ព័ត៌មានជាតិ
អាជ្ញាធរកោះកុង បង្កើនការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃQR Codeទប់ស្កាតកូវីដ១៩
អាជ្ញាធរ និងក្រុមការងារព័ត៌មានវិទ្យារបស់រដ្ឋបាលខេត្តកោះកុង បាននឹងកំពុងបង្កើតការផ្សព្វផ្សាយ និងបិទQRCode ជូនដល់អង្គភាព មន្ទីរ វត្តអារាម រដ្ឋបាលក្រុងស្រុក និងហាងលក់ដូរអាជីវកម្មនានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាង១សប្តាហ៍ទៅហើយ ដែលក្រុមកាងារព័ត៌មានវិទ្យាខេត្តកោះកុង បានផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ លើការងារចំពោះមុខតាមរយៈបិទផ្សព្វផ្សាយអំពីគោលដៅបន្តអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យនៃជំងឺកូវីដ-១៩ ដែលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”។

លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា គោលដៅចម្បងរបស់ក្រុមការងារលោក ចង់បង្កើនការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធនេះជាសាធារណ ដោយពលរដ្ឋម្នាក់ៗអាចស្កេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺ។
លោកនាយករងខេត្តកោះកុង បន្ថែមថា កន្លងទៅថ្មីៗ ក្រុមការងារព័ត៌មានវិទ្យាខេត្ត បានចែកចាយលិខិតQRCodeស្ទើរតែគ្រប់ទីតាំងអគាររដ្ឋបាល មន្ទីរ អង្គភាព វត្តអារាម ហាងលក់ដូរ ព្រមទាំងភោជយីដ្ឋានជាដើម ធ្វើយ៉ាងណាសាធារណៈជនចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដតាមបែបថ្មីទំនើបមួយនេះ។

ក្រៅពីការចុះអប់រំពីរបៀបប្រើប្រាស់ និងបិទលិខិតQRCode ក៏មានសហគ្រាស ធនាគារ និងបណ្តាក្រុមហ៊ុនអាជីវកម្មផ្សេងៗបានស្នើសុំមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទទួលបានការលិខិតQRCodeប្រកបដោយការទទួលខុសត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ។
លោក អ៊ូច ទូច ប្រធានមន្ទីរសាសនា និងធម្មការខេត្តកោះកុង បង្ហាញការគាំទ្រចំពោះយន្តការចុះពិនិត្យ និងបិទផ្សាយលិខិតQRCodeទប់ស្កាត់កូវីដក្នុងសហគមន៍នេះ។ លោកយល់ថា ការធ្វើបែបនេះផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន បន្ថែមពីលើវិធានការរបស់ក្រសួងសុខាភិបាលដែលមានស្រាប់ ដើម្បីចូលរួមអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ជាពិសេសតាមបណ្តាវត្តអារ៉ាម ដែលតែងមានពុទ្ធិសាសនិកចេញចូលគោរពបូជា និងយកចង្ហាន់ប្រគេនព្រះសង្ឃជារៀងរាល់ថ្ងៃ។

លោក អ៊ូច ទូច រំពឹងដែរថា នៅពេលមានប្រព័ន្ធតាមដានសុខភាពគ្រប់ទីតាំងហើយ ទាំងព្រះសង្ឃ និងពលររដ្ឋទូទៅ អាចដឹងព័ត៌មានអំពីកូវីដកាន់តែឆាប់រហ័ស ករណីមានការសង្ស័យណាមួយកើតឡើង រីឯក្រុមមន្ត្រីជំនាញក៏ងាយស្រួលគ្រប់គ្រងមានវិធានការទប់ស្កាត់ចំពោះការរីករាលដាលបានយ៉ាងល្អ។
អាជ្ញាធរកោះកុង បង្កើនការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃQR Codeតាមកូវីដអាជ្ញាធរ និងក្រុមការងារព័ត៌មានវិទ្យារបស់រដ្ឋបាលខេត្តកោះកុង បាននឹងកំពុងបង្កើតការផ្សព្វផ្សាយ និងបិទQRCode ជូនដល់អង្គភាព មន្ទីរ វត្តអារាម រដ្ឋបាលក្រុងស្រុក និងហាងលក់ដូរអាជីវកម្មនានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាង១សប្តាហ៍ទៅហើយ ដែលក្រុមកាងារព័ត៌មានវិទ្យាខេត្តកោះកុង បានផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ លើការងារចំពោះមុខតាមរយៈបិទផ្សព្វផ្សាយអំពីគោលដៅបន្តអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យនៃជំងឺកូវីដ-១៩ ដែលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”។
លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា គោលដៅចម្បងរបស់ក្រុមការងារលោក ចង់បង្កើនការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធនេះជាសាធារណ ដោយពលរដ្ឋម្នាក់ៗអាចស្កេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺ។
លោកនាយករងខេត្តកោះកុង បន្ថែមថា កន្លងទៅថ្មីៗ ក្រុមការងារព័ត៌មានវិទ្យាខេត្ត បានចែកចាយលិខិតQRCodeស្ទើរតែគ្រប់ទីតាំងអគាររដ្ឋបាល មន្ទីរ អង្គភាព វត្តអារាម ហាងលក់ដូរ ព្រមទាំងភោជយីដ្ឋានជាដើម ធ្វើយ៉ាងណាសាធារណៈជនចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដតាមបែបថ្មីទំនើបមួយនេះ។

ក្រៅពីការចុះអប់រំពីរបៀបប្រើប្រាស់ និងបិទលិខិតQRCode ក៏មានសហគ្រាស ធនាគារ និងបណ្តាក្រុមហ៊ុនអាជីវកម្មផ្សេងៗបានស្នើសុំមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទទួលបានការលិខិតQRCodeប្រកបដោយការទទួលខុសត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ។
លោក អ៊ូច ទូច ប្រធានមន្ទីរសាសនា និងធម្មការខេត្តកោះកុង បង្ហាញការគាំទ្រចំពោះយន្តការចុះពិនិត្យ និងបិទផ្សាយលិខិតQRCodeទប់ស្កាត់កូវីដក្នុងសហគមន៍នេះ។ លោកយល់ថា ការធ្វើបែបនេះផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន បន្ថែមពីលើវិធានការរបស់ក្រសួងសុខាភិបាលដែលមានស្រាប់ ដើម្បីចូលរួមអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ជាពិសេសតាមបណ្តាវត្តអារ៉ាម ដែលតែងមានពុទ្ធិសាសនិកចេញចូលគោរពបូជា និងយកចង្ហាន់ប្រគេនព្រះសង្ឃជារៀងរាល់ថ្ងៃ។
លោក អ៊ូច ទូច រំពឹងដែរថា នៅពេលមានប្រព័ន្ធតាមដានសុខភាពគ្រប់ទីតាំងហើយ ទាំងព្រះសង្ឃ និងពលររដ្ឋទូទៅ អាចដឹងព័ត៌មានអំពីកូវីដកាន់តែឆាប់រហ័ស ករណីមានការសង្ស័យណាមួយកើតឡើង រីឯក្រុមមន្ត្រីជំនាញក៏ងាយស្រួលគ្រប់គ្រងមានវិធានការទប់ស្កាត់ចំពោះការរីករាលដាលបានយ៉ាងល្អ។
បើតាមរបាយការណ៍ក្រុមការងារព័ត៌មានវិទ្យាខេត្ត ឱ្យដឹងថា ដំណើរការផ្សព្វផ្សាយលិខិតប្រព័ន្ធQRCodeរបស់ក្រុមការងារ ក្នុងក្របខណ្ឌខេត្តចុះផ្សព្វផ្សាយមានប្រមាណ៥៣ទីតាំងហើយ ស្មើនឹង៤២៤ផ្ទាំងនៃQRCodeដែលបានផលិត សម្រាប់ចែកចាយជូនមន្ទីរ អង្គភាព រដ្ឋបាលក្រុងស្រុកភោជនីយដ្ឋាន និងទីតាំងសាធារណជនទូទាំងខេត្តឥតគិតថ្លៃ។ មិនត្រឹមតែប៉ុណ្ណឹងទេ ក៏មានបណ្តាសហគ្រា គ្រឹះស្ថានរដ្ឋ ឯកជន ដ៏ទៃទៀតបានជ្រួលជ្រាបអំពីសារៈសំខាន់នៃប្រព័ន្ធQRCodeទប់ស្កាត់កូវីដ ចូលរួមបិទលិខិតអនុវត្តដោយខ្លួនឯងផងដែរ។
គួរជម្រាបដែរថា ក្រោយក្រុមការងារគ្រូបង្គោលខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអំពីដំណើរការតំឡើងប្រើប្រាស់ប្រព័ន្ធQRCodeនេះរួចហើយនោះ គឺខេត្តសង្កេតឃើញមានមន្ទីរជំនាញ រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់បន្តបង្កើនអប់រំពីវិធីប្រើប្រាស់កាន់តែទូលំទូលាយដល់មូលដ្ឋានថែមទៀត លើទីតាំង២៨៥ ស្មើនឹងលិខិតQRCodeចំនួន១,៤២៤ផ្ទាំង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ