជា ដើម្បីការជំរុញឲ្យក្មេងៗស្រ្តីមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន ដែលរហូតមកទល់ពេលនេះមាន​បេក្ខនារីជាច្រើន ក៏ទទួលបានស្មាដៃ ពានរង្វាន់កំរិតអន្តរជាតិ និងចាប់យកអាជីពរចនានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម