Connect with us

កីឡា

លោក​ ខូវ​ ឆាយ​៖​ ការ​ប្រកួត​មាន​ចាញ់​-ឈ្នះ​ ប៉ុន្តែ​អ្វី​ដែល​បាន​បង្ហាញ​នោះ​គឺ​មិត្តភាព​​សាមគ្គី​ភាព​

បានផុស

នៅ

សហ​ស្ថាបនិក​បង្កើត​ពាន​រង្វាន់​ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» លោក​ ខូវ​ ឆាយ​ ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​នេះ​គឺ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ បើ​ទោះ​លទ្ធផល​មាន​ចាញ់​ មាន​ឈ្នះ​ ប៉ុន្តែ​វា​បាន​បង្ហាញ​ពី​មិត្តភាព​សាមគ្គីភាព​ជា​ខ្លាំង​ទាំង​៤ក្រុម​រវាង​ខ្មែរ-ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូវ ឆាយ​ និង​ សែន ឆៃ​

ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៨​ មីនា​ ២០២៥​ លោក​​ ខូវ​ ឆាយ​ បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ខាង​លើ​នេះ​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង​ដូច​បាន​ឃើញ​ស្រាប់ហើយ​ពី​ការ​គោរព​ស្រឡាញ់​​​ សាមគ្គី​ និង​យោគយល់​ដែល​បង្ហាញ​ពី​វប្បធម៌​រួមរស់​ដោយ​សន្តិភាព។​

រឿង សោភ័ណ្ឌ និង​ សែន​ ឆៃ​

លោក​បាន​​បន្ថែម​ទៀត​ថា​ ភាគី​ខាង​ថៃ​គឺ​មាន​ការ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ម្ចាស់​ផ្ទះ​កម្ពុជា​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ទាំង​ការ​ស្នាក់នៅ​ ហូបចុក​ និង​ការ​រាក់ទាក់​ពិសេស​ឥរិយាបថ​នៅ​លើ​ទីលាន​ក្នុង​ពេល​ប្រកួត​ជា​ដើម។​ តាម​រយៈ​ការ​ប្រកួត​នេះ​ជឿជាក់​​មិន​ត្រឹម​តែ​រីកចម្រើន​លើ​សកម្មភាព​កីឡា​នោះ​ទេ​ ពោល​វិស័យ​សេដ្ឋកិច្ច​ ទេសចរណ៍​ ក៏​នឹង​មាន​ភាព​រីកចម្រើន​ និង​សកម្មផង​ដែរ។​

ក្រុមបាល់ទាត់មួយថៃ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​លើក​ឡើង​ទៀត​ថា​ នឹង​មាន​សកម្មភាព​ ឬ​ការ​ប្រកួត​កីឡា​បែប​នេះ​ជា​ច្រើន​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ​មិន​ថា​ជា​មួយ​ថៃ​នោះ​ទេ​ ពោល​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​។​ ចំពោះ​ការ​ប្រកួត​បាល់ទាត់​ជា​មួយ​ភាគី​ខាង​ថៃ​សម្រាប់​ជើងទី២​ គឺ​កំពុង​រក​ពេលវេលា​ស័ក្តិសម​ដើម្បី​រៀបចំ​​ឯ​ប្រទេស​ថៃ​វិញ​ម្ដង។​

បញ្ជាក់​ដែរ​ថា​ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» រវាង​កម្ពុជា​ និង​ថៃ​ បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី៨​ ខែ​មីនា​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ គូ​ទី១​ ក្រុម​បាល់ទាត់​គុន​ខ្មែរ​យក​ឈ្នះ​ក្រុម​បាល់ទាត់​មួយ​ថៃ​ ដោយ​លទ្ធផល​ ៣-២​ និង​គូ​ទី២​ ក្រុម​បាល់ទាត់​តារា​កម្ពុជា​ចាញ់​ក្រុម​តារា​ យូធូប​ តិកតុក​ ថៃ​ ដោយ​លទ្ធផល​ ២-១៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម