ព័ត៌មានជាតិ
កសិដ្ឋាននៅខេត្តព្រះសីហនុ សាកល្បងដាំទំពាំងបាយជូរ និងបន្លែផ្លែឈើចម្រុះគ្មានប្រើសារជាតិគីមី
ដំណាំទំពាំងបាយជូរ ត្រូវបានកសិដ្ឋានមួយនៅស្រុកកំពង់សីលាខេត្តព្រះសីហនុ សាកល្បងដាំដុះដោយប្រើប្រាស់បច្ចេកទេសនិងវិធីសាស្រ្តដាំដុះ ដោយមិនប្រើប្រាស់សារជាតិគីមីនាំឲ្យប៉ះពាល់ដល់សុខភាព។
កសិដ្ឋានដាំបន្លែ ហ័រណុងហួយ អេកូឡូជីខល បានចាប់ផ្តើមកាលពីខែមករា ឆ្នាំ២០២៤ លើផ្ទៃដីជាង ៣ ហិកតា ដោយផ្តោតសំខាន់ការដាំដុះបន្លែធម្មជាតិសរីរាង្គគ្មានជាតិគីមី។ ក្រៅពីផ្លែទំពាំងបាយជូរ កសិដ្ឋានក៏បានធ្វើការដាំដុះបន្លែផ្លែឈើមានដូចជា ម្ទេស ប៉េងប៉ោះ ខាត់ណាស្រួយ ផ្ទី កាឆាយ ដើមជន្លង់ ត្រសក់ រួមទាំងស្រះចិញ្ចឹមត្រី និងដំណាំរួមផ្សំមួយចំនួនទៀត។




បើតាមតំណាងកសិដ្ឋាន នេះជាការចាប់ផ្តើមសាកល្បងតែប៉ុណ្ណោះ ព្រោះនៅតំបន់នេះមានអំណោយផលល្អ ក្នុងការដាំដុះបន្លែផ្លែឈើធម្មជាតិដែលគ្មានជាតិគីមី។
ចំពោះដីវិញគឺធ្វើដោយខ្លួនឯង ដែលមានធាតុផ្សំដូចជា អាចម៌គោ អាចម៌មាន់ អាចម៌ទា ដី និងអង្កាមយកលាយផ្អាប់ជាការស្រេច។
កសិដ្ឋានបានបញ្ជាក់ថា ដំណាំម្ទេសដែលបានដាំដុះអាចប្រមូលផលបណ្តើរៗក្នុងមួយថ្ងៃបានចំនួន ២០០ គីឡូក្រាម។ នៅខែមេសា អាចប្រមូលផលកើនឡើងជិត ១ ០០០ គីឡូក្រាម ខណៈដែលកសិដ្ឋានគ្រោងបន្តពង្រីកបន្ថែមទៀតនៅពេលខាងមុខ។



ក្នុងឱកាសចុះពិនិត្យទីតាំងកសិដ្ឋានដាំបន្លែ ហ័រណុងហួយ អេកូឡូជីខលស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរសើរដល់កសិដ្ឋានដាំបន្លែ ហ័រណុងហួយ អេកូឡូជីខល ដែលបានបោះទុនវិនិយោគលើដំណាំបន្លែផ្លែឈើធម្មជាតិនៅក្នុងស្រុកកំពង់សីលានាពេលនេះ ហើយកសិដ្ឋានក៏បានជួយបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកស្រុកកំពង់សីលា និងធ្វើការនាំចូលបន្លែផ្លែឈើទាំងអស់នេះចូលទីផ្សារក្នុងខេត្តព្រះសីហនុ និងបន្តធ្វើការចែកចាយទៅកាន់បណ្តាទីផ្សារនៅក្នុងរាជធានី ខេត្ត ជាពិសេសចូលរួមកាត់បន្ថយការនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង ដែលមានផលប៉ះពាល់ដល់សុខុមាលភាពអ្នកបរិភោគ។



លោកអភិបាលខេត្ត ក៏គាំទ្រឱ្យកសិដ្ឋានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីកំណើនការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ហើយរដ្ឋបាលខេត្តនឹងរង់ចាំជួយសម្របសម្រួលបញ្ហាប្រឈមនានានៅក្នុងកសិដ្ឋានគ្រប់ពេលវេលា៕

-
សន្តិសុខសង្គម២០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល