ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ម្លប់ នៃសន្តិភាព បានជំរុញឲ្យមានការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ម្លប់ នៃសន្តិភាព បានជំរុញឲ្យមានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយពលរដ្ឋរស់នៅសុខសាន្តមានឱកាសធ្វើបុណ្យទានតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងប្រកបរបររកស៊ីធ្វើអាជីវកម្មរៀងៗ ខ្លួន គ្មានភ័យខ្លាចនឹងសង្គ្រាមអ្វីឡើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាមហាសាមគ្គី នៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យជួសជុលព្រះវិហារដែលមានអាយុកាលជាង ១០០ ឆ្នាំ និងអគារបណ្ណាល័យមួយខ្នង ដែលជាអតីតអគារពុទ្ធិកសិក្សា បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមមិនអាចប្រើប្រាស់បាន ព្រមទាំងកសាងនូវទីសេនាសនៈនានា ដើម្បីជាប្រយោជន៍ដល់ ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ កាលពីរសៀលថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥។

សូមបញ្ជាក់ថា កម្មវិធីបុណ្យ នាថ្ងៃអាទិត្យ ១១ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ នៅបរិវេណវត្តសសារ៉ានគេជោ សង្កាត់ជ័យជំនះ ទណ្ឌត្ម័នពេញ រាជធានីភ្នំពេញ វេលាម៉ោង ១៣:៣០ រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅឧបដ្ឋានសាលាវត្តសារាវ័នតេជោ , វេលាម៉ោង ១៤:០០ រសៀល សម្តេច ឯកឧត្តម លោកជំទាវ អធិបតី អញ្ជើញដល់ , វេលាម៉ោង ១៤:៣០ រសៀល សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់ រៀបចំពិធីក្រុងពាលី នមស្សការ សមាទានសីល យាង និងនិមន្ត សម្តេចព្រះរាជាគណៈ ៩ព្រះអង្គ ចម្រើនព្រះបរិត្ត យាងសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី ១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះធម៌ទេសនា អាចារ្យដឹកនាំវេរអង្គផ្កាប្រាក់ ព្រះសង្ឃពហូទេវាឆ្លងបុណ្យ ផ្សាយមេត្តាធម៌ ជាកិច្ចបង្ហើយបុណ្យ។

អាស្រ័យហេតុដូចបានទូលប្រគេន និងជម្រាបជូនខាងលើ ទូលព្រះបង្គំ ខ្ញុំព្រះករុណា យើងខ្ញុំសូមទួលយាង និមន្ត និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ ជិតឆ្ងាយមេត្តាយាង និមន្ត និងអញ្ជើញចូលរួមចាប់កុសលតាមកម្លាំងសទ្ធាជ្រះថ្លា និងអនុមោទនាយកផលានិសង្សរៀងៗ ខ្លួន៕
អត្ថបទ ៖ វិមាន




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង